វីវរ​ហើយ! ក្រពើ​មួយ​ក្បាល​រួច​ចេញ​ពី​កសិដ្ឋាន នៅ​សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ ទី​ដែលកំពុងមានទឹកជំនន់ខ្លាំង

​​ភ្នំពេញ​​ ៖ លោក សៅ ពន្លក នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល សង្កាត់​ព្រែក​កំ​ពិស បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News នៅ​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ​ថា សត្វ​ក្រពើ​មួយ​ក្បាល ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​រួច​ចេញពី​កសិដ្ឋាន​មួយកន្លែង នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ទី​ដែល​កំពុង​រង​នូវ​ការវាយប្រហារ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​។​

​លោក សៅ ពន្លក បាន​ថ្លែង​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ក្រពើ​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម រួច​ចេញពី​ទ្រង់​ប្រាកដ​មែន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​ចៅសង្កាត់​ព្រែក​កំ​ពិស បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​កូនចៅ​តូចៗ​។​

​ប្រភពព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ គឺជា​កន្លែង​ដែល​ចិញ្ចឹមសត្វ​ក្រពើ​យូរណាស់​មកហើយ ដែលមាន​ម្ចាស់​កសិដ្ឋាន​ឈ្មោះ កាំ​ង ស្រៀ​ន និង​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​។ ក្នុង​កសិដ្ឋាន​នោះ​ចិញ្ចឹម​ក្រពើ​សរុប​ជាង​១,០០០​ក្បាល​។​

​គួរ​ជម្រាប​ថា មូលដ្ឋាន​សង្កាត់​ចំនួន​៥ ក្នុង​ខណ្ឌដង្កោ កំពុង​រង​នូវ​ការវាយប្រហារ​យ៉ាងដំណំ​ពី​ទឹកជំនន់ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ កំពុងធ្វើការ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី​ទៅយក​ទីទួល​សុវត្ថិភាព​៕​ ប្រភព ៖ ហ្វ្រេសញូ

Related posts

Leave a Comment