ស្ងាត់​ៗ ម្ចាស់​ពាន​I Am A Singer Cambodia មក​លេង​អូន ជេន​នី​ដល់​ផ្ទះ​ ហើយ​ពោល​ពាក្យ​​​ថា​…(មានវីដេអូ)

អ្នកគាំទ្រ ក៏ដូចជា​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​ចម្រៀង​សួស វី​សា ទើបតែ​សម្រាលកូន ដោយ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២០ ដោយ​គិត​មក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ប្រមាណ​១​សប្ដាហ៍​ហើយ។

តាំងពី​ឃើញ​ពន្លឺ​ថ្ងៃ​មក កូនប្រុស​របស់​អ្នកនាង​សួស វី​សា ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ​ជេន​នី កាន់តែ​គួរ​ឲ្យ​ក្នាញ់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយក៏​មានការ​មក​សួរសុខទុក្ខ​ជា​បន្ត​បន្ទាប់ពី​សំណាក់​មិត្តភក្ដិ​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ​ជា​ហូរហែ​ផងដែរ​។​

​ជាក់ស្ដែង​ថ្ងៃនេះ ម្ចាស់​ពានរង្វាន់​I Am A Singer Cambodia​រដូវ​កាល​ទី​២​កញ្ញា វី ឌី​ណែ​ត បាន​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​មកលេង​ជេន​នី ហើយ​បង្ហោះ​រូបភាព​អមដោយ​សារ​បែបនេះ​ថា «​ថ្ងៃនេះ​ទំនេរ​ឆ្លៀតពេល​ទៅលេង​អូន Jenny និង​ម៉ាក់ៗ​អូន​Jenny ?​សំខាន់​អូន Jenny ឡើង cute»​។​


​ដោយឡែក​អ្នកនាង​សួស វី​សា ក៏បាន​បង្ហោះ​សារ​សម្ដែង​ការ​អរគុណ​ផងដែរ​ថា «​ថ្ងៃនេះ​ម្ចាស់​ពាន I am a singer Cambodia មកលេង​អូន​ជេន​នី​ដល់ផ្ទះ​ម៉​ង​​អរគុណ​មីង​ណែ​ត​ដែល​ចំណាយពេល​មក​សួរសុខទុក្ខ​អូន​នឹង​ម៉ាក់ៗ​ Tommy Real»។

គួរ​បញ្ជាក់​ថា ​ក្រោយពី​សម្រាលកូន​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ ​តារា​ចម្រៀង​សួស វី​សា បាន​បញ្ចេញ​ចម្រៀង​មួយ​បទ​មួយ​ចំណងជើង​ថា «​គ្រាប់​ពេជ្រ​គ្រួសារ​» ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន ចំពោះ​ស្វាមី និង​កូន​ជាទី​ស្រឡាញ់។ បទចម្រៀង​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា ​ពិសេស​អ្នក​គាំទ្រ​តារាចម្រៀង​មាន​ដើម​កំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ ​យំ​តាម​ផងដែរ៕


Related posts

Leave a Comment