ចាន់ កែវនិមល​ ដួល​លើ​ឆាក ​l Am a singer Cambodia អ្នក​ទស្សនា​ផ្ទុះ​សំណើច​ លាយឡំ​ភាព​អាណិត(មានវីដេអូ)

ប្រិយមិត្ត​បាន​ជ្រាប​រួច​ម​ហើយ​ថា កាលពី​យប់មិញ​នេះ ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​I Am A Singer Cambodia ហើយ​តារា​ចម្រៀង​អាជីព​នៅ​វគ្គ​ចុងក្រោយ​នេះ​ចំនួន​៧​នាក់ បាន​ខិតខំ​ខ្លាំង​ណាស់​តាមរយៈ​ការ​បញ្ចេញ​សមត្ថភាព​ច្រៀង​របស់​ខ្លួន​។​

ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្របពេល​តារា​ចម្រៀង​តាក់​ម៉ា ចាប់​ដៃគូ​ជាមួយ​តារា​កិត្តិយស អ្នកនាង​សុគន្ធ និសា ច្រៀង​បទ​«​ប្រពន្ធ​អ្នកណា​ផ្ញើ​ទឹកភ្នែក​មក​» ចប់​សព្វគ្រប់ អ្នកនាង កែវ ចាន់និមល ក៏​ដើរ​ចូល​មក ស្រាប់តែ​ជាន់​ស្បៃ​ស​រ៉ូ​ប ​ខ្លួនឯង បណ្ដាល​ឲ្យ​ដួល​លើ​ឆាត​នោះ​តែម្ដង។

ពេលនោះ​ក៏​សូម​សរសើរ​ដល់​ក្រុមការងារ​កាន់​កាមេរ៉ា​របស់​ហង្ស​មាស​ផង​ដែរ គ្រាន់តែ​ឃើញ​ពិធី​ការិនី​រូប​នេះ​ដួល​ភ្លាម ក៏​បង្វែរ​ទៅ​ចាប់​ប្លង់​ផ្សេងទៀត ចាំ​រហូតដល់​អ្នកនាង​កែវ ចាន់​និមល រួចរាល់ អាច​ក្រោកឈរ​ដើរមក​អម​តារា​ចម្រៀង​វិញ​បាន ទើប​ចាប់​សកម្មភាព​លើ​ឆាក​នោះ​វិញ ហើយ​កម្មវិធី​ក៏​អាច​ដំណើរ​ការបន្ត​ដោយ​រលូន​ផងដែរ​។​

សកម្មភាព​ដួល​របស់​អ្នកនាង​កែវ ចាន់​និមល នេះដែរ ត្រូវបាន​គេ​យក​ទៅ​បង្ហោះ​ចូលទៅក្នុង​បណ្ដាញ​សង្គម​Tik Tok ធ្វើ​ឲ្យ​អ្នកទស្សនា​ជាច្រើន​ផ្ទុះសំណើច អមដោយ​ភាព​អាណិត​ចំពោះ​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​ផងដែរ​។​

​ជាក់ស្ដែង​ពួកគេ បាន​បញ្ចេញយោបល់​ថា «​សុំ​សរសើរ​ពិធីករ​ប្រុស​វិញ​ទេ ​គាត់​នៅតែ​និយាយ ហើយ កាមេរ៉ា បែរ​ទៅ​លោកជំទាវ​មែន​សំអន​វិញ ពិតជា​កែ​ស្ថានការណ៍​បាន​យ៉ាង​ល្អ​»​។ «​អាណិត​ចែ​ណាស់ ​ប៉ុន្តែ​ខ្ញុំ​ដឹងថា​បង​ពិតជា​រឹងមាំ »​។ «​សុំ​សើច​សិន​សុំ​ទោស តែ​ក៏​យល់​អារម្មណ៍​គាត់​»​។ «​មិន​អី​នោះ​ទេ​នេះ​ជា​រឿង​ធម្មតា​តារា​ល្បីៗ​គ្រប់​ប្រទេស​លើ​ពិភពលោក​ តែងតែ​ជួប​រឿង​បែបនេះ​ម្យ៉ាង​ទៀត​ការ​សើច​នោះ​មិន​មេន​ចំអក​ទេ ​គឺ​សើច​បន្លប់​កុំ​អោយ​គាត់​ពិបាកចិត្ត​ ឬក៏​សើច​លើកទឹកចិត្ត​គាត់​»​។

«​ឃើញ​គេ​ដួល​ផ្កាប់មុខ​យ៉ាង​ច្រងេងច្រងាង​មិន​សើច​ទៀត​ចប់ ខ្ញុំ​មើ​ល​ក៏​ចង់​សើច​ដែល​»​។ «​អ្នកណា​ក៏មាន​ចំណុច​ខ្វះខាត​ដែរ​ ប៉ុន្តែ​ការ​កែ​ស្ថានភាព​ និង​ការ​ចេះ​ជួយ​គ្នា​គឺជា​រឿង​មួយ​ដ៏​ល្អ​បំផុត​»​។ «​កាមេរ៉ា​គាត់​យល់ចិត្ត ទុក​មុខ​អោយ​ណាស់​គាត់ ​មិន​ចាប់​ប្លង់​ដែល​អ៊ី និមល​ដួល​ទេ​»។

គួរ​បញ្ជាក់​បន្ថែម​ថា ចំពោះ​អ្នក​ទស្សនា​ វីដេអូ​ពេញ​ខាង​ក្រោម​នេះ ​អាច ​ខា​ទៅ​មើល​ចាប់ពី​នាទី​ (-45:32)​នឹង​ឃើញ​សកម្មភាព​អ្នក​នាង​កែវ ចាន់និមល​ ដួល​ ឯ​វីដេអូ​ក្នុង​Tik Tokមាន​ការ​កាត់​ត្រង់​ចំណុច​ចាប់អារម្មណ៍​នេះ ​រួច​ជា​សម្រេច៕

Related posts

Leave a Comment