ព្រាប សុវត្ថិ បង្រៀន​កូន​ចាប់​ក្ដាម ធ្វើ​ឲ្យ​អ្នកគាំទ្រ​អស់សំណើច និង​សរសើរ ​ត្រង់​ចំណុច​មួយ(មានវីដេអូ)

ប្រិយមិត្ត ​បាន​ជ្រាប​រួច​មក​ហើយ​ថា កំពូល​តារាចម្រៀង លោក​ព្រាប សុវត្ថិ រហូតមកដល់​ពេលនេះ មាន​កូន​ប្រុស​ចំនួន​៣​នាក់ ក្នុង​នោះ​រួមមាន សុវត្ថិ មុន្នី​វណ្ណ , សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សិរីវុឌ្ឍ ដែល​សុទ្ធសឹងតែ​ជា​តារា​ចម្រៀង​ដែរ​នោះ។

ងាក​មក​មើល​កាល​ម្សិលមិញ​នេះ កូនប្រុស​របស់​លោក​ម្នា​ក់​ គឺ​តារា​ចម្រៀង​ សុវត្ថិ មុន្នី​វណ្ណ បាន​បង្ហោះ​វីដេអូ​ពី​សកម្មភាព​លោក​ព្រាប សុវត្ថិ បង្រៀន​រូបគេ​ជា​កូន ក្នុង​ការ​ចាប់​ក្ដាម​នៅ​បឹង​ឈូក​មួយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​អស់សំណើច និង​សរសើរ​ពួកគេ​ផងដែរ។

តាមរយៈ​វីដេអូ​ខ្លី មាន​រយៈពេល​២០​វិនាទី ដែល​ធ្វើការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​អស់សំណើច​ត្រង់ លោក​ព្រាប សុវត្ថិ បង្រៀន​កូនចាប់​ក្ដាម ហើយ​និយាយ​ថា «​តិច​ប៉ះ​ដង្កៀប​វា ប្រយ័ត្ន​វា​ខាំ ​លោក​ពុក​អត់​ដឹង​ទេ​ណា​។ ចំណែក​ចំណុច​ដែល​សរសើរ​នោះ​ក៏​ត្រង់​ឃ្លា​នេះ​ផង​ដែរ ដោយសារតែ​ក្នុងនាម​ជា​កំពូល​តារា​ចម្រៀង​មួយ​រូប តែ​លោក​ប្រើ​ភាសា​សាមញ្ញ​«​ពុក​»​។​

ជាក់ស្ដែង​​ពេល​ឃើញ​វីដេអូ​កូន​ប្រុស​លោក​ព្រាប សុវត្ថិ ​បង្ហោះ ​ហើយ​​​សរសេរ​Caption​ថា​«​លោក​ពុក​បង្រៀន​វិជ្ជា​គុន​ចាប់​​​ក្ដាម​»នោះ​ ពួកគេ ក៏​បញ្ចេញយោបល់​ដូច្នេះ​ថា «​ប្រយ័ត្ន​ក្ដាម​ខំ​ណា​កូន ហាស​ហាហា​»​។ «​ទោះជា​តារា​ក៏​ពិតមែន តែ​ហៅ​ពុក​»​។ «​លោក​ឪពុក​»​។ «​ប្រយ័ត្ន​វា​ខំ​លោក​ពុក​អត់​ដឹង​ហេ​ណាស់ ហាស​ហាហា​»​។ «​លោក​ពុក​និយាយ​ជាមួយ​កូន​គួរ​ឲ្យ​គោរព​ស្រឡាញ់​ណាស់»៕

Related posts

Leave a Comment