យុគ ចិន្តា នាំ​កូនស្រី ថតរូប​នៅ​វាលស្រែ ហើយ​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​ថា ​បណ្ដាំ​ម្ដាយ​ណា​កូន…

អ្នកនាង​យុគ ចិន្តា ជា​ពិធី​ការិនី​ល្បី​ម្នាក់ ដែល​ឈរជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​នៅតែ​រក្សា​បាន​ប្រជាប្រិយភាព​ដដែល​រហូត​មក​ទល់នឹង​ពេលនេះ​។​

​បច្ចុប្បន្ន​ក្រៅពី​អាជីព​ជា​អ្នកសិល្បៈ អ្នកនាង និង​កូនស្រី ក៏មាន​មុខរបរ​ផ្ទាល់ខ្លួន​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ផងដែរ ហើយក៏​ឆ្លៀតពេល​ទំនេរ​ថតរូប​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល មើលទៅ​ពិតជា​ស្រស់ស្រាយ​ខ្លាំងណាស់​។​

ជាក់ស្ដែង​កាលពី​ល្ងាចម្សិលមិញ​នេះ អ្នកនាង និង​កូនស្រី បាន​ទៅ​ថតរូប​នៅ​វាលស្រែ ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្អាត អម​នឹង​សារ​ដ៏​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ដើមត្នោត​ថា «​វិលវល់​ពីរ​នាក់​ម៉ែកូន​មិនដឹង​ទៅណា …..មានតែ​នាំ​កូន​មក​ថតរូប នៅ​វាលស្រែ ដើមត្នោត ទេសភាព​ស្រស់ត្រកាល​នា​រដូវវស្សា ក្នុងឱកាស​បុ​ណ្ប​ភ្ជុំបិណ្ឌ​.បណ្ដាំ​ម្ដាយ​ណា​កូន ដើមត្នោត​គឺជា រុក្ខជាតិ​តំណាងអោយ​ស្រុក​ខ្មែរ​យើង ចូរ​ថែទាំ​ទាំងអស់គ្នា​!សូម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​»​។​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ​បាន​លើកសរសើរ​ពី​រូប​សម្រស់​របស់​អ្នកនាង និង​កូន ថា មាន​ភាពស្រស់ស្អាត​ដូចគ្នា​តែម្ដង​។ ពួកគេ បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​ស្អាត​ទាំង​អ្នក​ម៉ាក់ ​ទាំង​កូន​»​។ «​គួរ​ឲ្យ​ស្រលាញ់​ណាស់​អ្នក​បង​»​។ «​ស្អាត​ណាស់​អ្នក​បង មើលទៅ​ដូច​ប្អូនស្រី​ទេ ធំ​ជាង​ម៉ាក់ៗ​ទៀត​»​។ «​អ្នក​ស្វាយរៀង​ចូលចិត្ត​ទេសភាព​វាលស្រែ​»៕

Related posts

Leave a Comment