ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី កំពុង​ញុំា​អាហារ​ជុំគ្នា ស្រាប់តែ​ប្រទះឃើញ​ពង្រូល​១​ក្បាល ក៏​សម្រេចចិត្ត​ធ្វើបែបនេះ​តែម្ដង(មានវីដេអូ)​

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហើយ នូវ​កេរ្តិ៍ឈ្មោះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ក្នុង​កិច្ចការ​សង្គម ជួយ​ជនក្រីក្រ ចាស់ជរា ក្មេង​កំព្រា អត់​ទីពឹង​ជាដើម​នោះ ហើយ​លោក​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ផងដែរ​។​

ដោយឡែក​ងាក​មក​មើល​កាលពី​វេលា​ម៉ោង​២​យប់មិញ​វិញ ស្របពេល លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី កំពុង​ញុំា​អាហារ​ជុំគ្នា​នោះ ស្រាប់តែ​ប្រទះឃើញ​ពង្រូល​១​មួយ​ក្បាល មើលទៅ​ស្លូត​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់ ដោយ​វា​ថែមទាំង​ចេះ​សំពះ​ទៀតផង​។​

លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូប​នេះ បាន​បង្ហោះ​វីដេអូ ពី​សកម្មភាព​ប្រទះឃើញ​សត្វ​ពង្រូល​នេះ ហើយ​បាន​សរសេរ​Caption​ថា «​ជួយ​ប្រាប់​បន្តិច​មក​បងប្អូន តើ​គួរ​ប្រលែង​គាត់​នៅ​កន្លែង​ណា​»​។ ជា​ការ​ឆ្លើយតប ឃើញ​មានការ​បញ្ចេញមតិ​ឲ្យ​យោបល់​ព្រោងព្រាត ជុំវិញ​សំណួរ​នេះ​។​

ពួកគេ បាន​បញ្ចេញយោបល់​បែបនេះ​ថា «​អូន​ចិត្តបុណ្យ​សូម្បីតែ​សត្វ​ក៏​រ​ត់​រក​ប្អូន​ដែរ បើ​មនុស្ស​គ្មាន​មេត្តា​ឃើញ​គាត់​ចឹ​ង​ប្រហែល​គាត់​មិន​គិត​ដូច​ប្អូន​ទេ សាធុ​សាធុ​សាធុ​»​។ «​ប្រហែលជា​សត្វ​គេ​ចិញ្ចឹម​រួចមកហើយ​បានជា​សាំង​ចឹ​ង សូម​ប្អូន​កុំ​យកទៅ​លែង​ផ្ដេសផ្ដាស ព្រោះ​សត្វ​ចិញ្ចឹម​វា​មិនចេះ​រស់នៅ​ក្នុង​ព្រៃ​ទេ​»​។ «​រត់​ទៅ​ណា​មិន​ទៅ​រ​ត់​រក​ចំ​អ្នកផ្ទះ​អ្នក​មីង ទោះ​វា​ជា​សត្វ​ក៏​វា​ដឹង​ដែរ​រត់​រក​ចំ​អ្នក​ធ្វើបុណ្យ​ពិតជា​ជីវិត​ថ្លៃ​ហើយ​បើ​ចំ​គេ​ប្រហែលជា​….»​។

«​បាទ​លោកជំទាវ​គួរតែ​យក​គាត់​ទៅ​ព្រលែង​នៅ​អាវ​ភ្នំ​ណា​ដែល​មាន​សុវត្ថិភាព​ទៅ​ ឃើញ​ហើយ​គួរឱ្យ​អាណិត​ណាស់ កម្រ​ណាស់​សត្វ​របៀប​នេះ​»​។ «​សត្វ​ហ្នឹង​គេ​ហៅ​សត្វ​ពង្រូល មាន​តម្លៃ​ខ្លាំងណាស់ សត្វ​នឹង​​បើ​ស្រកា​វា​មាន​តម្លៃ​ខ្លាំង​ ហើយ​ត្រូវ​ថ្នាំ​ទៀត​»​។ «​ប្អូនស្រី​លោក​​​ឧកញ៉ា​ទៀ វិចិត្រ​នៅ​ក្រុងព្រះសីហនុ គាត់​ជា​អ្នក​អនុរក្ស​សត្វព្រៃ​»​។ «​បើ​អាច​ទុក​ចិញ្ចឹម​បាន​ដោយ​ខ្លួនឯង​ទុក​វា​ទៅ​ពីព្រោះ​វា​នាំ​សំណាង​មកដល់​អ្នក ​ហើយ​ជា​ម្ចាស់​ហើយ​»៕

 

 

 

Related posts

Leave a Comment