កុំ​ថា​តារា​មិន​ចេះ​ជួយ! តារា​ខ្មែរ​ជាច្រើន​ដួង ​បរិច្ចាគ​ថវិកា ជួយ​ជនរងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ម្នាក់ៗ​រហូតដល់​…

មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​កំពុងតែ​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​លិចលង់ ហើយ​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ​នោះ គេ​សង្កេត​ឃើញថា មាន​សប្បុរសជន​ជាច្រើន​ បាន​បរិច្ចាគ​ថវិកា សម្ភារៈ ជា​បន្តបន្ទាប់​ជួយ​ជនរងគ្រោះ។

ក្នុងចំណោម​សប្បុរសជន​ជាច្រើន​នោះ ក៏មាន​តារា​ខ្មែរ​ជាច្រើន​ដួង​ បាន​ចូលរួម​តាមរយៈ​លោក​ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម មាន​ដូចជា​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ , តារា​ចម្រៀង​ឆន សុវណ្ណ​រាជ​, តារា​ចម្រៀង​កញ្ញា​សុខ ពិសី​, តារា​ចម្រៀង នី រតនា​, តារា​ចម្រៀង ទៀង​មុំ សុធាវី ,​កញ្ញា ឌួង ហ្សូ​រី​ដា ,​តារា​ចម្រៀង វី ឌី​ណែ​ត​, តារា​កំប្លែង នាយ ក្រឹម​, តារា​សម្ដែង និង​ផលិតករ លោក ចា រិទ្ធី​, កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត​,​ តារាចម្រៀង សួស វី​សា​, តារា​ចម្រៀង ពេជ្រ សោភា , អ្នកនាង​គង់ សុជាតិ , តារា​សម្ដែង​ឃុ​ត សោភា​, ពិធីករ លោក សុខ រ៉ាស៊ី​,​តារា​សម្ដែង ឌី សូ​នី​តា ជាដើម​។​


យោងតាម​ការ​បង្ហោះ​សារ​របស់​លោក​ហេង ឡុង បាន​បញ្ជាក់​ថា តារាចម្រៀង​ឆន សុវណ្ណ​រាជ បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​, តារា​ចម្រៀង​ស្រី​ជួរមុខ​នៅ​ផលិតកម្ម​សាន់​ដេ​កញ្ញា​សុខ ពិសី ២​ពាន់​ដុល្លារ , តារា​ចម្រៀង នី រតនា ៥០០​ដុល្លារ​, តារា​ចម្រៀង ទៀង​មុំ សុធាវី និង ស្វាមី ជួន សុ​កាន់​ណា​រិ​ទ្ធ ២​ពាន់​ដុល្លារ ,​កញ្ញា ឌួង ហ្សូ​រី​ដា ២​ពាន់​ដុល្លារ​,​តារា​ចម្រៀង វី ឌី​ណែ​ត ១០០​ដុល្លារ​, តារា​កំប្លែង នាយ ក្រឹម​១០០​ដុល្លារ​។​

​តារា​សម្ដែង ឃុ​ត សោភា ថវិកា​ចំនួន ៥០​ដុល្លារ​, តារា​សម្ដែង និង​ផលិតករ លោក ចា រិទ្ធី ៥០០​ដុល្លារ​, កំពូល​តារាចម្រៀង​ខេមរៈ សិរីមន្ត​១២៥០,​តារាចម្រៀង សួស វី​សា និង​ស្វាមី​៥០០​ដុល្លារ​, តារាចម្រៀង ពេជ្រ សោភា ១​ពាន់​ដុល្លារ​, គ្រួសារ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ៥​ពាន់​ដុល្លារ​, លោក ជា វិបុល និង​ភរិយា អ្នកនាង គង់ សុជាតិ ២០០​ដុល្លារ​, ពិធីករ លោក សុខ រ៉ាស៊ី ថវិកា​ចំនួន ៥០​ដុល្លារ , តារា​សម្ដែង ឌី សូ​នី​តា ថវិកា​ចំនួន ១០០​ដុល្លារ, តារា​សម្ដែង កញ្ញា នី មុនីនាថ ​​ ១០០ដុល្លារ៕

Related posts

Leave a Comment