អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើន បានស្គាល់រួចមកហើយនូវស្រីអូន សម្រស់ធម្មជាតិ ដែលជាស្ត្រីមួយរូបមានចិត្តសប្បុរសធម៌ ជួយកិច្ចការងារសង្គម ទទួលចិញ្ចឹមកុមារ ចាស់ជរា និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
ស្ត្រីអូន ធ្លាប់បញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួននាពេលកន្លងមកថា រហូតមកទល់នឹងពេលនេះ ខ្លួនមានកូនចិញ្ចឹមសរុបជិត២០០នាក់ហើយ ព្រមទាំងចាស់ជរាប្រហែល២០នាក់។ ទោះជាបែបនេះក្ដីស្រីអូន ក៏ទទួលស្គាល់ថាខ្លួនឯងមិនល្អគ្រប់១០នោះទេ ដោយសារតែគ្មានពេលវេលាសម្រាប់កូនចិញ្ចឹម និងកូនបង្កើតរបស់ខ្លួន។
ជាក់ស្ដែងនៅមុននេះបន្តិច ស្រីអូន បានបង្ហោះរូបខ្លួនឯងមួយសន្លឹក រួចសរសេររៀបរាប់ដូច្នេះថា «ថ្ងៃនេះ ផ្ញើថវិកាអោយកូនៗរងគ្រោះដែលត្រូវចិញ្ចឹម10000$ថែម ខ្ញុំមិនដែលធ្លាប់គិតថា ក្ដីស្រមៃរបស់ខ្ញុំបានសម្រេចដូចចឹងទេ ក្លាយជាម្ដាយទី២របស់ក្មេងរងគ្រោះរាប់រយនាក់ បានជួយសង្គ្រោះ បានផ្ដល់ក្ដីស្រលាញ់ ប៉ុន្ដែខ្ញុំមិនអាចផ្ដល់ពេលវេលាគ្រប់គ្រាន់អោយកូនៗរងគ្រោះនិងកូនបង្កើតរបស់ខ្លួនឯងទេ ពិតណាស់មនុស្សយើងគ្រប់គ្នាគ្មានអ្នកណាល្អគ្រប់ដប់ទេ ខ្ញុំចង់ធ្វើជាម្ដាយល្អណាស់ តែខ្ញុំមានតែលុយចិញ្ចឹមកូន គ្មានពេលវេលាអោយកូន»។
តាមរយៈសំណេរ និងរូបភាពនេះ អ្នកគាំទ្រ បានលើកឡើងដូច្នេះថា «ល្អណាស់អូនបងចូលចិត្តអំពើមនុស្សធម៌របស់អូនណាស់សង្ឃឹមថា ទេវតាតាមថែអូនរហូត»។ «ម្ដាយគ្រប់រូបបានត្រឹមលុយចិញ្ចឹមកូនទេ ខ្វះការកក់ក្ដៅ»។ «អំពើល្អ នឹងជួយថែនាក់រហូត»។ «ទឹកចិត្តប្រពៃណាស់អូន សែនស្រលាញ់»។ «បងពិតជាមនុស្សល្អកម្រមានមែន»។ «ស្អាតហើយចិត្តទៀតសូមបានម៉ាក់ផល»។
គួរបញ្ជាក់ថា មុននឹងបង្ហោះសារខាងលើនេះ ស្រីអូន បានបង្ហោះរូបថតក្មេងរងគ្រោះជាច្រើនសន្លឹកអមដោយការសរសេររៀបរាប់ថា «ថ្ងៃនេះជូន10000$ជាកាដូរដល់កូនៗរងគ្រោះ100នាក់ជាង ពួកគាត់ជាក្មេងស្រី ដែលរងគ្រោះដោយការរំ លោភបំពាន និងជួញ ដូរ ខ្លះត្រូវឪពុកបង្កើតរំ លោភ ខ្លះជីតា ខ្លះត្រូវជនល្មើសរំ លោភហិ ង្សា ខ្លះត្រូវម្ដាយលក់ដូរតាំងពីអាយុ3ឆ្នាំសុំទោសកូនៗម៉ាក់រវល់មិនបានទៅលេងកូនៗតែបេះដូងម៉ាក់នៅជាមួយកូនៗគ្រប់ពេលជូនបុណ្យផងបងប្អូន Afesip Cambodia៕