រក​ឃើញ​ហើយ! ៥​ថ្ងៃ​ទៀត​ បង​ប្រុស​ នារី ដែល​លោត​ទឹក​នៅ​ស្ពាន​ជ្រោយ​ចង្វារ​កាលពី​ខែ​មុន​ ​បង្ហាញ​មុខ​អ្នក​ឌុប​ប្អូន​ខ្លួន

ប្រិយមិត្ត​អ្នក​តាម​ដាន​ព័ត៌មាន​ប្រហែល​ជា​នៅ​ចាំ​បាន​​ថា កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ នារី​ម្នាក់ ​បាន​សម្រេច​ចិត្ត​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ ដោយ​បន្សល់ទុក​ផ្កា​១​បាច់ និង​ស្បែកជើង​១​គូ នៅ​កន្លែង​កើតហេតុ​។​

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ ​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រូប​នាង​ ចុះ​ពីលើ​រថយន្ត​មួយ​គ្រឿង ក្នុង​ដៃ​មាន​កាន់​បាច់ផ្កា រួមទាំង​ស្ពាយ​កាបូប និង​ពាក់អាវ​ខោវប៊យ​ពី​ក្រៅ។ ក្រោយមក រថយន្ត​ខាងលើ ក៏​បើក​ទៅ​បាត់ បន្សល់ទុក​តែ​នារី​រងគ្រោះ​លើ​ស្ពាន​តែម្នាក់ឯង​ប៉ុណ្ណោះ។

ពេលនោះ​ ​​រូបនាង ក៏​ដោះ​ស្បែកជើង រួច​ដាក់​ផ្កា​មួយ​បាច់ ​​ជាប់​ស្បែកជើង។ រំពេច​នោះ នាងរង​គ្រោះ ក៏​លោត​ចូល​ទៅ​ក្នុង​ទន្លេ​បាត់ស្រមោល ​រហូត​ដល់​ម៉ោង​ជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០​​​ទើប​ត្រូវបាន​គេ​ប្រទះឃើញ អណ្ដែត​ទឹកមុខ​ព្រះបរមរាជវាំង។

ជុំវិញ​រឿង​ខាង​លើ​នៅ​ថ្ងៃនេះ បងប្រុស​របស់​ជនរងគ្រោះ បាន​រក​ឃើញ​អ្នក​ឌុប​ប្អូន​ខ្លួន​ហើយ ដោយ​បញ្ជាក់​ដូច្នេះ​ថា «បងប្អូន ​ប្រហែល​ចង់​ដឹង​រឿង​ក៏​ចង់​ឃើញ​មុខ អ្នក​ឌុប​ប្អូន​ខ្ញុំ ទៅ​លោតទឹក​ដែរ អញ្ចឹង​សូម​បងប្អូន​ពុក​ម៉ែ ដែល​អាណិត ប្អូនស្រី​ខ្ញុំ សូម ( ជួយ​ស៊ែរ​ទាំង​អស់គ្នា​)​ដើម្បី​រក​មូល​ហេតុ​ដែល​ប្អូនស្រី​ខ្ញុំ​ស្លាប់​5 ថ្ងៃ​ទៀត ខ្ញុំ​នឹង បង្ហាញមុខ អ្នក​ដែល​ឌុប​ប្អូន​ខ្ញុំ​ទៅ លោតទឹក​សម្លាប់​ខ្លួន បើ​បងប្អូន​ពុក​ម៉ែ​អាណិត​ដល់​ប្អូនស្រី​ខ្ញុំ​និង​គ្រួសារ​ខ្ញុំបាទ សូម​ជួយ​ស៊ែរ ទាំង​អស់​គ្នា​ផង ខ្ញុំបាទ​សូម​អរគុណ​ជាង​មុន៕

 

          

Related posts

Leave a Comment