ក្រោយ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការពិត​ ​ វី ​ឌី​ណែ​ត ​ប្រាប់​នូវ​រឿង​មួយ​ អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​ធ្លាក់

ក្រោយ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយ​ជា​ការពិត ម្ចាស់​ពាន​I Am A Singer Cambodia​រដូវ​កាល​ទី​២ តារា​ចម្រៀង​អាជីព កញ្ញា វី ឌី​ណែ​ត បាន​បង្ហោះ​សារ​អរគុណ​ដល់​មនុស្ស​ជាច្រើន និង​ប្រាប់​នូវ​រឿង​មួយ​ដ៏​មាន​អត្ថន័យ​នៅ​ចុង​បញ្ចប់​នៃ​សំណេរ​របស់​ខ្លួន។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ក្នុង​កម្មវិធី​I Am A Singer Cambodia​ជាច្រើន​សន្លឹក កញ្ញា វី ឌី​ណេ​ត បាន​សរសេរ​រៀបរាប់​ថា ជាដំបូង​នាង​ខ្ញុំ និង​លោកគ្រូ សូម​អរគុណ​យ៉ាងខ្លាំង​សម្រាប់​ការផ្ញើ​សារ​គាំទ្រ​ពី​សំណាក់​បងប្អូន​លោកតា​លោកយាយ​អ៊ំ​ពូ​មីង​ទូទាំងប្រទេស និង​fans​ជាទី​ស្រលាញ់​របស់​នាង​ខ្ញុំ​ទាំងអស់ ដែល​អាចធ្វើអោយ​ក្ដី​ស្រមៃ​របស់​នាង​ខ្ញុំ​ក្លាយជា​ការពិត​ អ្វីដែល​នាង​ខ្ញុំ​ប៉ង អ្វីដែល​នាង​ខ្ញុំ​ខំព្យាយាម​មកជា​ច្រើនសា​ហើយ​នោះ ពេលនេះ​ក៏​ទទួលបាន​ហើយ នាង​ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​។​

កូនស្រី​របស់​តារា​ចម្រៀង​ជើងចាស់​លោក​ហួរ ឡា​វី រូបនេះ បាន​បញ្ជាក់​ទៀត​ថា នាង​ខ្ញុំ​នឹង​ព្យាយាម​បន្ត​ទៅមុខទៀត នឹង​អ្វី​ថ្មីៗ​ជូន​ដល់​បងប្អូន​ទាំងអស់​ទស្សនា​ជា​បន្តបន្ទាប់​ ក៏​សូម​អរគុណ​សម្រាប់​កម្លាំងចិត្ត​ពី​មនុស្ស​ល្អៗ​ជុំវិញខ្លួន​នាង​ខ្ញុំ ដែល​តែងតែ​ប្រាប់​ខ្ញុំ​ថា​ត្រូវតែ​ស៊ូៗ​, អរគុណ​ខាង​សម្អាងការ​ដា​ណា​មី​, អរគុណ​បង​បង​អ្នក​ផាត់មុខ​ធ្វើ​សក់​, អរគុណ​ដល់​ហាង​កាត់​សំលៀកបំពាក់​, អរគុណ​បង​បង​ក្រុមការងារ​, អរគុណ​ដល់​កម្មវិធី ដែល​បាន​ផ្ដល់ឱកាស​អោយ​នាង​ខ្ញុំ​តាម​ចាប់​ក្ដី​ស្រមៃ​របស់ខ្លួន​, អរគុណ​fans​មួយ​ទំហឹង​​។

តារា​ចម្រៀង​រូបនេះ បាន​បញ្ជាក់​ជា​ចុងក្រោយ​នូវ​ពាក្យ​លើកទឹកចិត្ត​ដ៏​មាន​អត្ថន័យ​ថា ចុងក្រោយ​ចង់​ប្រាប់ថា​ អោយតែ​យើង​នៅមាន​ដង្ហើម​យើង​ត្រូវតែ​តស៊ូ​ព្យាយាម​គង់​បានសម្រេច vdnfamily​។ តាមរយៈ​នេះ អ្នកគាំទ្រ​កញ្ញា វី ឌី​ណែ​ត បាន​ចូលរួម​អបអរសាទរ និង​ជូនពរ​ឲ្យ​បន្ត​ជោគជ័យ​លើ​វិថី​មួយ​នេះ​ថែមទៀត។

ចំពោះ​សំណេរ ​​ខាងលើ​​ ​ពិសេស​ប្រយោគ​ចុង​ក្រោយ​នេះដែរ​ ​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ធ្លាក់​ក្នុង​កម្មវិធី​នេះ ​ឬ​ក៏​បុគ្គល​ផ្សេង​ទៀត ដែល​បរាជ័យ​ក្នុង​រឿង​អ្វី​មួយ ត្រូវ​ខិតខំ​បន្ត​ទៀត​ ព្រោះ​ទម្រាំ​បាន​ពាន​មួយ​នេះ កញ្ញា ​វី ឌីណែត បាន​បញ្ជាក់​រួច​ហើយ​ថា នាង​បាន​ព្យាយាម​ជាច្រើន​លើក ច្រើនសា​រួចមក​ហើយ៕

Related posts

Leave a Comment