ពពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ សួស វី​ហ្សា អាច​ស្មូត​បទ​ព្រហ្ម​ជើង​គ្រែ​ បាន​យ៉ាង​ពីរោះ ស្ដាប់​ហើយ​ប្លែក​អារម្មណ៍(មានវីដេអូ)

ពិតជា​គួរ​ឲ្យ​សរសើរ​មែន ពពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ តារា​ចម្រៀង​ស្រី​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្ស​មាស អ្នកនាង សួស វី​ហ្សា អាច​ស្មូត​បទ​ព្រហ្ម​ជើង​គ្រែ​បាន​យ៉ាង​ពីរោះ តាម​ការ​សំណូមពរ​របស់​សម្ដេច​សង្ឃ​តេ​ជោ​ឧកញ៉ា​វាំង​។​

 

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ប្រពន្ធ​ខ្លួន​ស្មូត​ព្រហ្ម​ជើង​គ្រែ​នោះ លោក​ថ​មមី បានសរសេរ ថា «​មក​ធ្វើបុណ្យ​ជាមួយ​ប្រពន្ធ ថ្ងៃនេះ​ម៉ាក់ៗ​ស្មូត​ជូន​លោកតា​លោកយាយ​បាន​ស្តាប់​មុន​លោក​បង​ទេសនា »​។ ក្រោយមក សួស វី​ហ្សា ក៏បាន​ចែករំលែក​វីដេអូ​នេះ បន្ត​ពី​ស្វាមី រួច​ក៏​សរសេរ​Caption​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ​បាន​ស្មូត​នៅ​វត្ត ចង់​ភ្លេច​ធ្វើ​បទ​បាត់​ហើយ ដង្ហើម​ក៏​ខ្លី ញ​រ័ៗ តែ​ជាការ​សំណូមពរ​ត្រូវតែ​ស្មូត​»​។

​ក្រោយមក តារាចម្រៀង​កំពុង​ពពោះ អ្នកនាង សួស វី​ហ្សា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ហើយ​សរសេរ​រៀបរាប់ថា «​ថ្ងៃនេះ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ បានមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​យើង ជាពិសេស​ថ្ងៃនេះ នាង​ខ្ញុំ​មា​នក​ត្តិ​យស ត្រូវបាន​សម្តេច​សង្ឃ​វត្ត​តេ​ជោ​ឧកញ៉ា​វាំង អញ្ជើញ​អោយ​សម្តែង​នូវ​បទ​ព្រហ្ម​ជើង​គ្រែ បទ​នេះ​គេ​សូត្រ​មុនពេល​ព្រះសង្ឃ​សម្តែង​នូវ​ធម្មទេសនា គឺ​បទ​សហប្បតី​ព្រហ្ម ជូន​បងប្អូន​រួមទាំង​លោកតា​លោកយាយ​បាន​ស្តាប់ ខុសត្រូវ​យ៉ាងណា​សូម​ខន្តី​អ​ភ័យ​ទោស ​នាង​ខ្ញុំ​សូម​ជូន​បុណ្យ​ដល់​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ផង​»​។​

ដោយ​ឡែក​លោក​ថ​មមី ជា​ស្វាមី បាន​បង្ហោះ​សារ​ដែរ​ថា «​ថ្ងៃនេះ​បាន​នាំ​ភរិយា​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​យើង ជាពិសេស​ថ្ងៃនេះ​ប្រពន្ធ​ខ្ញុំ​បាន​សម្តែង​នូវ​បទ​ព្រហ្ម​ជើង​គ្រែ​មុននឹង​ព្រះសង្ឃ​សម្តែង​ធម្មទេសនា គឺ​បទ​សហ​ប្ប​តី​ព្រហ្ម ជូន​បងប្អូន​រួមទាំង​លោកតា​លោកយាយ​បាន​ស្តាប់ ជូន​បុណ្យ​ផង​បងប្អូន »​។​

តាមរយៈ​ការ​ស្មូត​នេះ អ្នកគាំទ្រ​តារាចម្រៀង​សួស វី​ហ្សា បានធ្វើ​ការសរសើរ​ថា «​ស្មូត​ពីរោះ​ណាស់​បង​»​។ «​ពីរោះ​ណាស់​ម៉ែ​»​។ «​ល្អ​ខ្លាំងណាស់​បង​បាន​បុណ្យ​ណាស់​»​។ «​ពីរោះ​ស្តាប់​ហើយ​នឹក​ផ្ទះ​ណាស់​»​។ «​ស្មូត​បានដែរ​បង ព្រោះ​អ្នក​ទម្ងន់​ឆាប់​ហត់​ណាស់​»៕​

Related posts

Leave a Comment