គ្រូភ្លេង ​សោកស្ដាយ តែ​សប្បាយចិត្ត ពេល​ឈី​ន រតនៈ​ឡើង​បកស្រាយ តែងតែ​មាន​អ្នកមើល​កើន​ច្រើន​ជាង​គេ ខណៈ​ឈិន រតនៈ តប​ថា​…(មានវីដេអូ)

ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា កាលពី​យប់មិញ​នេះ អ្នកគាំទ្រ​តារា​ចម្រៀង​អាជីព​ឈិន រតនៈ ​និង​គ្រូ​ភ្លេង​របស់​នាង ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ក្រោយពី​លទ្ធផល​បង្ហាញ​ថា​ កញ្ញា វី ឌី​ណែ​ត ក្លាយ​ជា​ម្ចាស់​ពាន​l Am a singer Cambodia រដូវ​កាល​ទី​២​នោះ។


លទ្ធផល​នេះ កើត​ចេញពី​ការ​បូកសរុប​លទ្ធផល ទាំង​បី​ដំណាក់កាល (​ស្មើ​300%) សម្រាប់​ជុំ​ផ្តាច់ព្រ័ត្រ ដោយ​ឃើញ​ថា ក្នុងចំណោម​តារា​ចម្រៀង​អាជីព​ទាំង​៧​រូបនោះ កញ្ញា​តាក់​ម៉ា ទទួលបាន​ចំនួន​៥៩.០២​ភាគរយ​, សំ សុវណ្ណ​រ៉ា​ក់ ទទួលបាន​ចំនួន​១៥.៥៣​ភាគរយ​, ឈី​ន រតនៈ ទទួលបាន​ចំនួន​៦៩.៥៤​ភាគរយ​, ប៉ាច គីម​មួយ ទទួលបាន​ចំនួន​២០.៨៥​ភាគរយ​, គង់ ចំរើន ទទួលបាន​ចំនួន​៩.៣៨​ភាគរយ​, វី ឌី​ណែ​ត ទទួលបាន​ចំនួន​រហូតដល់​៩២.២៥​ភាគរយ , ឃុន វុត្ថា​៣៣.៤៣​ភាគរយ​។​


ជុំវិញ​លទ្ធផល​នេះ គ្រូភ្លេង​របស់​កញ្ញា​ឈិន រតនៈ លោក​គង់ សុភ​ក្ដី បាន​ត្រឹម​សោកស្ដាយ ហើយ​បង្ហោះ​សារ​កាលពី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​នេះ​ថា «​សូមទោស​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា​ ដែល​យើងខ្ញុំ​មិនបាន​សម្រេច​បំណង​អ្នក​ទាំង​អស់​គ្នា ​យើង​ទាំង​ពីរ​បាន​ព្យាយាម​អស់ហើយ»។


លោក​គ្រូ​ភ្លេង​រូប​នេះ ​បន្ត​ថា «យើងខ្ញុំ​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​តែងតែ​ស្រលាញ់ ពេញចិត្ត គាំទ្រ និង​ចំណាយ​ថវិកា​​ដ៏​មានតម្លៃ​ផ្ញើ​សារ​គាំទ្រ​យើងខ្ញុំ​តាំងពី​ជុំ​ដំបូង រហូតដល់​ជុំ​ផ្ដាច់ព្រ័ត្រ​នេះ។ ​ជា​ចុងក្រោយ​យើងខ្ញុំ​ទាំងពីរ​សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ជួបតែ​សេចក្ដីសុខ សុខភាព​ល្អ សំណាងល្អ និង​រក​ទទួលទាន​មានបាន​។ រាត្រីសួស្ដី គេង​លក់​សុបិន​ល្អ​ទាំងអស់គ្នា»​។​


ទោះ​យ៉ាងណា ​លោក​គង់ សុភ​ក្តី​ បាន​បង្ហាញ​ក្ដី​រីករាយ និង​មោទកភាព​ចំពោះ​កូនសិស្ស​របស់​ខ្លួន​​​​​ថា ទោះបី​ខ្ញុំ​មិនបាន​ជោគជ័យ តែ​ខ្ញុំ​ក៏​សប្បាយចិត្ត អោយ​តែ​ពេល​កញ្ញា​ ឈី​ន រតនៈ​ឡើង​បកស្រាយ គឺ​តែងតែ​កើន​អ្នកមើល​ច្រើនជាងគេ​រហូត មិន​ថាវ​គ្គណា​ក៏​ដូច​វគ្គ​ណា អរគុណ​សម្រាប់​ការ​ស្រលាញ់»។


ជា​ការ​ឆ្លើយតប កញ្ញា​ឈិន ​រតនៈ នៅ​មុន​នេះ​បន្តិច បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​អរគុណ​លោកគ្រូ​ ដែល​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​ និង​ផ្តល់​កម្លាំងចិត្ត​អោយ​សិស្ស​រហូត អរគុណ​ក្តី​ស្រលាញ់​ដ៏​កក់ក្តៅ​ពី​ពុក​ម៉ែ​បងប្អូន​និង​fan ទាំងអស់​ ដែល​បាន​ផ្តល់អោយ​យើងខ្ញុំ​ទាំងពីរ​រហូតមក»៕

Related posts

Leave a Comment