កាលពី​តូច ខេ​ម បន្ទោស​ខ្លួនឯង​ថា​ហេតុអ្វី​កើតមក​ចំ​គ្រួសារ​ក្រ ប៉ុន្តែ​ពេលនេះ​ទើប​ដឹង​ថា​..

ប្រិយមិត្ត​បាន​ស្គាល់​រួចមក​នូវ​តារា​ចម្រៀង​សំឡេង​ស្អក​លោក​ខេ​ម ​​ទម្រាំ​មានឈ្មោះ​ល្បី​ មាន​លុយ   មានទ្រព្យ​សម្បត្តិ​រហូត​ដល់​សព្វថ្ងៃនេះ លោក​ត្រូវ​ឆ្លងកាត់​ជីវិត​ដ៏​លំបាក​ជាច្រើន រហូត​ធ្លាប់​បន្ទោស​ខ្លួនឯង​កាល​នៅ​ពី​តូច ហេតុអ្វី​កើត​ចំ​គ្រួសារ​អ្នក​ក្រី​ផងដែរ។​

ប៉ុន្តែ​ពេលនេះ​ទើប​លោក​ដឹងថា កំណើត ដែល​ឪពុក​របស់​លោក​ផ្ដល់​ឲ្យ វា​មាន​អត្ថន័យ និង​តម្លៃលើស​ទ្រព្យសម្បត្តិ​ទៅទៀត ហើយ​ពាក្យសម្ដី​ប្រៀនប្រដៅ និង​ស្នាមញញឹម​របស់​ឪពុក​លោក នៅតែ​ស្ថិតនៅក្នុង​ចិត្ត​រូបលោក ក៏​ដូច​កូន​ដទៃ បើ​ទោះ​ឪពុក​លោក​ចែក​ឋាន​ទៅ​ច្រើន​ឆ្នាំ​ក៏ពិតមែន​។​

​តារាចម្រៀង​កំពុង​កសាង​កេរ្ដិ៍​ល្បីល្បាញ​ជាថ្មី​នៅ​ផលិតកម្ម​Galaxy Navatra​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា «​បើ​ទោះ​មានការ​រិះគន់ថា​ប្រជាប្រិយភាព​លោក​នឹង​ធ្លាក់ចុះ​ក៏ពិតមែន តែ​ត្បិត​ថា​ពុក​ទៅ​ចោល​ពួកយើង​ច្រើន​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​ពាក្យសំដី​ប្រៀនប្រដៅ និង​ស្នាមញញឹម​របស់​ពុក​នៅ​តែ​ស្ថិតនៅ​ជាមួយ​ពួកយើង​រៀងរាល់ថ្ងៃ ប៉ុន្តែ​ស្តាយ​ណាស់​ពុក​មិន​បានឃើញ​កូន​កូន​មានឱកាស​ដូច​សព្វថ្ងៃ​»​។​

​លោក​បន្តថា «​កាលពី​តូច កូន​បន្ទោស​ខ្លួនឯង​ថា​ហេតុអ្វី​កើតមក​ចំ​គ្រួសារ​ក្រ ប៉ុន្តែ​ពេលនេះ ទើប​កូន​កូន​ដឹងថា ពុក​គឺជា​មនុស្ស​ប្រុស​ដ៏​អស្ចារ្យ​ម្នាក់​ជាងគេ​សម្រាប់​យើងខ្ញុំ ពីព្រោះ​កំណើត​ដែល​ពុក​ផ្តល់អោយ​យើងខ្ញុំ​គ្រប់គ្នា​នេះ​វា​មានន័យ​និង​មាន​តម្លៃលើស​ទ្រព្យសម្បត្តិ​ទៅទៀត​។ សង្ឃឹមថា​ពុក​នឹង​មើល​កូន​កូន​ពី ស្ថានសួគ៌ ហើយ​ញញឹម​នឹង​ភាពជោគជ័យ​របស់​កូន​គ្រប់គ្នា​»៕​

Related posts

Leave a Comment