ចប់​ម៉ង! គ្រាន់តែ​Galaxy Navatraបង្ហោះ​ថា «បទ​ចាប់ឆាយ របស់ តន់ ចន្ទ​សីមា ត្រូវ​បាន​ជនជាតិ​បរទេស យក​ទៅ​បំបែក​ក្បាច់​រាំ» ​ស្រាប់​តែ​មាន​ការ​រិះគន់​ព្រោងព្រាត(មានវីដេអូ)

នេះ​ជា​មោទកភាព​មួយ​របស់​ផលិតកម្ម​Galaxy Navatra ដែល​បទ​ចម្រៀង​របស់​ខ្លួន ត្រូវបាន​បរទេស​យក​ទៅ​បំបែក​ក្បាច់​រាំ ជារឿយៗ​នោះ ហើយ​បទ​ចុងក្រោយ ដែល​ផលិតកម្ម​បានដឹង​ថា​បរទេស​យក​ទៅ​បំបែក​ក្បាច់​រាំ​នោះ មាន​ចំណងជើង​ថា «​ចាប់ឆាយ​»​។​

នេះ​អាច​ស​បញ្ជាក់​ឃើញថា ចក្ខុវិស័យ​របស់​ផលិតកម្ម ដែល​ចង់​ប្រជែង​ទីផ្សារ​បរទេស កាន់​តែមាន​ពន្លឺ ហើយ​ក្នុងនាម​កូន​ខ្មែរ ក៏​គួរតែមាន​មោទកភាព និង​ជួយ​លើកតម្កើង​នូវ​ផលិតកម្ម ដែល​មិន​ចម្លង​ពី​បរទេស ជាពិសេស​ចង់​ប្រជែង​ទីផ្សារ​បរទេស​នោះ​តែម្ដង។

ងាក​មក​មើល បទ​ចម្រៀង​«​ចាប់ឆាយ​»​នោះ​វិញ ត្រូវបាន​ឆា​នែ​ល ​យូ​ធូប​បរទេស​មួយ​មាន​ឈ្មោះថា «Tileh Pacbro»​យក​ទៅ​បំបែក​ក្បាច់​រាំ​ហើយ​បង្ហោះ​ចូល​ឆា​នែ​ល​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ខាង​ផលិតកម្ម​Galaxy Navatra បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ ដោយ​សម្ដែង​មោទកភាព​ដូច្នេះ​ថា «​បទ ចាប់ឆាយ​របស់ តន់ ចន្ទ​សីមា ត្រូវបាន​ជនជាតិ​បរទេស យកទៅ​បំបែក​ក្បាច់​រាំ​Cove»​។​

តាមរយៈ​នេះ​ផង​ដែរ មាន​ការ​សម្ដែង​មតិ​ជាច្រើន​ក្នុង​ន័យ​រិះគន់ នៅ​ក្រោម​ការ​បង្ហោះ​របស់​ផលិតកម្ម​Galaxy Navatra ក្នុង​នោះ​ពួកគេ​លើកឡើង​ដូច្នេះ​ថា «Galaxy កុំ​និយាយ​ចឹ​ង​អី​ព្រោះ​ស្ដាប់ទៅ​ដូចជា​មោទកភាព​ពេក​ហើយ​ គ្រាន់តែ​ជនជាតិ​គេ​រាំ​ប៉ុណ្ណឹង promote​ឲ្យ​គេ​ទៀត​»​។ «​ប្រូ​ម៉ូត​អោយ​គេ​ទៀត ដំបូង​view តែ​2.2k ឥលូវ​ឡើង​ដល់​6k ធ្វើ​ចឹ​ង​ដូចជា​មោទនភាព​ជ្រុល​ហើយ​»​។ «​អស្ចារ្យ​មហាលោតផ្លោះ​​ហើយ​ចឹ​ង​នោះ​! អស្ចារ្យ​ជាង​ដូនតា​កសាង​អង្គរ​ទៀត​​ហើយ​យ៉ាង​!!»​។ «​គេ​រកលុយ​តាម youtub គេ​ធ្វើ​អញ្ចឹង​ឯង​កុំ​ទៅ​រំភើប​ពេក​»​។ «​មើល​វណ្ណដា​ផង​ ទោះ​អ្នក Reaction ក្រៅប្រទេស​30-40​នាក់ ក៏​វណ្ណដា​មិនដែល​​អើពើ​ផង​»។ សូមទស្សនាវីដេអូដូចខាងក្រោមនេះ ៖

​  

Related posts

Leave a Comment