ឆន សុវណ្ណ​រាជ ក្រើន​រំលឹក​ឲ្យ​ធ្វើបុណ្យ​ទាន់​ខែភ្លឺ ស្រាប់តែ​មតិ​មួយ​សួរ​ចំ​ៗ​ថា ធ្វើបុណ្យ​ចេញពី​ចិត្ត ឬ​ដើម្បី​ចង់​ល្បី​ ឆន សុវណ្ណ​រាជ តប​វិញ​ថា​…

កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ តារា​ចម្រៀង​ឆន សុវណ្ណ​រាជ បាន​យក​ថវិកា រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ជូន​ឪពុកម្ដាយ​របស់​លោក ហើយ​ថតរូប​បង្ហោះ​ក្រើន​រំលឹក​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ កុំ​ភ្លេច​ព្រះ​រស់ អំពើ​ល្អ​មិន​សាប​សូន្យ »។

ស្រប​ពេល​នោះ ក៏​មាន​មតិ​មួយ​បាន​សួរ​ចំៗ និង​លើក​ជា​ចម្ងល់​ថា «​តាម​ខ្ញុំ​ឃើញ​មនុស្ស​មួយ​ចំនួន ​ឬក៏​តារា​មួយ​ចំនួន​ធ្វើបុណ្យ​ចំពោះ​អ្នក​ដទៃ​ឬក៏​ម្តាយ​ឪពុក​សាច់ញា តិ​តែងតែ​ថត​បង្ហោះ​ដើម្បី​ឲ្យ​គេ​មើលឃើញថា​ខ្លួន​មាន​ទឹកចិត្ត​ធ្វើបុណ្យ​ចំពោះ​ម្តាយ​ឪពុក​ឬក៏​អ្នក​ដទៃ ធ្វើបុណ្យ​ចេញពី​ចិត្ត​ស្មោះ​ឬក៏​ធ្វើបុណ្យ​ដើម្បី​ចង់​ល្បី​នោះ​ទេ ​ខ្ញុំ​យល់​»​។​

ជាការ​ឆ្លើយតប តារាចម្រៀង​ឆន សុវណ្ណ​រាជ បាន​បញ្ជាក់​វិញ​ថា «​អរគុណ​ប្អូន​សំរាប់​ការ comment លើ​page របស់​បង ក្នុងនាម​បង​ជា​idol របស់​ទស្សនិកជន​មួយរូប បង​ចង់អោយ​កូន​ខ្មែរ​នឹង​ប្រជាជន​ខ្មែរ​ជាពិសេស​យុវវ័យ​ដូចជា​ប្អូន​អោយ​ចេះដឹង​គុណ ធ្វើបុណ្យ​ធ្វើ​ទាន តាម​ទំនៀម​ប្រពៃណី​ខ្មែរ បើ​មិន​ផុស​ក្រើនរំលឹក​ពេលខ្លះ​ពួកគាត់​ភ្លេច​រឺ​ក៏​អៀន​មិន​ហ៊ាន​ធ្វើ​អស់ហើយ បើ​ធ្វើជា​កញ្ចក់​គួរតែ​បង្ហាញ​អ្វីដែល​ល្អៗ ដល់​ពួក គាត់ មើល​អោយ​ជាក់​សឹម​ញ៉ាក់​ចិញ្ចើម​ណា អូន​ឆាប់​វាយតំ​លៃ​គេ​លឿន​ពេក​អត់​សូវ​ល្អ​នោះទេ មនុស្ស​ម្នាក់ៗ​មាន​ហេតុផល​រៀងៗ​ខ្លួន មនុស្ស​គិត​មិន​ដូច​ទេវតា​គិត សូម​អរគុណ​»​។​

ទន្ទឹមគ្នានេះ ក៏មាន​អ្នកគាំទ្រ​លោក​ធ្វើការ​ឆ្លើយតប​ផងដែរ​ថា « តារា​គឺជា​កញ្ចក់​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​នៃ​សង្គម ជា​គំរូ​អោយ​ទស្សនិកជន​បានឃើញ បាន​មើល បានធ្វើ​តាម គាំទ្រ​សកម្មភាព​បង​រាជ​»​។

«​ឱកាសល្អ​មិនមែន​ចេះ​តែមាន​ឲ្យ​យើង​ចាប់​យកបាន​រហូត​នោះទេ​។​ ភាគច្រើន​​​មនុស្ស​យើង​តែងតែ​មើលឃើញ​ឱកាសល្អ​នៅពេលដែល​វា​កន្លង​ហួស​ពី​យើង ហើយ​ឃើញ​គេ​ផ្សេង​ទទួល​បាន​ឱកាសល្អ​នោះ​ចាប់ផ្តើម​ភ្ញាក់ខ្លួន​ស្តាយក្រោយ​។ សូមកុំ​ឲ្យ​មាន​ចឹ​ង​ញឹកញាប់​ពេក​ណា​។​ ធ្វើបុណ្យ​ទាន់​ខែភ្លឺ​គឺជា​ពាក្យ​ដែល​អប់រំ និង​ការ​ដាស់តឿន​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​។​ ហើយ​បើ​យើង​មានឱកាស​ធ្វើជា​កញ្ចក់​ដើម្បី​ឆ្លុះបញ្ចាំង​ហើយ គួរ​រើស​យក​នូវ​អ្វីដែល​ល្អៗ​មក​បង្ហាញ នេះ​គឺជា​អ្វីដែល​សង្គម និង​មនុស្សជាតិ​ទូទៅ​ចង់បាន​។​ សូមកុំ​ឆាប់​បុរេនិច្ឆ័យ​គេ​លឿន​ពេក​ដោយ​គ្រាន់តែ​យើង​មើល​ឃើញនឹងភ្នែក​ដែល​នាំ​ឲ្យ​ជះ​ផល​មិនល្អ​។​ រៀន​មើល​អ្នក​ដទៃ​នៅក្នុង​ផ្លូវ​ល្អ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ខ្លួន​យើង​បានឃើញ​នូវ​អ្វី​ល្អៗ​ច្រើន ចេះ​គិត​រឿង​ល្អៗ​ច្រើន ហើយ​វា​នឹង​នាំ​ឲ្យ​ខ្លួន​យើង​ចេះ​ធ្វើ​រឿង​អ្វីៗ​ល្អ​ច្រើន​»៕​

Related posts

Leave a Comment