ប្រពៃ​ណាស់! ចេញពី​ពេទ្យ​មក​ផ្ទះ​ឃើញ​លោកយាយ​កម្សត់​អង្គុយ​ហូបបាយ ថ​មមី​ឈប់​ឡាន រួច​ក៏​ធ្វើ​រឿង​មួយ​នេះ​ភ្លាម

មហាជន​បានដឹង​រួចមកហើយ​ថា តារាចម្រៀង​សួស វី​សា បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ដោយ​ដាក់ឈ្មោះថា «​ថង សា​ម៉ូ​លី​ណា​» ហៅ​ជេន​នី ហើយ​មុខមាត់​កូនស្រី​ដ៏​គួរ​ឲ្យ​ក្នាញ់​នេះ មាន​ភាព​កាត់​ទៅ​រក​អ្នកនាង​សួស វី​សា ដូច​បេះ​ដាក់​អញ្ចឹង​។​

​ងាក​មក​មើល​លោក​ថ​មមី ក្រោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​គួរ​ឲ្យ​ស្រឡាញ់​ភ្លាមនោះ លោក​សប្បាយចិត្ត​ស្ទើរ​ហោះ​ទៅហើយ ហើយ​ក៏បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​សម្រាប់​ទុក​ឲ្យ​កូន​របស់ខ្លួន​ផងដែរ ដោយ​ដាក់ឈ្មោះថា​«​ថង សា​ម៉ូ​លី​ណា​»​។​

គិត​មក​ទល់​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ តារា​ចម្រៀង​សួស វី​សា បាន​សម្រាលកូន​បាន​រយៈពេល​ប្រមាណ​១​សប្ដាហ៍​ហើយ ហើយក៏​ត្រូវ​ដល់ពេល​វេលា ដែល​អ្នកនាង​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ផងដែរ។

ក្នុង​ការ​ធ្វើដំណើរ​ដឹក​ប្រពន្ធ​កូន ពី​មន្ទីរពេទ្យ​ឆ្ពោះ​ទៅកាន់​ផ្ទះ​របស់ខ្លួន​នោះ លោក​ថ​មមី បាន​ប្រទះឃើញ​លោកយាយ​ពិការ​ម្នាក់​កំពុង​អង្គុយ​ហូបបាយ​តាមផ្លូវ​តែម្នាក់ឯង មើលទៅ​គួរ​ឲ្យ​អាណិត ក៏​ឈប់​រថយន្ត ឲ្យប្រពន្ធកូន ​ជូន​ថវិកា​បន្តិចបន្តួច​សម្រាប់​លោកយាយ​ទុក​ទិញ​បាយ​ហូប។


លោក​ថ​មមី បាន​បង្ហោះ​សារ​អម​ដោយ​វីដេអូ សាង​កុសល​តាម​ផ្លូវ​ទៅផ្ទះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​កូន​ខ្លួន ដូច្នេះ​ថា «​ចេញពី​ពេទ្យ​មក​ផ្ទះ អូន​និង​ម៉ាក់ៗ​ប៉ាៗ​បានឃើញ​លោកយាយ​ជរា​ម្នាក់​អង្គុយ​ហូបបាយ​តាមផ្លូវ​តែឯង​យ៉ាង​កម្សត់​គួរអោយ​អាណិត​ណាស់ ប៉ាៗ​ក៏​ឈប់​ឡាន​អោយ​ម៉ាក់ៗ​និង​អូន​ចុះ​ជួប​លោកយាយ ​និង​បាន​ជួយ​ជា​ថវិកា​​បន្តិចបន្តួច​ដល់​លោកយាយ​ទុក​ពិសា​​បាយ អូន​ធ្វើបុណ្យ​សាង​កុសល​មុន​ចូល​ផ្ទះ​ថ្ងៃ​ដំបូង​សូមអោយ​អំពើ​ល្អ​តាម​ថែរក្សា​អូន​ផង​ណា ជូន​បុណ្យ​ពុក​ម៉ែ​បងប្អូន​ផង ពី​អូន Jenny កូនកណ្តុរ​មាស»។

ចំពោះ​សារ និង​វីដេអូ​នេះ ត្រូវបាន​អ្នកនាង​សួស វី​សា ចែករំលែក​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អមដោយ​ការ​សរសេរ​Caption​ថា «​កូន​ម៉ាក់​ប៉ា ថង សា​ម៉ូ​លី​ណា បាន​សាង​កុសលផល​បុណ្យ​មុន​ចូល​ផ្ទះ សូមអោយ​ផល​បុណ្យ​យើងទាំងអស់គ្នា​បាន​សាងសូម​អោយបាន​ផល​ល្អ​ផង​ចុះ ជាពិសេស​បួងសួង​សុំអោយ​បងប្អូន​ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​មាន​សុខ​សុវត្ថិភាព ​និង​ឆាប់​ផុត​គ្រោះ​នេះ​ផង​ចុះ​»៕

Related posts

Leave a Comment