ស្ងាត់​ៗ ជា វិបុល ធ្វើ​រឿង​មួយ ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ រហូតពួកគេលាន់មាត់ថា…

ទីបំផុត​លោក​ជា វិបុល ពិធីករ​ដ៏​ល្បី​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស បាន​សម្រេច​ចិត្ត​កោរសក់​បួស​ជា​ព្រះសង្ឃ​ហើយ​នៅ​វត្ត​និគ្រោធ​វ័ន ហៅ​គល់​ទទឹង ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ អ្នកនាង​គង់ សុជាតិ ជា​ភរិយា បាន​សរសេរ​សេរ​យ៉ាង​ខ្លី​បែបនេះ​ថា «​សូម​អោយ​សទ្ធា​បុណ្យ​នៃ​ការ​បួស​របស់​លោក​បង បានជា​ផល​បុណ្យ​អោយ​បានជា​កុសល​ដ៏​ថ្លាថ្លៃ និង​បានជា​ការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​»​។​

ទោះយ៉ាងណា គេ​មិនដឹងថា លោក​ជា វិបុល បួស ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ឡើយ ហើយក៏​មិនដឹងថា ជា​ការ​បួស​​តបស្នង​សងគុណ​ឪពុកម្ដាយ ឬ​ក្នុង​ន័យ​ផ្សេងទៀត​នោះ​ទេ តែ​ឃ្លា​ចុងក្រោយ​របស់​អ្នកនាង​គង់​ សុជាតិ បាន​បញ្ជាក់​ថា ជា​ការ​លើកស្ទួយ​ព្រះពុទ្ធសាសនា។

តាមរយៈ​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍ ​ព្រោះ​មិន​នឹក​ស្មាន​ដល់​ ក៏បាន​ចែករំលែក​បន្ត និង​បង្ហាញ​អារម្មណ៍​បែបនេះ​ថា «​ពិធីករ​ទៅ​បួស​ដែរ​ហ៎​»​។ «1​ទៀតហើយ​លោក​អើយ​»​។ «​សាធុ​សាធុ​សាធុ សូមអោយ​បង​មាន​សេចក្តី​សុខ​ក្នុង​សមណៈភេទ និង​បាន​ច្រើន​នូវ​ធម៌​ទាំងពួង​ដើម្បី​ជា​មាគ៌ា​ក្នុងការ​ដំណើរ​ជីវិត​ក្នុង បាន​នូវ​កុសលផល​បុណ្យ​ជា​បច្ច័យ​អោយ​រួចផុត​ចាក​ទុក្ខ​ទាំងពួង​»​។ «​ពេញចិត្ត​ណាស់ ជ្រះថ្លា​ណាស់​»៕

Related posts

Leave a Comment