អ្នក​មើល​យំ​តាម​គ្រប់គ្នា​! បទ ​“ គ្រប់​ពេជ្រ​គ្រួសារ​”​ សួស វី​សា ច្រៀង​បណ្ដើរ យំ​បណ្ដើរ បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន(មានវីដេអូ)

ក្រោយពី​សម្រាលកូន​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ តារា​ចម្រៀង​សួស វី​សា បាន​បញ្ចេញ​ចម្រៀង​មួយ​បទ​មួយ​ចំណងជើង​ថា «​គ្រាប់​ពេជ្រ​គ្រួសារ​» ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន ចំពោះ​ស្វាមី និង​កូន​ជាទី​ស្រឡាញ់​នោះ។

អ្វីដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ អត្ថន័យ បទ​នេះ បាន​ធ្វើ​ឲ្យ​អ្នកនាង​សួស វី​សា ច្រៀង​បណ្ដើរ​យំ​បណ្ដើរ ហើយ​សូម្បីតែ​អ្នកគាំទ្រ​អ្នកនាង​បាន​ស្ដាប់​ចម្រៀង​នេះ​ហើយ ​ក៏​ពួកគេ​សម្ដែង​អារម្មណ៍​យំ​តាម​ផង​ដែរ។


តារាចម្រៀង​សួស វី​សា បាន​បង្ហោះ​បទ​ចម្រៀង​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អមដោយ​សារ​រៀបរាប់ថា “ ចម្រៀង​មួយ​បទ​នេះ​ មាន​ចំណងជើង​ថា​(​គ្រាប់ពេជ្រ​គ្រួសារ​) ចម្រៀង​នេះ​ខ្ញុំ​ច្រៀង​ពី​ជីវិត​ពិត​របស់ខ្ញុំ ច្រៀង​ចេញពី​អារម្មណ៍​ពិត ច្រៀង​​​បណ្ដើរ​យំ​បណ្ដើរ​ជាមួយ​អារម្មណ៍​រំ​ភើប​ព្រោះនេះ​ជា​បទ​ចម្រៀង​ដំបូង​បំផុត​ដែល​ខ្ញុំ​ធ្វើ​ឡើង​ដើម្បី​ជូន​ស្វាមី​ និង​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្ញុំ​”​។

សួស វីសា បន្តថា“​អរគុណ​កូន​Jenny ជាទី​ស្រលាញ់​ដែល​បាន​ចូលមក​បំពេញ​សុភមង្គល​ឲ្យ​ក្រុមគ្រួសារ​​យើង!​?ពាក្យ​ថា​ប្តី​ប្រពន្ធ គឺ​មនុស្ស​ពីរ​នាក់​ត្រូវ​​ដើរ​លើ​ផ្លូវ​តែមួយ​ជាមួយគ្នា​អស់​មួយ​ជីវិត ត្រូវ​រួម​ទាំង​សុខ ទាំង​ទុក្ខ ទាំង​សើច​ ទាំង​យំ ទោះ​ក្នុង​កាលៈទេសៈ​អ្វី​ក៏​មិន​បោះបង់​គ្នា​ដែរ​! និពន្ធ​ទំនុកច្រៀង​ទំនុកភ្លេង ទ្រី សក្កដា ដឹកនាំ​សម្តែង​ដោយ ទ្រី​សក្កដា ថត​ដោយ RITH PROS POV កាត់ត​ដោយ ចាន់​បូរ៉ា​”​។​


តាមរយៈ​បទ​ចម្រៀង​ខាង​លើ​ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ ​​​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ដែរ​ថា “ស្ដាប់​បទ​បង និង​មើល​វីដេអូ​បង ហើយ​ពិតជា​រំភើប​ណាស់ ឡើង​ស្រក់​ទឹកភ្នែក ជា​កម្លាំងចិត្ត កាត់បន្ថយ​ការ​ភ័យ​របស់ខ្ញុំ ព្រោះ​ជិត​ដល់​ថ្ងៃ​ដែរ​ហើយ”​។

“​រំភើប​ជំនួស​ឡើង​ស្រក់​ទឹកភ្នែក សំណាង​ប្អូនស្រី​ណាស់​បាន​ប្តី​ល្អ ចេះ​​មើល​ថែ​ និង​ថ្នាក់ថ្នម​ប្រពន្ធ​បាន​យ៉ាង​ល្អ​​ ​កម្រ​មាន​បុរស​ល្អ​ណាស់”​។ “រំភើប​ខ្លាំងណាស់​​មើល​ហើយ​​ហូប​ទឹកភ្នែក​បង​មាន​សំណាង​ណាស់​ ដែល​មាន​ប្ដី​ល្អ​ បទ​ក៏​ពីរោះ ​ខ្ញុំ​​​ជិត​ឃើញ​កូនស្រី​ខ្ញុំ​ដែរហើយ​ ​ជូនពរ​បង​មាន​សុខ​ភាព​ល្អ​ទាំង​ម៉ាក់​និង​កូន​”។ “ មើល​ហើយ​រំភើប​ឡើង​ហូរ​ទឹកភ្នែក​  ​មនុស្ស​ស្រី​ដែល​សំណាង​បំផុត​មិនមែន​បាន​ប្ដី​សង្ហា អ្នកមាន​នោះ​ទេ តែ​សំណាង​ដែល​បាន​ប្ដី​យល់ចិត្ត មើលថែ​ ថ្នាក់ថ្នម ផ្ដល់​កម្លាំងចិត្ត និង​នៅ​ក្បែរ​ពេល​ដែល​ពិបាក​បំផុត​ ​ជូនពរ​អោយ​បង មាន​សុភមង្គល និង​ជួបតែ​សេចក្ដីសុខ​ក្នុង​ក្រុម​គ្រួសារ” ។

“ខ្ញុំ​មើល​វីដេអូ​រំភើប ​ហើយក៏​យំ​ដែរ ​ហើយក៏​ត្រេកអរ​ជំនួស​ប្អូន​ទាំង​បង​ពីរ​ ដែល​ស្រលាញ់​គ្នា​ និង​មាន​ក្ដី​សុខ​ជា​ប្ដី​ប្រពន្ធ​គំរូ ​ដែល​អ្នក​ផ្សេង​គួរតែ​យក​គំរូ​តាម​ បង​សូម​ជូនពរ​ប្អូន​ និង​កូន​អោយមាន​សុខ​ភាព​ល្អ​ និង​មាន​សុភមង្គល​ពេញ​មួយ​ជីវិត”។ “ មើល​ហើយ​ត្រេកអរ​ផង ​យំ​ផង តាម​បង​ហើយ មើល​ចុះ​ប្តី​បង​តាមមើល​បង​រហូត ហើយ​ចេះ​លើកទឹកចិត្ត​ទៀត”៕


Related posts

Leave a Comment