ដឹង​តែ​កប់​ម៉ង! Tempo Tris​ និពន្ធ​បទ​ភ្លេង​១​បទ​ សម្រាប់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ជា​លើក​ដំបូង ​ក្នុង​ផលិតកម្ម Galaxy Navatra

ផលិតកម្ម​ Galaxy Navatra នៅ​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានបង្ហាញ​ក្ដីសង្ឃឹម​របស់ខ្លួន​ថា ស្នាដៃ​ដំបូង​របស់ Tempo Tris សម្រាប់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ នឹង​ធ្វើ​ឲ្យ​បងប្អូន​ពេញចិត្ត។

ជាក់ស្ដែង​នៅមុននេះ​បន្តិច ផលិតកម្ម Galaxy Navatra​បានធ្វើការ​បង្ហោះ រូបភាព​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ និង​Tempo Tris អម​ដោយ​ការ​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​អ្នកនិពន្ធ​បទ​ភ្លេង​ដ៏​ល្បីល្បាញ​បង្ហាញ​ស្នាដៃ​តែងតែ​ល្បី​”Tempo Tris” នាពេលនេះ បាន​និពន្ធ​បទ​ភ្លេង​១​បទ​សម្រាប់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ជា​លើកដំបូង​ក្នុង​ផលិតកម្ម Galaxy Navatra សង្ឃឹមថា​ការចាប់​ដៃ​ផលិត​របស់​ពួកគាត់​ទាំង​២​ជា​លើកដំបូង​បងប្អូន​ទាំងអស់​នឹង​ពេញចិត្ត​»​។​

ផលិតកម្ម ដែល​កំពុង​ទទួលបាន​ការ​គាំទ្រ​ច្រើន​មួយ​នេះ បាន​បញ្ជាក់​នូវ​ចំណងជើង​បទ​ចម្រៀង​នេះ​ថា «​បទ ៖ ប្លង់​រឹង និពន្ធ Melody និង​ទំនុកច្រៀង​៖ ឡេង ណា​វ៉ា​ត្រា និពន្ធ​បទ​ភ្លេង ៖ Tempo Tris»។

តាមរយៈ​សារ​នេះ អ្នកគាំទ្រ បាន​បញ្ចេញ​ទស្សនៈ​ជាច្រើន ក្នុងនោះ​ពួកគេ បាន​លើក​​​សរសើរ​ដូច្នេះ​ថា «​ចង្វាក់ភ្លេង​Tempo​ល្អ ខ្លាច​តែ​បា​រ៉ូ​ទេ​»​។ «​បទ លោក ព្រាប សុវត្ថិ គួរតែ​ត្រូវបាន​ច្រៀង​ជាមួយ​បទ​ភ្លេង​របស់ Tempo យូរហើយ​»​។ « ដឹង​តែ​កប់​ហ្មង​»​។ «Tempo ធ្វើ​ដឹង​តែ​កប់​ ហើយ​ស្ដាប់​តែ​បទ​បង​មាស​សុខ​សោភា​ទៅ​ភ្លេង​ខ​ប់ៗ​»​។ «​បទ​ភ្លេង​ដែលបង Tempo tris ធ្វើ សុទ្ធតែ ខ​ប់ៗ​»​។ «​និយាយ​មែន​ហើយ​ក៏​សរសើរ​ Tempo Tris បទ​មួយ​ណា​ក៏​និពន្ធ​ភ្លេង​ចេញ​មក​កប់​ម៉​ង​»​។​

ទន្ទឹមនឹង​ការសរសើរ​ខាងលើនេះ ក៏​មានមតិ​មួយចំនួន​បាន​រិះគន់​ក្នុងន័យ​ស្ថាបនា​បែបនេះ​ថា «​មាន​អារម្មណ៍​ថា​ភ្លេង​ដែល​និពន្ធ​អោយ​គាត់​ច្រៀង​ពីមុន​ប៉ុន្មាន​បទ​នឹង​ស្ដាប់​ទៅ​ប្រហើរ​ៗ​ស្រាល​ដូច​គ្មាន​ទម្ងន់​ណែងណង​សោះ​ ដូច​លក្ខ​ណៈ​ថា​និពន្ធ​អោយតែបានៗ​អោយ​រួច​តែ​ពី​ដៃ ស្ដាប់​ទៅ​សំឡេង​ផ្សេង​បទ​ភ្លេង​ទៅ​ផ្សេង​ទៅ មិនសូវ​ចូលគ្នា សុំទោស​ខ្ញុំ​រិះគន់​ព្រោះ​ខ្ញុំ​ស្រលាញ់​និង​គាំទ្រ​ទាំង​ផលិតកម្ម​និង​តារាចម្រៀង ចេញ​មួយ​បទៗ​តែ​ខ្លឹម​មិនមែន​ចេញ​ច្រើនតែ​ស្ដាប់​បានតែ​២​ដង​ធ្វើ​អោយ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ថា​ឆាប់​ធុញ​ឬ​ឆាប់​សាំ​នោះ​ទេ ដោយ​ការ​គោរព​និង​ស្រលាញ់​ពី​ខ្ញុំ​»​។​


«​អ្នកចម្រៀង​គាត់​ច្រៀង​ពីរោះ​ណាស់​តែ​ភ្លេង​ដូចជា​មិន​ស៊ី​គ្នា​សោះ បើ​ភ្លេង​នៅ​ហង្ស​មាស​វិញ​គេ​ដាក់​មក​គឺ​រណ្ដំ​ណែងណង​ហ្មង​សុំទោស​នេះ​ជា​ការ​រិះគន់​ស្ថាបនា​ទេ​ទាន​»​។ «​ក្នុងនាម​ខ្ញុំ​ជា​អ្នកគាំទ្រ​ផលិតកម្ម​កាឡា​ក់ស៊ី​ម្នាក់ ខ្ញុំ​សូម​បង្ហាញ​អារម្មណ៍​ខ្លះៗ របស់​អ្នកនិពន្ធ​តន្ត្រីករ​និង​អ្នករៀបចំ​ទំនុកច្រៀង យើង​ដឹង​ហើយ​ថា​រាល់​ការ​ច្រៀង​របស់​តារា​ប្រចាំ​ផលិតកម្ម​ល្បីៗ​ភាគច្រើន​ប្រភេទ​បទ​ភ្លេង​ធ្ងន់ៗ តែ​បើ​យើង​ក្រឡេក​មក​មើល​លោក​ព្រាប សុវត្ថិ ហាក់បីដូចជា​ភ្លេង​ដែល​កំពុងតែ​ច្រៀង​កន្លងមក​មិនសូវ​ជា​ស៊ី​ចង្វាក់​នឹង​គាត់​ វា​បាន​បង្ហាញ​នូវ​ការ​បំពេញ​បន្ថែម​ផ្សេង​ណាមួយ​ទៀត»។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូចម្រៀងដូចខាងក្រោមទាំងអស់គ្នា ៖

Related posts

Leave a Comment