ស្អាត​ហើយ​ចិត្តល្អ​ទៀត​! ដេ​ន​នី​ក្វាន់ ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​៣០​គ្រួសារ​នៅ​ស្រុក​កោះ​សុទិន ហើយ​ពោល​ពាក្យ​ដ៏​មានន័យថា​…

ប្រិយមិត្ត​បាន​ដឹង​រួច​មកហើយ​ថា ដេ​ន​នី​ក្វាន់ ជា​អតីត​តារា​សម្ដែង​ម្នាក់ ដែល​មាន​ភាព​ស៊ិចស៊ី​ខ្លាំង​រហូត​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អញ្ជើញ​ទៅ​ធ្វើ​ការព្រមាន ដោយ​បិទ​ផ្លូវ​សិល្បៈ​រយៈពេល​មួយឆ្នាំ​ទៀត​ផង​។​

តាំងពី​ពេលនោះ​មក ដេ​ន​នី​ក្វាន់ ចាប់ផ្ដើម​ការ​ស្លៀកពាក់​បែប​សមរម្យ ហើយក៏​សកម្ម​នឹង​ការងារ​មនុស្សធម៌​ទៀត​ផង ជាហេតុ​ធ្វើការ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន មានការ​ស្រឡាញ់​ពេញចិត្ត​ចំពោះ​នាង​។ ក្រោយ​ផុត​បម្រាម​ពី​ក្រសួង ដេ​ន​នី​ក្វាន់ ក៏​លែង​ខ្វល់ខ្វាយ​នឹង​ការងារ​ជាតា​រា​សម្ដែង​ទៀតហើយ ដោយសារ​រូប​នាង មានការ​កាប់​កប​ខ្លាំង​ជាមួយ​នឹង​មុខរបរ​ប្រចាំថ្ងៃ​របស់ខ្លួន​នោះ​។​

ទន្ទឹមនឹង​ភាពជោគជ័យ​លើកមុខ​ជំនួញ​ជា​បន្តបន្ទាប់​ហើយ​នោះ ដេ​ន​នី​ក្វាន់ ក៏​នៅតែ​បន្តសកម្មភាព មនុស្សធម៌​របស់ខ្លួន​ដដែល ហើយ​សូម្បីតែ​ឈ្មោះ​បន្ទាប់(Next Name) ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ក៏​ដាក់ឈ្មោះ​«​រា​ជ្ជ​នី​ចិត្តធម៌​»​ផងដែរ។


ជាក់ស្ដែង​ថ្ងៃនេះ អ្នកនាង បាន​ចុះទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្តកំពង់ចាម ហើយ​បង្ហោះ​រូបថត អមដោយ​សារ​ដ៏​មាន​អត្ថន័យ​ថា «​ថ្ងៃនេះ​មាន​ក្តី​សុខ​ខ្លាំងណាស់​ដែល​បាន​នាំយក​អំណោយ​ជូន​អ៊ំ​ពូ​មីង​តា យាយ​ដែល នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំរាប ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ៣០​គ្រួសារ គាត់​ទាំងអស់គ្នា​មិនបាន​រងគ្រោះ​ដោយ​ទឹកជំនន់​ទេ តែ​គាត់​ជួប​នៅ​ភាព​ទី​ទល់​ក្រ នឹងខ្វះ​ខាត
​ចែក​បុណ្យ​ទៅ​មិត្ត​ផង 16 .10 .2020»៕

Related posts

Leave a Comment