ចែ​កា និង​ស្វាមី ទៅកាន់​បិណ្ឌ​នៅ​វត្ត​វាល​ស្បូវ ហើយ​ឆ្លៀត​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​ រហូត​អ្នកគាំទ្រ​លាន់មាត់​ថា​…

អតីត​តារា​ចម្រៀង ម៉ូ​លីកា ហៅ​ចែ​កា និង​ស្វាមី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ក្រោយពី​ពួកគេ បាន​នាំ​គ្នា ទៅកាន់​បិណ្ឌ​នៅ​វត្ត​វាល​ស្បូវ ហើយ​ឆ្លៀត​ធ្វើ​ឲ្យ​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​នៅ​ទីនោះ។

បង្ហោះ​រូបថត​ក្នុងពេល​ទៅ​វត្ត​វាល​ស្បូវ ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ ម៉ូ​លីកា បាន​សរសេរ​សារ​យ៉ាងខ្លី​ថា «​ថ្ងៃនេះ​សប្បាយចិត្ត​ណាស់​បានមក​វត្ត វាល​ស្បូវ​កៀនស្វាយ ជាមួយ​ប្ដី ជូន​បុណ្យ​ផង​បងប្អូន​»​។ (​តាមពិត​វត្ត​វាល​ស្បូវ មិនមែន​ស្ថិត​ក្នុងស្រុក​កៀនស្វាយ​ទៀតឡើយ ប្រហែល​ម៉ូ​លីកា ច្រឡំ​ហើយ​មើលទៅ ព្រោះ​បាន​កាត់​ចូល​រាជធានី​ភ្នំពេញ​រួចទៅហើយ​)​។​

អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​នោះ ក្នុង​ពេល​ទៅ​វត្ត​នេះ ម៉ូ​លីកា បាន​ឆ្លៀត​ចែក​លុយ​ដល់​ក្មេង​ផងដែរ រួច​បង្ហោះ​សារ​ថា «​សប្បាយចិត្ត​ណាស់​ដែល​បានធ្វើ​បុណ្យ​ចែក​លុយ​ក្មេងៗ​»​។

ក្រោយមក​នៅ​ថ្ងៃ​ដដែលៗ​នេះ បាន​បង្ហោះ​រូបភាព អម​ដោយ​សារ​ជូនពរ និង​ក្រើន​រំលឹក​ដូច្នេះ​ថា «​រីករាយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​🇰🇭🇰🇭នាង​ខ្ញុំ​សូម​ជូនពរ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ពេលធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​ឬក៏​ដំណើរ​កម្សាន្ត​ប្រកបដោយ​សុខ​សុវត្ថិភាព​ទាំងអស់គ្នា​ ហើយ​កុំ​ភ្លេច​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ក៏​នឹង​ចូលរួម​ទប់ស្កាត់​ការពារ​ជំងឺ​ខូ​វីដ​19 ផង​ណា​»៕

Related posts

Leave a Comment