ក្រសួង​អប់រំ ​ប្រកាស​ពន្យារពេល​​​​​ចូល​រៀន​ឡើង​វិញ​​រហូត​ដល់​មានការ​ជូន​ដំណឹង​ជា​ថ្មី

ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​«​ការពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​នៅ​ទូទាំងប្រទេស​» រហូតដល់មាន​ការជូនដំណឹង​ជាថ្មី។

ការ​ពន្យារ​ពេលនេះ ដោយ​ផ្អែក​តាម​របាយការណ៍​ស្ថាន​ភាព​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​របស់​ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល និង​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

សូម​អាន​សេចក្ដីណែនាំ​ ស្ដីពី​«​ការ​ពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​នៅ​ទូទាំង​ប្រទេស​» ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាង​ក្រោម​នេះ៕

Related posts

Leave a Comment