គួរ​ឲ្យ​ក្នាញ់​ណាស់​! គ្រាន់តែ​ឃើញ​មុខ​កូន​​​​​តូតា​ភ្លាម អ្នកគាំទ្រ​ខំ​មិន​ភ្លែត​ថា​ មុខ​ដូច​ម៉ាក់​បេះ​ដាក់

ទីបំផុត​តារា​សម្ដែង​ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​អ​រៀន​ដា កោះ​ពេជ្រ។

មន្ទីរពេទ្យ​អ​រៀន​ដា តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ឈ្មោះ​«Orchid Koh Pich Hospital
»​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​តូ​តា និង​គ្រួសារ​ថា «​សូម​ចូលរួម​អបអរសាទរ បង​ទាំងពីរ ​ដែល​សម្រាល​បាន​កូន​ប្រុស​យ៉ាង​សង្ហា ប្រកបដោយ​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​»​។​

ដោយឡែក​សាមីខ្លួន​អ្នកនាង​តូ​តា បាន​បង្ហោះ​រូបថត​កូនប្រុស អម​ដោយសារ​ជូនដំណឹង​ថា «​ជំរាបសួ​របាទ​…​លោកតា​លោកយាយ​អ៊ំ​ពូ​មីង​ អោយ​អូន​សុំ​ណែនាំ​ខ្លួន​ផង​បាទ​​អូន​ឈ្មោះ ប៉ុល បូ​នី​ត​តូ ​កើត​ថ្ងៃទី 15 ខែតុលា ឆ្នាំ​2020 ​វេលា​ម៉ោង 4:32pmអូន​មាន​ទម្ងន់ 3.6kg អូន​កើត​ក្នុង​ឆ្នាំ​កូនកណ្តុរ​មាស​ អូន​មាន​សុខភាព​ល្អ​ណាស់​ហើយ​ម៉ាក់ៗ​អូន​ក៏​ដូចគ្នា​ដែរ​បាទ​»​។​

គ្រាន់តែ​ឃើញ​ការ​បង្ហោះ​នេះ​ភ្លាម​ ស្រាប់តែ​អ្នកគាំទ្រ​អ្នកនាង​តូ​តា បាន​ចូលរួម​អបអរសាទរ​ព្រោងព្រាត ក្នុង​នោះ​មាន​មតិ​ជាច្រើន​បាន​លើកឡើង​ថា កូនប្រុស​របស់​តូ​តា មាន​មុខមាត់​ដូច​តូ​តា​ទៀត​ផង​។ ជាក់ស្ដែង​ពួកគេ លើកឡើងថា «​មុខ​ដូច​ម៉ាក់​ម៉ាក់​ណាស់​»​។ «​មុខ​ដូច​ម៉ាក់​បេះ​ដាក់​»​។ «​មុខ​ដូច ម៉ាក់ៗ ណាស់​»​។ «​ដូច​ម៉ាក់​»៕​


Related posts

Leave a Comment