អបអរសាទរ! ឆឹម សក្កដា ក្លាយ​ជា​តំណាង​របស់​ផលិតផល​គ្រឿងសម្អាង​មួយ

ភ្នំពេញ ​៖ ​តារា​សម្តែង​ប្រុស​លោក ឆឹ​ម សក្កដា ថ្មីៗ​នេះ ​​​បាន​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​(Brand Ambassador)​របស់​ផលិតផល​គ្រឿងសម្អាង​ថែរក្សា​សម្រស់​មួយ ​ដែល​មាន​រយៈពេល​នៃ​ការ​ចុះកិច្ចសន្យា​១​ឆ្នាំ​ពេញ​តែម្តង​។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​លោក ឆឹ​ម សក្កដា ។​

ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក ឆឹ​ម សក្កដា នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​នៃ​ពិធី​បើកសម្ពោធ​របស់​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​នូវ​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក NS Skincare​ និង​ខូ​ឡា​ជេន​ល្បីឈ្មោះ​មួយ​ប្រភេទ​កាលពី​ថ្ងៃទី​១២​ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ​។​មិនតែប៉ុណ្ណោះ​លោក ឆឹ​ម សក្កដា និង​ម៉ា​ដូ​ណា ក៏​ត្រូវបាន​ក្រុមហ៊ុន​មួយ​នេះ​ប្រកាស​ឲ្យ​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ដូចគ្នា​។​

អ្នកគាំទ្រ​កត់សម្គាល់​ឃើញថា​ក្នុងចំណោម​តារា​ជា​អ្នកតំណាង​ទាំងពីរ​លោក ឆឹ​ម សក្កដា ត្រូវបាន​មហាជន​ផ្តោត​ការចាប់អារម្មណ៍​ជាង​ដោយសារតែ​លោក​គឺជា​អ្នកតំណាង​ឲ្យ​ផលិតផល​ថែរក្សា​ស្បែក​មុខ​មួយ​នេះហើយ​នេះ​គឺជា​ឱកាស​របស់លោក​ជា​លើកដំបូង នៅក្នុង​វិស័យ​គ្រឿងសម្អាង​។

លោក ឆឹ​ម សក្កដា បញ្ជាក់ថា​ក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ការ​កុងត្រា​លោក​មាន​នាទី​ថតរូប​សន្លឹក និង​ផ្សាយ​ប្រូ​ម៉ូត​ពី​ផលិតផល​ខាងលើ​ដោយ​លោក​ក៏​នឹងមាន​វីដេអូ​ណែនាំ​អោយ​អ្នកគាំទ្រ​របស់ខ្លួន​ជឿជាក់​លើ​ផលិតផល​ខាងលើ​ដោយ​លោក​រំពឹងថា​រយៈពេល​១​ឆ្នាំនេះ នឹង​ធ្វើអោយ​តួនាទី​ជា​អ្នកតំណាង​របស់លោក​ឈានឡើង​។

លោកស្រី លាង សុខ​អ៊ី​ម អគ្គនាយិការ​ក្រុមហ៊ុន​បាន​ថ្លែង​បញ្ជាក់ថា ដើមចម​ដំបូង​នៃ​ការ​ជ្រើស​យក​លោក ឆឹ​ម សក្កដា គឺ​ដោយសារតែ​លោក ឆឹ​ម សក្កដា ក៏​ជា​អតិថិជន​របស់​ផលិតផល ហើយ​ដោយសារតែ​ផលិតផល​នេះ​បានធ្វើអោយ​ផ្ទៃមុខ​របស់លោក​ប្រែប្រួល​ពីមុខ​រោល​មុខមុន និង​ប្រហោង​មកជា​រលោង​ស្អាត​ដូច​បច្ចុប្បន្ន ទើប​លោក​យល់ព្រម​ធ្វើជា​អ្នកតំណាង​ក្រោយពេល​លោកស្រី​ដាក់សំណើ​។​

លោកស្រី​ថាច​ក្រុមហ៊ុន​ភាគច្រើន​គឺ​យក​តារា​ស្រី​ធ្វើជា​អ្នកតំណាង​ប៉ុន្តែ​លោកស្រី​ជ្រើស​យក​លោក ឆឹ​ម សក្កដា ព្រោះតែ​លោក​គឺជា​អតិថិជន​ស្រាប់​ហើយក៏​ចង់អោយ​មហាជន​ដឹងថា​ផលិតផល​របស់ SN Skin Care គឺ​ក្រៅ​តែ​ត្រូវ​ថែរក្សា​សម្រាប់​ស្បែក​មុខ​នារី​ក៏​ប្រើ​បាន​សម្រាប់​បុរស​ផងដែរ​៕​

Related posts

Leave a Comment