ទើប​ឃើញ​ថត​ថ្ងៃមុន​សោះ ឥឡូវ​MV​បទ​«​ជូន​ម៉ែ​មួយ​លាន​ខែ​ភ្ជុំ » របស់​ខេមរៈ សិរីមន្ត ចេញ​ហើយ កាយវិការ​កប់(មានវីដេអូ)

MV​បទ​«​ជូន​ម៉ែ​មួយ​លាន​ខែ​ភ្ជុំ » របស់​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​លេចចេញ​ជា​ផ្លូវការ​ហើយ ហើយ​ត្រូវបាន​បង្ហោះ​ចូលក្នុង​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិតកម្ម​ហង្ស​មាស នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នេះ​តែម្ដង​។​

MV​បទ​នេះ ទើបតែ​ឃើញ​លេច​វត្តមាន​តារា​ល្បីៗ​ចូលរួម​ថត​សម្ដែង​ជាមួយ​លោក​ខេមរៈ សិរិ​មន្ត កាលពី​ប៉ុន្មាន​ថ្ងៃមុន​សោះ ឥឡូវ​ចេញ​បាន​លឿន​មែនទែន តែ​មិនមែន​មានន័យថា​អន់​នោះទេ​។ បើ​និយាយ​ពី​កាយវិការ​រស់​រវើក​ ឡូយ​កប់ ទេសភាព​ក៏​ស្រស់​ត្រកាល បូករួម​នឹង​កំប្លុកកំប្លែង អម​ដោយ​សំឡេង​យ៉ាង​ពីរោះ​របស់​ខេមរៈ សិរីមន្ត​ទៀត​នោះ រឹតតែ​ធ្វើ​ឲ្យ​បទ​នេះ ផ្ទុះ​ការចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត​។​

​បង្ហោះ​ភ្ជាប់​ជាមួយ​MV​បទ​នេះ Admin​កាន់​ឆា​នែ​ល និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ផលិតកម្ម​ហង្ស​មាស បាន​សរសេរ​Caption​ដូច្នេះ​ថា «​ជូន​លុយកាក់ ទៅ​អ្នកមានគុណ មិន​ថា​តិចក្តី ច្រើនក្តី ១​លាន​ក្តី ២​លាន​ក្តី ជាការ​បង្ហាញ​ទឹកចិត្ត​គោរព ដឹងគុណ​ចំពោះ ឪពុកម្តាយ​យើង ដែល​បាន​ចំណាយ​ពេលវេលា និង ប្រាក់កាស​ជាមួយ កូនៗ ពី​តូច​ដល់​ធំ ជា​ការ​វិនិយោគ​ដោយ​មិន​រំពឹង​ការ​ចំណេញ​មកវិញ គុណ​នេះ​មហា​សែន​ធំ​! ធ្វើបុណ្យ​ជាមួយ​ព្រះ​រស់ ទាន់​ខែ​នៅ​ភ្លឺ​!»​។​

បទ​នេះដែរ បាន​ផ្ទុះ​ការចាប់អារម្មណ៍​ម្ដង​រួចមកហើយ​តាមរយៈ​ការចេញ​OFFICIAL AUDIO ដែល​បង្ហោះ​នៅលើ​ឆា​នែ​ល​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដោយ​គ្រាន់តែ​រយៈពេល​ប្រមាណ​១០​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នកទស្សនា​រហូតដល់​ជាង​២​លាន​ដង​ឯណោះ ហើយ​ការចេញ​ជា​MV​នេះ​ទៀត ទំនង​ក៏​អាច​ផ្ទុះ​ម្ដងទៀត​ផងដែរ ព្រោះ​មានការ​លើកសរសើរ​ច្រើន​។​

ជាក់ស្ដែង​ក្រោយ​ចេញ​MV​មិនទាន់បាន​ប៉ុន្មាន​ផង ពួកគេ​បាន​បញ្ចេញយោបល់​ព្រោងព្រាត ដោយ​លើកឡើងថា «​បទ​នេះ​កំ​ពុង​ផ្ទុះ​ខ្លាំងណាស់ នៅតាម​ភូមិ​ទៅណា​ក៏​លឺ​គេ​ចាក់​ដែរ​»​។ «​គាត់​ធ្លាប់បាន​ពាន តារា​ដែលមាន​សំឡេង​ពីរោះ​ជាងគេ និង​សម្ដែង​ល្អ គាត់​ធ្លាប់​បាន​ពីរ​លើក​ហើយ​កាល​នៅ​សាន់​ដេ មានន័យថា​លេខ ១ មកដល់ពេលនេះ​មិនទាន់មាន​អ្នកណា​ផ្ដាច់​គាត់​បាន​ដូច​គាត់​ធ្លាប់​ផ្ដាច់​តារា​ល្បី​ជាច្រើន​ពីមុនមក​ឡើយ​»​។

«​ទើប​មកពី​ស្តាប់​បទ ព្រាប សុ​វត្ថមិ​ញ តែ​នៅតែ​គិតថា​បទ​នេះ គុណភាព​ល្អ​ជាង​»​។ «​ខាន​ឮ​គាត់​ច្រៀង​បទ​បែបនេះ​យូរហើយ អេ​ម​ខ្លាំងណាស់ បើ​បាន​មើល Mv​ទៀត​ដឹង​តែ​កប់​ម៉​ង​»​។ «​កក្រើក​ហើយ​ស្រុក​ខ្មែរ​ពេលនេះ​មួយ​បទ​នេះ​ផ្ទុះ​បើក​តិច​តុ​កមក​ឮ​ច្រើនណាស់ ស្រឡាញ់​អាយ​ដល​ពេញ​បេះដូង​»៕

Related posts

Leave a Comment