គួរ​ឲ្យ​សរសើរ! ស៊ីន យូ​ប៊ី​ន ជា​តារា​ស្រី​ទី​១ ដែល​បរិច្ចាគ​ច្រើន​ជាង​គេ​ ក្នុង​ការ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​មាន​តារា​ចម្រៀង តារា​សម្ដែង ពិធីករ ពិធី​ការិនី ជាច្រើន​ដួង បាន​ចូលរួម​បរិច្ចាគ​ជា​ថវិកា និង​សម្ភារៈ​ជួយ​ដល់​ជនរងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង។

ក្នុងចំណោម​តារា​ប្រុស​ស្រី​ទាំង​អស់​នោះ បើ​គិត​រហូត​មក​ទល់នឹង​ល្ងាច​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២០​នេះ មានតែ​តារា​សម្ដែង​ស៊ីន យូ​ប៊ី​ន ប៉ុណ្ណោះ ដែល​បាន​បរិច្ចាគ​ថវិកា​ច្រើន​ជាងគេ​រហូតដល់​១​ម៉ឺន​ដុល្លារ​ឯណោះ។


កញ្ញា​ស៊ីន យូ​ប៊ី​ន បាន​ប្រាប់​គេហទំព័រ​ដ៏​ល្បី​ក្នុងស្រុក​ដូច្នេះ​ថា «​ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​ខេត្ត​ជាច្រើន​របស់​កម្ពុជា ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាននិងកំពុង​ចេញ​ប្រតិបត្តិការ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បណ្តា​ខេត្ត​រាជធានី​ខេត្ត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​»​។​


កញ្ញា​ថា «​ហេតុដូចនេះ នាង​ខ្ញុំ​តំណាង​ឲ្យ​ក្រុមហ៊ុន​តែ​គជ់ «Fire Tiger Cambodia» និង​ជា​តារា​សម្តែង​មួយរូប សូម​ចូលរួមចំណែក​ជាមួយ​ប្រមុខ​ថ្នាក់ដឹកនាំ ក្នុង​ការជួយ​សង្គម​ដោយ​រួម​បរិច្ចាគ​ថវិកា ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​។ នាង​ខ្ញុំ​សង្ឃឹមថា ទឹកប្រាក់​ទាំងនេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ក្នុង​គ្រា​កំពុងមាន​អាសន្ន​នេះ​»៕


Related posts

Leave a Comment