លើក​ទី​១! លោក​កែវ វាសនា និង​ភរិយា មិន​ត្រឹមតែ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ជនរងគ្រោះ​ ថែមទាំង​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​មួយទៀត

ប្រិយមិត្ត​ប្រហែលជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ផ្ទះ​ឪពុកក្មេក​របស់​តារា​ចម្រៀង​កែវ វាសនា ទើបតែ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ ​វាយ​លុក​ធ្វើឲ្យ​សើម​ដល់​សម្ភារ​មានតម្លៃ​ជាច្រើន ហើយ​អ្នក​ស្នាក់នៅ​ផ្ទះ​នោះ ត្រូវ​បង្ខំចិត្ត​ទៅ​រស់នៅ​ជាន់​លើ​វិញ។


នៅ​ពេល​នោះ ប្រពន្ធ​លោក​កែវ វាសនា បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ហើយ​ក្រោយ​មក​ក៏បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​​ចំនួន​២​ពាន់​ដុល្លារ​ ដើម្បី​ជួយ​ជនរងគ្រោះ ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះ។ ក្រៅពី​បរិច្ចាគ​នេះ ប្រពន្ធ​របស់​លោក​ក៏បាន​ធ្វើជា​អ្នក​ផ្ដួចផ្ដើម​ប្រមូល​មូលនិធិ​ពី​សប្បុរសជន​ផងដែរ។

ជាក់ស្ដែង​កាល​ថ្ងៃទី​១៥ ខែតុលា ប្រពន្ធ​លោក​កែវ វាសនា បានប្រកាសថា «​មូលនិធិ​ជួយ​ប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹកជំនន់ ជួយ​គ្នា​នៅ​គ្រា​មាន​អាសន្ន​ ដើម្បី​ជួយ​បងប្អូន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​នាង​ខ្ញុំ​ជា​ម្ចាស់​ក្រុមហ៊ុន​SCI brand សូម​បងប្អូន​ទាំងអស់ តិចក្តី ច្រើនក្តី តាម​សទ្ធា ខ្មែរ​ជួយ​ខ្មែរ​ABA 010444474»​។​

លុះដល់​ថ្ងៃទី​១៦ ខែតុលា ម្សិលមិញ​នេះ ក៏បាន​បង្ហោះ​សារ​ទៀតថា សូមជួយ​ស៊ែរ​ផង​បងប្អូន នេះ​ជា​លើក​ទី​1 ដែល​ខ្ញុំ​សូម​ការ​រៃអង្គាស ដល់​បងប្អូន ដើម្បី​ទិញ អង្ករ មី ត្រីខ និង​ប្រាក់​មួយចំនួន យកទៅ​ចែកជូន យាយ​តា អ៊ំ ពូ មីង ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ តិចក្តី ច្រើនក្តី តាម​សន្ធា​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ឃុំ​ស្រែ​ស្តុក ស្រុក​ក​ន្តៀ​ង ខេត្ត​ពោ​សា​ធិ៍​សាត់ នាង​ខ្ញុំ Lim Sokuntheary និង​ស្វាមី 2000$។

នៅ​ថ្ងៃ​ដដែល​នោះ អ្នកនាង បានបញ្ជាក់​ទៀតថា កំពុង​ត្រៀម​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និង​ថវិកាជូន​ដល់​បងប្អូន​ជួប​គ្រោះ​ទឹក​ជំនន់ នៅ​ស្រុក​ក​ន្តៀ​ង ដំបូង​គិតថា​តែ​100​គ្រួសារ​ទេ តែ​ឥឡូ​វ​ខ្ញុំ​កំពង់​ត្រៀម​លុយ​ផ្ទាល់ខ្លួន​បន្ថែម 200​គ្រួសារ​ទៅ​300​គ្រួសារ​ទៀត​ ធ្វើបុណ្យ​តាម​ស​ន្ធា​ តិចក្តី​ច្រើនក្តី​ក៏​ជា​បុណ្យ​ បងប្អូន​ណា​ចង់​ជំនួយ​បន្ថែម​អោយបាន​ច្រើន​គ្រួសារ​ជាង​នឹង​អាច​វេរ​តាម ABA ខ្ញុំ​បាន​ព្រោះ​ខ្ញុំ​ចុះ​ផ្ទាល់​នៅ​ថ្ងៃអាទិត្យ ទី 18​នេះ​ហើយ ព្រោះ​នៅ​ស្រុក​នោះ​មាន​ជាង​500​គ្រួសារ​ឯណោះ​ដែល​ជួប​ការ​លំបាក​ABA 010444474 ( Lim Sokuntheary )​។​

អ្នកនាង​បានបញ្ជាក់​ទៀតថា អ្នក​ដែល​បាន​បាញ់​លុយ​តាម​ABA ចូលរួម​អោយ​បងប្អូន​ដែល​រងទឹក​ជំនន់ តិចក្តី​ច្រើនក្តី ពេល​ខ្ញុំ​ត្រឡប់​មកពី​ចែក​អំណោយ​ ខ្ញុំ​នឹង​ផុស​រាយ​ឈ្មោះ​ជូន​បុណ្យ​អ្នក​ទាំងអស់គ្នា​​ខ្ញុំ​ទទួល​ត្រឹម​ស្អែក​៕​

Related posts

Leave a Comment