បទ​ទី​៣​របស់​លោក​ព្រាប សុវត្ថិ ត្រូវ​បាន​មតិ​ភាគច្រើន​លើក​ឡើង​ថា ​ពីរោះ​ប្លែក ខណៈ​មតិ​មួយ​ចំនួន​តូច​ថា នៅ​ស្ទើរ ចំណងជើង មិនស៊ីប៉ារ៉ូ…(មានវីដេអូ)

បទ​ចម្រៀង​ទី​៣​របស់​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ បានចេញ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ ហើយ​ត្រូវបាន​មតិ​ភាគច្រើន​លើកឡើងថា ពីរោះ​ប្លែក ​ត្រូវចិត្ត​ត្រូវ​ថ្លើម​អ្នកគាំទ្រ ខណៈ​មតិ​មួយចំនួន​តូច​ថា​នៅមានកម្រិត​នៅឡើយ​។​

​បទ​ចម្រៀង​នេះ មាន​ចំណងជើង​ថា «​អូន​ជា​ឆ្មា បង​ជា​កណ្តុរ​» និពន្ធ Melody និង​ទំនុកច្រៀង​ដោយ លោក​ឡេង ណា​វ៉ា​ត្រា​, និពន្ធ​បទ​ភ្លេង​ដោយ លោក​សាក់ ធា​រិ​ទ្ធ​, ដឹកនាំ​សម្តែង ដោយ​Jonathan, និង​ថត​ដោយ ភួង សុភា​រិ​ន​។ បទ​នេះ​ចេញ​នៅលើ​យូ​ធូប​រយៈពេល​៤​ម៉ោង មាន​អ្នកទស្សនា​ចំនួន​ជាង​១០​ម៉ឺន​ដង ហើយ​ចេញ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ដូចគ្នា​មាន​ទស្សនា​ជិត​៧​ម៉ឺន​ដង​។​

បទ​ចម្រៀង​ទី​៣​របស់​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ មួយ​បទ​នេះ ត្រូវបាន​មតិ​ភាគច្រើន​លើកឡើងថា ពីរោះ​ប្លែក ខណៈ​មួយ​មួយចំនួន​តូច​លើកឡើងថា​នៅមានកម្រិត​នៅឡើយ ហើយ​ស្នើ​ឲ្យ​មានការ​សម្រិតសម្រាំង​លើ​ការ​តែង​និពន្ធ និង​ការថត​MV​ផងដែរ​។​

ចំពោះ​មតិ​គាំទ្រ​ បានលើកឡើង​បែបនេះ​ថា «​លោក​ព្រាប​សុវត្ថិ ជា​អាយ​ដល​ខ្ញុំ​មួយរូប​ដែល​គ្រាំទ្រ​តាំងពី​តូច ឥឡូវ​ស្តាប់ទៅ​នៅតែ​មិន​ជិនណាយ​»​។ «​ចម្រៀង ពីរោះ​រណ្តំ​អមដោយ​ទេសភាព​ស្រុកស្រែ បែប​ធម្មជាតិ​»​។ «​បងប្អូន​ដែល​ចង់ដឹងថា​សំឡេង បង​ព្រាប​សុវត្ថិ​ពិតជា​កំពូល​តារា​ចម្រៀង​លេខ​មួយ​ក្នុងប្រទេស កម្ពុជា មែន​នោះ​សូម​ដាក់​កាស ស្តាប់​ណា​ទើប​ដឹងថា​ពិតជា​ពី​រោះ​មែន​»​។ «​ទឹកដៃ​និពន្ធ​បទ​ចម្រៀង​មិនធម្មតា សូម​សរសើរ ព្រាប សុវត្ថិ​ខ្ញុំ​ស្រឡាញ់​គាត់​តាំងតែ​ពី​ដើម​មក​»​។ «​បទ​នេះ​ធានាថា​ត្រូវចិត្ត​ត្រូវ​ថ្លើម​អ្នកគាំទ្រ​គ្រប់​ស្រទាប់​វ័យ​»​។ «​ស្ដាប់​បទ​ចម្រៀង​នេះ​ទៅ ស្រណោះ​ស្រុកស្រែ​ដល់​ហើយ ច្រៀង​ពីរោះ​ណាស់​»​។ «​បទ​ភ្លេង​បែបនេះ ទើប​សាក​សម​នឹង​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​ច្រៀង​»​។ «​បទ​ចម្រៀង​នេះ​មាន​រសជាតិ​ប្លែក​​​ម្យ៉ាង ហើយ​ដូច​មិន​ធ្លាប់​ឮ​ពីមុនមក​»​។​

​ចពោះ​មតិ​មិន​គាំទ្រ ហើយ​រិះគន់​ដើម្បី​ស្ថាបនា​នោះ បាន​លើកឡើងថា «​ក្នុងនាម​ខ្ញុំ​ជា​អ្នក​គាំទ្រ ​ឡាក់​ស៊ី​និង​ជា​ហ្វេ​ន​លោកពូ​ព្រាប​សុវត្ថិ​ សូម​បញ្ចេញយោបល់​បន្តិច បទ​ចម្រៀង​ទាំងបី ​ដែល​តែង​និពន្ធ​សម្រាប់​ស្វា​គមន៍កំពូល​តារា​ដូច​គាត់​គឺ​នៅមាន​កម្រិត សាមញ្ញ​ពេក​មិនសូវមាន​ភាព​ទាក់ទាញ​មិនទាន់​ដល់​កម្រិត​ដែល​ហ្វេ​នៗ​ចង់បាន ស្តាប់​ហើយ​ក៏​ហើយ​មិនសូវ​ចង់​ចូលមក​ស្តាប់​ទៀត​.. សង្ឃឹមថា​បទ​ក្រោយៗ​ហ្គា​ឡាក់​ស៊ី ​នឹងមាន​បទ​ល្អៗ​សម្រាប់​គាត់​ដែល​ធ្វើ​កក្រើក បទ​ដែល​អាច​ឆក់​យក​បេះដូង​អ្នក​ស្តាប់​បាន នេះ​គ្រាន់​គំនិត​ផ្ទាល់​របស់ខ្ញុំ​ទេ​ខុសត្រូវ​សូមកុំ​ប្រកាន់​»​។ «​តាំងពី​ចេញពី​ហង្ស​មាស​មក​IDOl​ខ្ញុំ​ដូចជា​ឯកា​ណាស់ បទ​ចម្រៀង​មួយណា​ក៏​ម្នាក់ឯង​ដែរ​»​។ «​គាត់​ជា​កំពូល​តារាចម្រៀង សុំ​បទ​អោយ​ល្អ​ជាង​នេះ​បន្តិច​បានទេ​»​។ «My idol ប្រែ​ហើយ អត់​មាន​បទ​ណា​សម​នឹង​គាត់​សោះ  បី​បទ​ហើយ នឹង​រង់​ចាំមើល​បន្ត​​ទៀត​..»​។ «​បើ​មាន​តួ​សម្ដែង​ជាមួយ​កាន់តែ​ឡូយ បី​បទ​ហើយ​ម្នាក់ឯង​ឆ្កឹង​ៗ​»។ «ចំណងជើងអត់ស៊ីនឹងអត្តន័យប៉ារ៉ូចម្រៀង»៕

 

Related posts

Leave a Comment