អ្នកណា​ទប់ទឹក​ភ្នែក​ជាប់​! ក្រោយ​ព្រាត់​គូស្នេហ៍ ដោយសារ​អ្នក​បើក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ម្នាក់​, បុរស​ជា​សង្សារ បង្ហោះ​សារ​យ៉ាង​ក្ដុកក្ដួល​ថា​…(មានវីដេអូ)

បុរស​ម្នាក់ បាន​បង្ហោះ​សារ ដង្ហោយ​ឲ្យ​សង​ជីវិត​គូស្នេហ៍​របស់ខ្លួន​វិញ ព្រមទាំង​បាន​បង្ហោះ​សារ​ជាច្រើន​ទៀត ស្ដាប់​ទៅ​ពិតជា​មិនអាច​ទប់ទឹក​ភ្នែក​បាន​ទេ ព្រោះ​មនុស្ស​កំពុង​ស្រឡាញ់​គ្នា​សុខៗ បែរជា​ជួប​រឿង​អកុសល ត្រូវ​បាត់បង់​ជីវិត​ទាំង​វ័យក្មេង​បែបនេះ។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​បេះដូង ព្រិល​» បាន​បង្ហោះ​សារ​បែបនេះ​ថា «​យក​ជីវិត​មនុស្ស​ខ្ញុំ​ស្រលាញ់​មកវិញ​មក ខ្ញុំ​សុំ​អង្វរ​»​។ ក្រោយមក​ក៏​បង្ហោះ​សារ​ទៀតថា «​អូន​ចូលចិត្ត​អោយ​បង​ថត​អោយ​ស្គម ឥឡូវ​បង​ចេះ​ថត​ហើយ ខែ​នេះ​បង​share ចង់​ឃើញ​ស្នាមញញឹម មិនមែន​រូបថត​ញញឹម​ទេ អូន​យល់​ទេ »​។​

​ក្រោយមកទៀត រូបគេ បាន​បង្ហោះ​សារ​ទៀត​ថា «​បង​ជូន​អូន​បាន​ត្រឹមហ្នឹង​តែ​រូប​អូន​បង​ឆ្លាក់​ក្នុង​បេះដូង​រហូត ទំនេរ​បង​ឧស្សាហ៍​មក​លេង​ណា​»​។ អ្វី​កាន់តែ​ក្ដុកក្ដួល​ថែមទៀត​នោះ បុរស​ជា​សង្សារ​រូបនេះ បាន​បង្ហោះ​ចម្រៀង​ដ៏​មាន​អត្ថន័យ​ឈឺចាប់​ត្រូវ​នឹង​សាច់រឿង​របស់ខ្លួន ភ្ជាប់​ជាមួយ​សារ​បែបនេះ​ថា «១​ម៉ោង​ទៀត​អូន​ដល់​ផ្ទះ​ហើយ អូន​ទៅ​រហូត​បែបនេះ​ដឹង​ទេ​បង​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ ទន់ខ្សោយ មិនដឹង​ត្រូវ​រឹងមាំ​បែបណា​បាន បង​ធ្វើ​មិន​បានទេ »​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង បណ្ដាល​ឲ្យ​នារី​វ័យក្មេង​ម្នាក់ និង អ្នករត់​កង់​បី​ឥណ្ឌា​ម្នាក់ បាន​បាត់​បង់ជីវិត

​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង ដោយសារ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង បើក​បុក​រថយន្ត​ពីរ​គ្រឿង ហើយ​ព្យាយាម​បើក​រត់គេច ក៏​ជ្រុល​ទៅបុក​កង់​បី​ឥណ្ឌារ​មួយគ្រឿង​អូស​ប្រមាណ​៥០០​ម៉ែត្រ​ឯណោះ ទើប​មានរឿង​អកុសល​បែបនេះ​កើតឡើង​តែម្ដង​។​

​ក្រោយ​កើតហេតុ អ្នកបើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ឈ្មោះ មឿ​ន ចក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន ហើយដោយ​មានការ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​ន​របាល​រាជធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រូបគេ​ត្រូវបាន​បញ្ជូនទៅ​តុលាការ នៅវេលា​ម៉ោង ១៤​និង ៣០ នាទី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

     

Related posts

Leave a Comment