សួស វីហ្សា ​ទម្លាយ​ពី​អត្តចរិត​របស់​ឱក សុគន្ធកញ្ញា ថា ​ចូលចិត្ត​លេងសើច​ច្រើន​ ពិសេស​នោះ​គឺថា…

ប្រិយមិត្ត​ បាន​ជ្រាបរួចមក​ហើយ​នូវកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា​ ដែល​ជាមនុស្សរួសរាយ​រាក់ទាក់ មានជីវិត​តស៊ូ​តាំងពី​តូច ចេះ​ចែករំលែក ចូលចិត្ត​ជួយ​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​ប្រហែល​មិនដឹងនូវអត្តចរិត​មួយចំនួនទៀត​របស់​អ្នក​នាងនោះទេ។

ឆ្លៀត​ក្នុង​ឱកាស​ជូនពរ​ខួប កំណើត កាលពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ តារា​ចម្រៀងសួស វីហ្សា ក៏​បានទម្លាយ​បន្ថែម​ពី​អត្តចរិត​របស់​កំពូល​តារាចម្រៀង​ស្រីអ្នកនាងឱក សុគន្ធកញ្ញា ដូច្នេះ​ ថា « រីករាយ​ថ្ងៃ​ខួប​កំណើត​បងស្រី​ជា​ទីគោរព​ស្រលាញ់​របស់​ប្អូន​Aok Sokunkanha14.09.2020​ ?​បង​ស្រី​ជាម​នុស្ស​ចែករំលែក រឹងមាំ ច្បាស់លាស់ តែ​ក៏​ចូលចិត្ត​លេង​សើចច្រើន​ដែរ​​ គាត់​មិនចេះរើសអើង​មនុស្ស​ជុំវិញខ្លួន​ទេ»។

សួស វីហ្សា បន្តថា «ពេលធ្វើការ​ជាមួយ​គាត់​ភាគច្រើន​គឺ​ដឹង​តែ​បាន​សើច​សប្បាយ ពេលធ្វើការ​ជាមួយ​គាត់​កាល​ជំនាន់​The voice kids គាត់​ជួយ​ខ្ញុំ​តាំងពី​រើស​ខោអាវ​អោយ​ស្លៀក​ថា​គួរ​ស្លៀក​អា​មួយ​ណា​ទំនង​ជាង​ ឬស្អាត​ជាង និង​ជួយ​ដេរ​សំពត់​អោយ ថែមទាំង​អោយ​ខ្ចី​រ៉ូ​ប​ស្លៀក​ថត​ទៀត​កាល​ជំនាន់​ធ្វើ​គណៈកម្មការ​The voice kids​ តែ​ខ្ញុំ​ស្លៀក​អត់​ចូល​ព្រោះ​មាឌ​ខ្ញុំ​ធំ​ជាង​គាត់ ​​តែ​មួយរយៈ​ក្រោយនេះ​យើង​មិនសូវ​បាន​ជួបគ្នា​ទេ ព្រោះតែ​រវល់​មាន​បេ​ប៊ី​រៀងៗ​ខ្លួន តែ​ប្អូន​គិតថា​ពេល​ប្អូន​សម្រាល​កូន​រួច ប្អូន​នឹង​បបួល​ប្តី​ និង​កូន​យក​អូន​ជេន​នី សុំ​ទៅ​ពិសា​​បាយ​ជាមួយ​បង​ និង​ហ៊ា​ម្តងទៀត ព្រោះ​ខានទៅ​លេង​ផ្ទះ​បង​ និង​ហ៊ា​យូរ​ ​ហើយ​»។

តារាចម្រៀងកំពុងពពោះជិតគ្រប់ខែរូបនេះបន្តថា «ជា​ចុងក្រោយ​ប្អូន​សូម​គោរព​ជូនពរ​បង សូម​អោយ​បងស្រី​មាន​សុខ​ភាពល្អ សម្រស់​កាន់តែ​ស្រស់ស្អាត កាន់តែ​ជោគ​ជ័យ​គ្រប់​កិច្ចការងារ ជាពិសេស​សូមអោយ​គ្រួសារ​បង​មានតែ​សុភមង្គល​សូម​អោយ​អូន​ឆ​លី​កាន់តែ​ឆ្លាត​ និង​ធំ​ឡើង​ស្រស់​សង្ហារ​ដូច​ប៉ាៗ​ម៉ាក់ៗ​ដែរ​​​ពី​ប្អូន វី​សា ​Sous Visa»៕

Related posts

Leave a Comment