គួរឲ្យ​សរសើរ! ព្រឹក​នេះ អ្នកស្រី​ ទ្រីដាណា ចែក​អំណោយ​នៅ​ខណ្ឌ​ព្រែកព្នៅ​ជូន​ពលរដ្ឋ​ជាង​៧០០​គ្រួសារ​សរុប​ជា​ថវិកា​ រហូត​ដល់…

មុន​ពេល​ប្រទេស​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​នោះ អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បាន​ទទួល​ការគាំទ្រ និង​កោតសរសើរ​រួច​ទៅ​ហើយ លុះ​ពេល​ប្រទេស​ជួប​បញ្ហា​បែបនេះ​ទៀត អ្នកស្រី និង​ស្វាមី​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ថែម​មួយ​កម្រិត​ទៀត។

ការទទួលបាន​ការគាំទ្រ​បន្ថែម​នេះ ដោយសារតែ​អ្នកស្រី និង​ស្វាមី​មាន​ភាព​សកម្ម​ខ្លាំង​ណាស់​លើ​ការងារ​មនុស្សធម៌ ដោយ​ត្រៀម​ថវិកា​ចន្លោះ​ពី​១០​ម៉ឺន ទៅ​២០​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ជនរងគ្រោះ ហើយ​មាន​ការ​ចុះ​ផ្ទាល់​នៅ​កន្លែង​ជួប​ទុក្ខ​លំបាក​ស្ទើរតែ​គ្មាន​ពេល​សម្រាក​ផង។

ជាក់ស្ដែង កាលពី​ម្សិលមិញ មិន​ត្រឹមតែ​ជួយ​ដល់​ជនរងគ្រោះ​នោះទេ អ្នកស្រី​ថែមទាំង​ធ្វើការ​កោតសរសើរ​ដល់​កម្លាំង​របស់​យើង និង​ជូន​ថវិកា​ខ្លះ​ផង ដោយ​អ្នកស្រី​បញ្ជាក់​ថា «​រំភើបចិត្ត ឃើញ​បងៗ​កងកម្លាំង​ខំប្រឹង​សង្គ្រោះ​ប្រជាជន​ក្នុង​គ្រោះ​ទឹកជំនន់​ដ៏​លំបាក​នេះ​(​ទីណា​មាន​ទុក​លំបាក​គឺមាន​ពួកគាត់​ចុះជួយ​)(​ពួកគាត់​ហត់​ហើយ​ខ្ញុំ​ឃើញ​ខ្លួន​ពួកគាត់​សើម​រហូត​)​ពិតជា​អាណិត​ខ្លាំងណាស់​តែ​ខ្ញុំ​នៅតែ​ញញឹម​ផ្តល់​កម្លាំងចិត្ត​ដល់​ពួកគាត់​​នាង​ខ្ញុំ​មានតែ​ថវិកា​ខ្លះ​លើកទឹកចិត្ត ផ្ដល់​កម្លាំងចិត្ត និង​ស្នាមញញឹម​ នៅពេល​ខាងមុខ នាង​ខ្ញុំ​នឹង​យក​អំណោយ​ទៅជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ខណ្ឌដង្កោ​»​។​

ដោយឡែក​ ​នៅ​ព្រឹក​នេះ អ្នកស្រី​បាន​នាំ​យក​អំណោយ​របស់​ខ្លួន​ចែកជូន​ពលរដ្ឋ​នៅ​ខណ្ឌ​ព្រែកព្នៅ​ជាង​៧០០​គ្រួសារ ហើយ​ធ្វើការ​បញ្ជាក់​ដូច្នេះ​ថា «​ព្រឹក​នេះ​ចែក​អំណោយ​រួចរាល់​ហើយ​សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ សូម​អរគុណ​លោកពូ​អភិបាលខណ្ឌ ដែល​បាន​ចូលរួម​ជាមួយ​នាង​ខ្ញុំ ហើយ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ស្រឡាញ់​រូបនាង​ខ្ញុំ​និង​ស្វាមី សរុប​ចំនួន 723 គ្រួសារ ក្នុងនោះ​មាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និង​ថវិកា​ក្នុង​មួយ​គ្រួសារ 5 ម៉ឺន​រៀល​ដោយ​អំណោយ​នេះ​សរុប​ថវិកា​ចំនួន 32350$សប្បាយចិត្ត​ណាស់​ក្រោយពេល​ឃើញ​ស្នាមញញឹម​របស់​ពួកគាត់​»៕​

Related posts

Leave a Comment