ផ្ទុះ​ការចាប់អារម្មណ៍ ខណៈ​បទ​ទី​២​របស់លោក​ព្រាប សុវត្ថិ និពន្ធ​ទំនុកច្រៀង​ដោយ​តន់ ចន្ទ​សី​ម៉ា រហូត​អ្នកគាំទ្រ​លាន់មាត់​ថា​…(មានវីដេអូ)

បទ​ចម្រៀង​ទី​២​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ មាន​ចំណងជើង​ថា​«​ភូមិ​ខ្ញុំ​Update» បាន​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក​របស់​ផលិតកម្ម​Galaxy Navatra នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​។​

អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ពីលើ​ទឹកដម​សំឡេង​របស់លោក​ព្រាប សុវត្ថិ​នោះ ត្រង់​ថា បទ​«​ភូមិ​ខ្ញុំ Update»​នេះ ជាការ និពន្ធ Melody និង​ទំនុកច្រៀង ដោយ កញ្ញា តន់ ចន្ទ​សី​ម៉ា ដែលជា​តារាចម្រៀង​រួម​ផលិតកម្ម​ជាមួយគ្នា ដែល​ធ្លាប់តែ​ត្រូវគេ​និពន្ធ​ឲ្យ​ច្រៀង​ស្រាប់ៗ​នោះ​។​

តាមរយៈ​បទ​ទី​២​នេះ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​លើកឡើងថា ពីរោះ​ជា​បទ​ទី​១ ហើយ​សក្ដិ​សមជា​កំពូល​តារា​ចម្រៀង​មែន ស្រប​ពេល​អ្នកខ្លះ​ទៀត ​អះអាង​ថា​បទ​នេះ ​ច្បាស់​ជា​ផ្ទុះ​មិន​ខាន។

ជាក់ស្ដែង​ពួកគេ​បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​សុំ​សរសើរ ដែល​ចេះ​ច្រៀង​ហើយ អាច​និពន្ធ​ឱ្យ​កំពូល​តារាចម្រៀង​ច្រៀង​បាន​ទៀត​»​។ «Wow .​និពន្ធ Melody និង​ទំនុកច្រៀង​៖ តន់ ចន្ទ​សី​ម៉ា​»​។ «​អាយ​ដល​មក​ទៀតហើយ អែម​ណាស់​បទ​នេះ ដឹង​តែ​ផ្ទុះ​ទៀតហើយ​»​។ «​ក​ន្ទ្រឹ​ម​បែប​ស្រុកស្រែ​ចេញមក​ហើយ ចាំមើល​មាន​អ្នកណា​ថាអោយ​អាយ​ដល​ទៀត​»​។ «​គ្មានអ្វី​ក្រៅពី​ល្អៗ​ៗ​ៗ​ៗ ពីរោះ​ណាស់​ទាំង​សំឡេង​លោកពូ​និង​សាច់ភ្លេង​ចម្រៀង​ស្តាប់​ម្តង​ដូច​នៅ​មិន​អស់ចិត្ត​មួយ​ភ្លែត​៥​ដង​អី​ក៏​មិន​ធុញ​ដែរ​»​។ «​នេះ​បាន​សក្ដិសម​នឹង​កំពូល​តារា ​ចាំ​មើល​មាន​អ្នក​រិះគន់​ទៀត​អត់​ ពួក​អ្នក​ទើស​​​សក្ដិសម​ណាស់​»​។​

«អតីត​ជា​អ្នក​ប្រលង​ចម្រៀង​សោះ​ ឥឡូវ​មក​និពន្ធ​អោយ​ព្រាប សុវត្ថិ អស្ចារ្យ​ណាស់ តន់ ចន្ទ​សី​ម៉ា​»។ «​គាំទ្រ​ពេញទំហឹង ចែ​សី​ម៉ា និពន្ធ​ទៀត​omg ស្នាដៃ​ថ្មី​ទាំង​មាន​គុណភាព​និង​ស្នាដៃ​និយាយ​ពី​ថា​ល្អ​ណាស់ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​Galaxy Navatra»​។ «​បទ​បងប្រុស​ចេញ​មួយណា​ត្រូវចិត្ត​តែម្តង​បង​រាំ​សប្បាយ​ទៀត​ហើយ​ឆ្នាំ​នឹ​»​។ «​ម៉ែ​ទំនុកច្រៀង​ពិតជា​ពីរោះ​ណាស់​ឯ​ចង្វាក់ភ្លេង​វិញ​កប់​ ​និយាយ​ពី​សំឡេង​អាយ​ដល​របស់ខ្ញុំ​គឺថា​(​អរគុណ​បងស្រី តន់​ចាន់​សី​ម៉ា​) ?​និង​បង​Numen​ផង​ពីរោះ​ណា​ស់បង​»៕​

Related posts

Leave a Comment