ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ ​កុំ​ចាំ​ដល់​មាន! ឮ​យាយ​តា​សូត្រ​ធម៌​ឲ្យ​ពរ​កូនចៅ ឪពុក​នាយ ពែ​កមី ដេក​បង្ហូរទឹកភ្នែក

ប្រិយមិត្ត​អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ទទួល​ជ្រាប​រួចមកហើយ​ថា ឪពុក​របស់​នាយ​ពែ​កមី ស្ថិត​ក្នុង​វ័យ​៦៨​ឆ្នាំ ពេលនេះ ​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ច្រើនជាង​នៅផ្ទះ​ដ៏​ស្រស់ស្អាត ដែល​កូន​ធ្វើ​ជូន​នោះ។

ក្នុងពេលនោះ នាយ​ពែ​កមី ក៏​បង្ហោះ​វីដេអូ អម​ដោយសារ​បែបនេះ​ថា « «​អាណិត​ឪពុក​ខ្ញុំ​ណាស់ ពី​ដើម​មក​ក្រ​អត់​មានអី​ឆ្ងាញ់ៗ​ហូប ឥឡូវ​កូន​មាន​លុយ​ទិញ​អោយ​ហូប ហូប​អត់​កើត ពីមុន​នៅផ្ទះ​ស្លឹក ឥឡូវ​ធ្វើ​ផ្ទះ​ធំ​អោយនៅ គាត់​នៅតែ​ពេទ្យ អត់​បាន​ទទួលផល​ដែល​កូន​សង​អោយ​គ្រប់គ្រាន់​ទេ​»​។​

ដោយឡែក កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នាយ​ពែ​កមី បាន​បង្ហោះ​សារ​ទៀត​ថា «​ឮ​យាយ​តា​សូ​ត្រធម៌​ឲ្យ​ពរ​កូនចៅ ឪពុក​ខ្ញុំ​គាត់​ដេក​បង្ហូរទឹកភ្នែក ដែល​គាត់​មិន​អាច​ងើប​រួច ពី​ដើម​ក្រ​វេទនា ឥឡូវ​កូន​ធូរ​ធា ពុក​បែរ​ជា​ឈឺ មិនអាច​សោយសុខ​នូវ​អ្វី ដែល​កូន​ធ្វើ​ជូន ថ្ងៃនេះ​អោយ​កូន​ជូន​ចាស់ៗ​50​នាក់ ម្នាក់​20000​រៀល ទុក​រាប់បាត្រ​ស្អែក សូម​បុណ្យ​កុសល​ដែល​ខ្ញុំ​បានធ្វើ ជួយ​ឪពុក​ខ្ញុំ​បានជា​សះស្បើយ​វិញ​ផង​»​។​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​បញ្ចេញយោបល់​បែបនេះ​ថា «​ពេល​កាល​ក្រ​ចង់​ទិញ​អី​ជូន​ម្ដាយ​ឪពុក​ពិសា​​តែ​គ្មាន​លុយ​។​ ពេល​មាន​លុយ​គ្រប់គ្រាន់​អាច​ទិញ​អី​ជូន​ម្ដាយ​ឪពុក​ពិសា​​បានតែ​គាត់​មិន​អាច​ពី​សារបាន។ ដូច្នេះ​កូនៗ​តែ​ឆ្លៀត​ឲ្យ​ហើយ​ទាន់​លោក​ទាំង​ទ្វេ​នូវ​ទទួលទាន​បាន កុំ​ចាំ​ទល់​តែ​យើង​មានអី​ប្រ​យ័ត្ន​បាត​លោក​ពី​លោក​នេះ​ទៅ​»​។​

«​គ្មាន​អ្វី​ពិបាក​ភ្នែក​ពិបាក​ទ្រាំ​ជាង​ឃើញ​នាក់​មានគុណ​ឈឺ​ទេ​បង​អារម្មណ៍​មួយ​នេះ​ខ្ញុំ​យល់ច្បាស់​ណាស់​ប៉ា​ខ្ញុំ​ពិបាក​ជាង​ប៉ា​បង​ទៀត​សង្ឃឹម​តែ​១%​ក៏​ព្យាបាល​គាត់​ដែរ​»​។ «​ពេល​កូន​មានបាន​ពុក​ម៉ែ​បែរ​ជា​ហូប​មិនកើត​យ៉ាងណា​ក៏បង​ប្រឹង​សងគុណ​គាត់​ដែរ​ទោះជា​យ៉ាងណា​បង​មិន​កំព្រា​ដូច​ប្អូន​ដែរ»៕

 

 



 

Related posts

Leave a Comment