ចាន់ កែ​និមល បញ្ជាក់​ពី​ស្ថានភាព​របស់ខ្លួន ក្រោយពី​ដួល​លើ​ឆាក I Am A Singer Cambodia យប់មិញ​(មានវីដេអូ)

ប្រិយមិត្ត​អ្នកទស្សនា​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក I Am A Singer Cambodia រដូវ​កាល​ទី​២ បាន​ជ្រាប​រួចមកហើយ​ថា កាលពី​យប់មិញ ស្របពេល​តារាចម្រៀង​តាក់​ម៉ា ចាប់​ដៃគូ​ជាមួយ​តារា​កិត្តិយស អ្នកនាង​សុគន្ធ និសា ច្រៀង​បទ​«​ប្រពន្ធ​អ្នកណា​ផ្ញើ​ទឹកភ្នែក​មក​» ចប់សព្វគ្រប់ អ្នកនាង កែវ ចាន់​និមល ក៏​ដើរ​ចូលមក ស្រាប់តែ​ជាន់​ស្បៃ​ស​រ៉ូ​ប ខ្លួនឯង បណ្ដាល​ឲ្យ​ដួល​លើ​ឆាត​នោះ​តែម្ដង​។​


ពេលនោះ គេ​មិនដឹង​ស្ថានភាព​អ្នកនាង​យ៉ាងណា​នោះទេ ដោយសារតែ​កាមេរ៉ា​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស គ្រាន់តែ​ឃើញ​នាង​ដួល​ភ្លាម ក៏​ឈប់​ចាប់​សកម្មភាព​នេះ ដោយ​បង្វែង​ទៅ​ចាប់​ប្លង់​ផ្សេង ចាំ​រហូតដល់​រួចរាល់ បាន​ចាប់​សកម្មភាព​លើ​ឆាក​នោះ​វិញ ហើយ​ឃើញ​អ្នកនាង កែវ ចាន់​និមល អាច​ឈរ​និយាយបាន​ឡើង​ល្អ​ឡើងវិញ​។​


ប៉ុន្តែ​ពេលនេះ ស្រប​ពេល​អ្នកនាង​កែវ ចាន់​និមល ចែករំលែក​ព័ត៌មាន​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ​ម៉ែន សំអន ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ​នោះ ក៏​មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សួរ​ថា «​បង​ត្រូវ​អី​អត់​បង​ដួល​យប់មិញ​បង​»​។ ជាការ​ឆ្លើយតប អ្នកនាង ចាន់ កែវ​និមល បញ្ជាក់​យ៉ាងខ្លី​ថា «​បង​អត់​អី​ទេ​អូន អរគុណ​អូន​»​។​


គួរ​បញ្ជាក់ថា កម្មវិធី​លំដាប់​ពិភពលោក I Am A Singer Cambodia រដូវ​កាល​ទី​២ បាន​ឆ្លងកាត់​ការ​វគ្គ​ប្រឡង​ជំ​រុះ​អស់​រយៈពេល ១២​សប្តាហ៍ តាមរយៈ កា​របញ្ចេញ​អស់ពី​សមត្ថភាព​របស់​បេក្ខជន ក្រោម​ការ​ដាក់​ពិន្ទុ​យ៉ាង​សុ​ក្រិត​ពី​គណៈកម្មការ ការ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូបង្វឹក និង​ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​។ ​ទីបំផុត​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ បាន​រកឃើញ​ជ័យលាភី​ម្ចាស់​ពាន គឺ​បាន​ទៅលើ កញ្ញា វី ឌី​ណែ​ត។


តារា​ចម្រៀង​អាជីព​រូបនេះ ត្រូវបាន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ផ្ដល់​កិត្តិយស ប្រគល់​ពានរង្វាន់​ជូន ធ្វើ​ឲ្យ​រូប​នាង​រំភើប​ស្ទើរ​ហោះ​ទៅហើយ៕

Related posts

Leave a Comment