មនុស្ស​ទេវតា​! ជួប​លោកយាយ​ពិការ​ម្នាក់​ដោយ​ចៃដន្យ លោកស្រី​ទ្រី ដា​ណា ជូន​ថវិកា​ឲ្យ​ទិញ​រទេះ​ថ្មី ​រហូតដល់​…(មានវីដេអូ)

លោកស្រី​ទ្រី ដា​ណា នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានធ្វើ​សកម្មភាព​មនុស្សធម៌​ទៀតហើយ ខណៈ​កំពុង​ជិះ​រថយន្ត ស្រាប់តែ​ជួប​លោកយាយ​ពិការ​ម្នាក់​ដោយ​ចៃដន្យ​នោះ លោកស្រី​ក៏​សម្រេច​ជូន​ថវិកា​​ឲ្យ​​​ទិញ​រទេះ​ថ្មី​តែម្ដង។

តាមរយៈ​វីដេអូ ដែល​អ្នកស្រី​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​រយៈពេល​ប្រមាណ​៤​នាទី គេ​សង្កេតឃើញថា លោកយាយ​ពិការ​ម្នាក់ កំពុង​ជិះ​លើ​រទេះ ដោយមាន​ចៅៗ​រុញ​ពីក្រោយ ស្របពេលនោះ​ លោកស្រី​ទ្រី ដា​ណា កំពុង​ជិះ​លើ​រថយន្ត​ឃើញ ក៏​ឈប់​រថយន្ត​រួច​ស្រែកហៅ​ដើម្បី​ឲ្យ​រទេះ​នោះ បញ្ឈប់ ហើយ​អ្នកស្រី​ក៏​ដើរ​ទៅ​សំណេះសំណាល​ជាមួយ​លោកយាយ និង​ចៅៗ​របស់​លោកយាយ​។​


ក្រោយ​សំណេះសំណាល​ចប់​លោកស្រី​ទ្រី ដា​ណា ក៏បាន​ជូន​ថវិកា​ចំនួន​២០០​ដុល្លារ​ដល់​លោកយាយ ដោយ​១០០​ដុល្លារ​សម្រាប់​ទិញ​រទេះ​ថ្មី និង​១០០​ដុល្លារ​ទៀត​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ។

ក្រោយមក​គេ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ​មកសុំ​ថតរូប​ជាមួយ​លោកស្រី​ទ្រី ដា​ណា និង​មួយចំនួនទៀត មកសុំ​លុយ ហើយ​លោកស្រី​ក៏​ជូន​ថវិកា​មួយ​ចំនួន​ដល់​ចាស់ៗ​ដែល​មក​សុំ ព្រមទាំង​ក្មេងៗ ដែល​ជា​ចៅ​លោកយាយ​នោះ​ផងដែរ​។​

​តាមរយៈ​នេះ មហាជន​ជាច្រើន​ បាន​លើក​សរសើរ​ ក្នុង​នោះ​ពួកគេ​បាន​បញ្ចេញយោបល់​ថា «​ពិភពលោក​នេះ​ មាន​​​តែ​ចែ​ទ្រី​ដា​ណា​ទេ​ ដែល​ដែល​ធ្វើបុណ្យ​គ្រប់​ខែ​ ពិតជា​ធ្វើបុណ្យ​មែន​»​។ «​ខ្ញុំ​​​ចូលចិត្ត​ចែ​ណាស់​ចែ ដា​ណា ហើយ​ចែ​ចិត្តល្អ​ទៀត ប្អូន​ជូនពរ​ចែ​ជួប​តែ​សំណាងល្អ ណា​ចែ​»​។ «​នេះ​ហើយ​ដែល​ហៅថា​មនុស្ស​ទេវតា រូប​កាយ​ជាម​នុស្ស តែ​ចិត្តជា​ទេវតា»​។ «​ប្រសើរ​ណាស់​ប្អូនស្រី​ចិត្តជា​ទេវតា​ រូប​ក៏​ស្អាត​ឆ្លាត​ពូកែ​ថ្លៃថ្នូរ​ច្រៀង​ក៏​ពីរោះ​ល្អ​ប្រពៃ​គ្មាន​ទាស់​ដ៏​​​ល្អ​ក្នុងសង្គម​ព្រះ​តាម​ជួយ​ថែរក្សា​ក្រុមគ្រួសារ​ប្អូន​ជួប​តែ​សុខ​រហូត​ណា​ប្អូនស្រី​»៕

Related posts

Leave a Comment