យាយ​យ៉យ បង្ហើរ​សំនៀង​មួយ​បទ​ផ្ទុះ​ការចាប់អារម្មណ៍​ពេញ​ហ្វេ​ស​ប៊ុ​ក សូម្បីតែនាយព្រែក ក៏និយាយដែរថា​…(មានវីដេអូ)

​មហាជន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយ​ឃើញ​វត្តមាន​តារា​ល្បីៗ​ជាច្រើន​ដួង បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​គម្រប់​អាយុ​១៦​ឆ្នាំ​របស់​ចៅស្រី លោកជំទាវ ឧកញ៉ា ស៊ុយ សុផាន កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ​។​

​វត្តមាន​តារា​ល្បីៗ​នោះ​រួមមាន​ដូចជា អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​, យាយ​យ៉យ​, នាយ​ព្រែក​, នាង​គ្រ​ត​, កញ្ញា​ទឹម រដ្ឋា ជាដើម​។ ប៉ុន្តែ​អ្វីដែល​រឹតតែ​ចាប់អារម្មណ៍​ទៀត​នោះ ត្រង់​យាយ​យ៉យ បាន​បង្ហៀរ​សំណៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្នេហ៍​វ័យ​ចំណាស់​» បាន​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត ជាមួយ​កាយវិការ​ដ៏​រស់រ​វើ​ស ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ផង​នោះ​។​

​តាមរយៈ​ការ​ច្រៀង​នេះ ត្រូវបាន​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ថត​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​យប់នោះ គិត​មកទល់ពេលនេះ មាន​រយៈពេល​ជិត​២​ថ្ងៃ​ហើយ ដោយមាន​អ្នក​ចុច​មេដៃ​បេះដូង​…​រហូតដល់​ទៅ​២៤​ខេ អ្នក​បញ្ចេញមតិ​ជាង​២០០ , ការចែករំលែក​ជិត​២​ពាន់​ដង និង​អ្នក​ចុច​ចូល​មើល​សរុប​រហូតដល់​ទៅ​ជាង​៣០​ម៉ឺន​ដង​ឯណោះ​។​

ក្នុង​ចំណោម​ការ​បញ្ចេញ​មតិ​ជាង​២០០​​​នោះ ពួកគេ​ភាគច្រើន​សុទ្ធតែ​លើក​សរសើរ និង​មាន​ចម្ងល់ ស្រដៀង​ៗ​គ្នា បែបនេះ​ថា «​អ្នក​ម៉ែ​យ៉យ​ស្អាត​ហើយ​ច្រៀង​ពីរោះ​ណាស់​»​។ «​យាយ​យ៉យ ​ឥឡូវ​ស្អាត​ម្ល៉េះ កាន់តែ​ក្មេង​ទៅ​»​។ «​ចង់​ដឹង​ណាស់​ថា ​អ្នក​មីង​យ៉យ​អាយុ​ប៉ុន្មាន​នៅតែ​ស្អាត​»​។ «​ស្រលាញ់​ណាស់​សិល្បករ​ចាស់ៗ​ជំនាន់​មុន​សម្ដែង​មក​សមៗ​ម៉ង​»​។ «​មនុស្ស​សម័យ​ក្រោយ ​ប្រហែល​៩០០០​ឆ្នាំ​{ ប្រាំបួន​ពាន់​ឆ្នាំ } ទៀត​ទើប​រក​បាន​ដូច​គាត់​»​។ «​អ៊ំ​យ៉យ​សំឡេង​ដូច​នៅ​ក្មេង​ដដែល​»។

គួរ​បញ្ជាក់​ថា ក្នុង​ការ​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​Caption​ថា «​រីករាយ​ជាមួយ​បទ​ចម្រៀង ស្នេហ៍​វ័យ​ចំណាស់ របស់​ម៉ែ​យ៉យ​» ហើយ​ត្រូវបាន​នាយ ព្រែក ដែល​ជា​កូនបង្កើត​របស់​យាយ​យ៉យ​ ចែករំលែក​បន្ត​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន រួច​សរសេរ​បែប​លេងសើច​ថា «​មាន​ផលិតកម្ម​ណា​ចង់​កុងត្រា​ជាមួយ​ម៉ែ ទាក់ទង​មក​ឆាប់ៗ​មក​បាទ ទើប​កែ​សំឡេង​ថ្មី​ខ​ប់ៗ​ម៉​ង »។ សូមទស្សនាវីដេអូដូចខាងក្រោមនេះ ៖


Related posts

Leave a Comment