Sovann Koko ហៅ គូ​ម៉ា Copy បញ្ជាក់​រឿង​រៀបការ​ជាមួយ​សុខា ដោយ​ប្រាប់​ច្បាស់​ៗ​ថា​…(មានវីដេអូ)

អ្នកលេង​បណ្ដាញ​សង្គម​Tik Tok​ច្បាស់​ជា​ស្គាល់​ហើយ​ថា លោក​Sovann Koko ហៅ គូ​ម៉ា Copy ពេលនេះ បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​តារា​សម្ដែង​ទៀតផង បើទោះបី​លោក​ទទួល​បានការ​ស្អប់​ច្រើន​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ជាមួយគ្នានេះ​យ៉ាងណាក៏ដោយ​។​

ការ​ស្អប់​នេះ ឡើង​ដោយសារតែ​រូបលោក​ចេះតែ​ទើស​អ្នកនេះ ទើស​អ្នកនោះ ឥតឈប់ឈរ ហើយ​ក្រោយមក​ក៏បាន​ហៅ​ខ្លួនឯង​ថា​ជា​គូ​ម៉ា Copy​ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​មានការ​ស្អប់​កាន់តែខ្លាំង​ឡើង​ថែម​មួយកម្រិត​ទៀត បើ​ទោះ​មួយរយៈ​ចុងក្រោយ​នេះ លោក​មិនបាន​ទើស​អ្នកណា​ក៏ដោយចុះ​។​

​ភាព​ស្អប់​នេះហើយ​បាន​ជំរុញ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​Tik Tok​មួយចំនួន កាត់ត​រូបលោក​រៀបការ​ជាមួយ​សុខា សុខា ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទៀត​មានការ​ពេញចិត្ត​ជាខ្លាំង ហើយ​សរសើរ​ស្ទើរ​គ្រប់គ្នា​ថា ពិតជា​សក្ដិសម​នឹង​គ្នា​ណាស់​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​តារា​ញូ​ស៍​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ Sovann Koko ហៅ គូ​ម៉ា Copy បាន​បកស្រាយ​នូវ​រឿងរ៉ាវ​ជាច្រើន រាប់ទាំង​រឿង​ខាងលើនេះ​ផងដែរ ក្នុងនោះ​លោក​បញ្ជាក់ថា តាមពិត​លោក​ក៏​ចង់បាន​ការស្រឡាញ់​ពី​បងប្អូន​អ្នកលេង​បណ្ដាញ​សង្គម​Tik Tok​ផងដែរ តែ​មិនដឹង​យ៉ាងម៉េច បានជា​ពួកគេ​ស្អប់​លោក​ទៅវិញ​។​

​លោក​ថា នៅក្នុង​Tik Tok​ឮ​តែ​ថា​ស្អប់​លោក​ច្រើន ដល់​នៅ​ខាងក្រៅ​វិញ​មានការ​សុំ​លោក​ថតរូប ហៅ​សុទ្ធតែ​អាយ​ដល ហើយ​មាន​ទាំង​អ្នក​ថើប​លោក​ទៀតផង​។ ចំពោះ​ឈ្មោះ​គូ​ម៉ា​Copy​នេះ ដំបូង​ឡើយ​លោក​ក៏​មិន​ចាប់អារម្មណ៍​ដែរ ដល់​ទៅ​ខាង​ក្រៅ​គេ​ចេះតែ​ថា​ដូច​គូ​ម៉ា​នោះ លោក​ក៏​ហៅ​ខ្លួនឯង​បែបនេះ​តែម្ដង​។​

​ពាក់ព័ន្ធ​នឹង​រឿង​រៀបការ​ជាមួយ​សុខា​នោះ លោ​កថា​មិនមែនជា​ការពិត​នោះឡើយ ជាការ​កត់​ត​ប៉ុណ្ណោះ ដោយសារ​មិនដែល​បាន​ជួប​មុខ​គ្នា មិនដែល​បាន​និយាយ​ជាមួយគ្នា​ទៀត ហើយ​បើជា​ការពិត​នោះ លោក​មិន​យក​សុខា​សុខា នោះទេ​៕

 


 

 

Related posts

Leave a Comment