ស្ទើរ​ស្រក់​ទឹកភ្នែក! ទូច ស្រី​លក្ខណ៍ ច្រៀង​រៀបរាប់​ពី​ទុក្ខសោក រួច​ក៏​បង្ហោះ​សារ​ទម្លាយ​រឿង​ក្នុង​ចិត្ត​បន្ថែម​ថា​…(មានវីដេអូ)

ក្រោយពី​អតីត​ប្ដី​ចេញ​លិខិត​បកស្រាយ​នោះ អ្នកនាង​ទូច ស្រី​លក្ខណ៍ បាន​ច្រៀង​ចម្រៀង​មួយ​បទ ដែល​និពន្ធ​ដោយ​ខ្លួនឯង​ផ្ទាល់ រៀបរាប់​ពី​ទុក្ខសោក​របស់ខ្លួន រួច​ក៏​បង្ហោះ​សារ​ជា​បន្តបន្ទាប់​បន្ថែម​ពីលើ​អត្ថន័យ​បទ​ចម្រៀង​នោះ។

បទ​ចម្រៀង​នោះ អ្នកនាង​ច្រៀង​រៀបរាប់​ដូច្នេះ​ថា «​យកប្ដី​ខ្ញុំ​ហើយ​មក​បញ្ឈឺ​ទៀត នាង​ប្រើ​គ្រប់​ស្នៀត​ដូច​សម្លាប់​ខ្ញុំ ផុស​ជេរ​ដៀមដាម​ដាក់​ឲ្យ​រូប​ខ្ញុំ សួរ​សម​ដែរ​អត់​ជា​ស្រី​ប្ដី​គេ ប្ដី​ឲ្យ​ស្រី មើលងាយ​ប្រពន្ធ ធ្វើ​ឲ្យ​រូប​ខ្ញុំ​ស្ទើរ​ស្លាប់​ទាំង​រស់ ដើរ​ចេញ​ពី​ផ្ទះ​គ្មាន​មូលហេតុ​សោះ កោត​តែ​ចិត្ត​ប្រុស​អាច​ធ្វើ​ទៅ​រួច ឱ​ប្ដី​អើយ​ប្ដី ប្ដី​ចិត្ត​អប្រិយ​បន្លប់​រឿង​ផ្សេង ចោទ​អូន​ផិត​ក្បត់​លួច​លាក់​គេ​ផ្សេង តាមពិត​ប្ដី​ឯង​លួច​រៀបការ​​ស្រី​ថ្មី ដើរ​ចោល​រូប​អូន ឲ្យ​ឈឺ​ពើត​ផ្សារ​…»​។

ក្រោយមក​អ្នកនាង​ក៏​បង្ហោះ​សារ​ថា «​ត្រូវ​ចាំ​ថា​មនុស្ស​ស្រី​ម្នាក់​នេះ​ តែងតែ​​ទន្ទេញ​ពាក្យ​ថា​ទ្រាំ​ជានិច្ច ដោយសារ​រូបខ្ញុំ​ មិន​ទាមទារ​រូប​ខ្ញុំ​តែងតែ​យក​ខួរក្បាល​មក​ប្រាប់​ចិត្ត​ខ្លួនឯង​ថា តម្លៃ​គឺ​ថ្លៃ​ណាស់​សម្រាប់​ខ្ញុំ គឺ​កិត្តិយស​នឹង​សេចក្តី​ថ្លៃថ្នូរ​របស់​ចរិត​ពិត តែ​​បើ​មនុស្ស​មានចិត្ត ហើយ​សន្តាន​អាក្រក់ ចង់យក​ពេជ្រ​រាប់​ម៉ឺន​លាន​មក​បំពាក់​​លើ​​ខ្លួន​ទៀត មារយាទ​អាក្រក់​នឹង​វា​គង់តែ​បង្ហាញ​ឲ្យ​គ្រប់គ្នា​បានដឹង ត្រូវ​ចាំ​ថា​១​ឆ្នាំ​ហើយ​រូបខ្ញុំ​មិន​ដែរ​ទាមទារ​តវ៉ា​ចង់បាន​ត្រឡប់មកវិញ​ទេ សុខចិត្ត​លាក់​ទុក្ខ​ក្នុង​ចិត្ត​មិន​ដែរ​បញ្ចេញ​ទេ​ ទុក​ផ្លូវ​ឲ្យ​ដើរ​មាន​សេចក្តី​ចុះ ព្រោះ​នឹក​ឃើញ​ថា​អ្នក​ក៏​ជាប់​ឈាម​ជាមួយ​កូនប្រុស​របស់ខ្ញុំ ​ស្រលាញ់​កូន​ណាស់​នឹក​កូន​ណាស់​ តើប៉ា​នៅទីណា​រយៈ​មួយឆ្នាំ​នឹង​? តែ​អស់​លោ​ក​អ្នកឯង​នៅ​មិន​សុខ​ទេ ហ៊ាន​ណាស់​មក​បំផ្លាញ​កិត្តិយស​របស់ខ្ញុំ​ ដោយ​ស្នាដៃ​របស់​អស់​​លោក​អ្នកឯង​ហ្នឹង​​ត្រូវ​ចាំ​ថា​ខ្ញុំ​ប្រឹង​​ក្រោក​ឈរ​បន្ត​ដំណើរ​របស់ខ្ញុំ​​ដើម្បី​ការងារ​របស់ខ្ញុំ​ដែរ​គេ​កំពុង​រង់ចាំ​»​។

បន្ទាប់មកទៀត ហាក់​មិន​អស់ចិត្ត អ្នកនាង​ទូច ស្រី​ល័ក្ខណ៍ ក៏​បង្ហោះ​សារ​ទៀតថា «​ការងារ​បាន​បញ្ចប់​ហើយ រស់ដោយ​មិន​បៀតបៀន​អ្នកដទៃ​វា​ជា​សេចក្តី​សុខ​របស់ខ្ញុំ គ្មាន​មនុស្ស​ស្រី​ណា​អាច​ទ្រាំ​​​បាន​ដូចជា​រូបខ្ញុំ​ទេ យកទៅ​​ហើយ​ក៏​មិន​​ឈ្លោះ​សុខចិត្ត​ធ្វើ​​គ​ ធ្វើ​​ថ្លង់ នៅ​សុខ​មិន​ចង់ធ្វើឲ្យ​ខ្លួនគេ​ដឹង​អស់​រលីង ត្រូវ​ចងចាំ​ថា​ខ្ញុំ​ព្យាយាម​លាក់​ជា​យូរ​ណាស់​មក​​ហើយ​ ដើម្បី​កិត្តិយស​របស់​​លោក តែ​អស់​លោក​ឯង​មក​លាតត្រដាង​ឲ្យ​គេ​ដឹង​ថា​ខ្លួនឯង​ជា​បែប​ណា​»៕

 

 

​ ​  ​  ​ ​ 

Related posts

Leave a Comment