ឈឺចិត្ត​នឹង​ពាក្យ«ប្រយ័ត្ន​ធ្លាក់​ខ្លួន​ដើរ​សុំ​ជំនួយ​» Rolinក៏​ដាក់​មួយ​ទំហឹង​ទៅ​កាន់​អ្នករិះគន់ ស្ដាប់​ហើយ​ចត់​បាយ

ប្រិយមិត្ត​អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​ទទួល​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មហាជន មាន​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ នាឡិកា ដែល​រ៉ូ​លីន កំពុង​ប្រើម៉ាក Richard Mille 011 Flyback Chronograph ព្រោះ​វា​មានតម្លៃ​ដល់​ទៅ​ជាង ១២ ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​

ទន្ទឹមនឹង​ការចាប់អារម្មណ៍​នេះ ក៏​ត្រូវបាន​សារព័ត៌មាន​អន​ឡាញ​មួយចំនួន យកទៅ​ចុះផ្សាយ ធ្វើ​ឲ្យ​មានការ​ការ​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​ថែមទៀត​។ ក្រោយមក ស្រាប់តែ រ៉ូ លីន បាន​បង្ហោះ​រូប​ផ្ទះ​វិឡារ ជាមួយ​សារ​ដ៏​ចាក់​ដោត​ថា ​៖ «​បើ​ជ្រុល​រឿង​នាឡិកា​ហើយ​ដាក់​ផ្ទះមួយ​ទៀត​ម៉​ង​ទៅ​កុំ​ឲ្យ​សៅហ្មង​ចិត្ត។

ក្រោយពី​ការដឹង​តម្លៃ​នាឡិកា​របស់​រ៉ូ​លីន រួម​នឹង​ផ្ទះ ដែល​លោក​បានបង្ហាញ​នោះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​រិះគន់​ឥត​សំចៃ ក្នុងនោះ​មតិ​ដែល​ធ្វើ​ឲ្យ​រ៉ូ​លីន ទប់​អារម្មណ៍​ឆ្លើយតប​វិញ​មិនបាន​នោះ​ត្រង់​ពាក្យ​ថា «​ប្រយ័ត្ន​ធ្លាក់ខ្លួន​ដើរ​សុំ​ជំនួយ​»​។​

រ៉ូលីន បានបង្ហោះសារឆ្លើយ​តប​បែបនេះ​ថា «អាន​comment​មួយ​ចំនួន​ហើយ​ឈឺចិត្ត​ណាស់​? ហេតុអ្វី​មនុស្ស​មួយ​ចំនួន​មានគំនិត​អគតិ​ចំពោះ​អ្នក​សិល្បៈ​យ៉ាង​នេះ បើ​គ្នា​មានបាន​ហើយ​ម្តេច​ក៏​មិន​ជូនពរ​អោយ​គ្នា​មានបាន​រហូត​ទៅ ចាំបាច់​មុសា​នឹង​ពាក្យ ( ប្រយ័ត្ន​ធ្លាក់ខ្លួន​ដើរ​សុំ​ជំនួយ​) ​ហើយ​​អ្នកឯង​មួយ​ចំនួន ​ដែល​ថា​អោយ​ខ្ញុំ​នឹង ​ធ្លាប់​បាន​ជួយ​អ្នក​សិល្បៈ​ណា​ហើយ​? អត់​ទោស​ បើ​សិន​ជា​ឃើញ​បងប្អូន​កូនក្មួយ​របស់​អ្នករក​ស៊ី​មានបាន ​អ្នក​ជូនពរ​គេ​ដោយ​ពាក្យ​អញ្ចឹង​ដែរ​មែន​?»។

តាមរយៈ​ការ​បង្ហោះសារ នៅ​ព្រឹក​នេះ រ៉ូលីន បាន​បញ្ជាក់ទៀតថា «ផ្ទះ ឡាន នាឡិកា សុទ្ធសឹងតែ​ជា​កម្លាំង​ញើសឈាម​របស់ខ្ញុំ ដែល​ខ្ញុំ​ខំ​រកលុយ​ខ្ញុំ ខ្ញុំ​គ្មាន​សិទ្ធិ​ទិញ​មែន​? ហើយ​Facebook ​និង​Instagram​ គេ​​បង្កើត​មក​សម្រាប់​អោយ​ស៊ែរ​អោយ​ផុស​មិន​ចឹ​ង​ហ៎​? ហេតុ​អី​មក​ថា​ខ្ញុំ​អួត​? ?»។

តារាសម្ដែង និងចម្រៀងពហុជំនាញរូបនេះ បានបន្តថា «សូម​អ្នក​រៀន​បើក​ចិត្ត​អោយ​ទូលាយ រៀន​មើល​គេ​ក្នុង​ផ្លូវ​ល្អ មនុស្ស​ម្នាក់​មាន​ឧត្តមគតិ​រៀងៗ​ខ្លួន កុំ​យក​អ្នកនេះ​ប្រដូច​ទៅ​ហ្នឹង​អ្នកនោះ ជួនកាល​ខ្ញុំ​អាច​សល់​លើស​អ្វី ដែល​អ្នក​បាន​​ឃើញ​នេះ​ផង​ជា​ចុងក្រោយ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​អ្នក​comment​អគតិ​ចំពោះ​ខ្ញុំ​ថា(​សូម​កុំ​សើច​​នឹង​បង ​ប្រយ័ត្ន​ពារ​ឆ្លង​ម្តងម្នាក់​) ហើយ​ក៏​សូម​អរគុណ​អ្នក​ដែល​ស្រលាញ់​គាំទ្រ​ខ្ញុំ​រហូត​មក​ បើ​គ្មាន​អ្នក​ទាំង​អស់​គ្នា​ក៏​គ្មាន​Rolin​ថ្ងៃ​នេះ​ដែរ​???»៕​​

Related posts

Leave a Comment