តិច​ច្រឡំ​ថា​កាត់​V! តន់ ចន្ទ​សី​ម៉ា ពន្យល់​រឿង​ទម្រង់​មុខ​ខ្លួន​ពេល​ប្រឡង និង​ឥឡូវ​ខុសគ្នា​ដាច់ ដោយសារតែ​…(មានវីដេអូ)

តារា​ចម្រៀង​វ័យក្មេង កំពុង​សាង​កេរ្តិ៍​ល្បីល្បាញ​នៅ​ផលិតកម្ម​Galaxy Navatra​ កញ្ញា តន់ ចន្ទ​សី​ម៉ា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ចេញមុខ​បកស្រាយ ពន្យល់​ជុំវិញ​ការផ្លាស់ប្ដូរ​ទម្រង់​មុខ​របស់​ខ្លួន ពេល​ប្រឡង និង​ពេល​ឥឡូវ មាន​ភាពខុសគ្នា​ដាច់​តែម្ដង​នោះ។

តន់ ចន្ទ​សី​ម៉ា បាន​បញ្ជាក់​ការ ការផ្លាស់ប្ដូរ​ទម្រង់​មុខ​របស់​ខ្លួន​នេះ ដោយសារតែ​ការ​ធ្វើ​ច្រមុះ ការ​ក្រៀប ពត់​ធ្មេញ ការ​ស្រក​គីឡូ ជា​កត្តា​រួមផ្សំ ដែល​ធ្វើ​ឲ្យ​ទម្រង់​មុខ​របស់​នាង មានការ​ផ្លាស់ប្ដូរ ​ខុស​ពី​ពេល​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​នោះ។

ការ​ចេញមុខ​បញ្ជាក់​បែបនេះ ដោយសារ​តែ​មាន​បងប្អូន ពិសេស​អ្នកគាំទ្រ​នាង មាន​ចម្ងល់​ជុំវិញ​ការផ្លាស់ប្ដូរ​ទម្រង់​មុខ​នេះ ដោយ​អ្នកខ្លះ​យល់ថា មកពី​ការ​ចាក់​ថ្គាម កាត់​វី​ អី​ជាដើម​នោះ។

តន់ ចន្ទ​សី​ម៉ា បាន​បញ្ជាក់​នៅ​លើ​គណនី​Tik Tok​របស់​ខ្លួន​ដូច្នេះ​ថា «​ខ្ញុំ​ជឿ​ថា បងប្អូន​ទាំងអស់គ្នា​មាន​ចម្ងល់​កន្លែង​នឹង​ច្រើន​ណាស់ ដោយសារតែ​ការផ្លាស់ប្ដូរ​នៃ​ទម្រង់​មុខ​របស់ខ្ញុំ កាលពី​ប្រឡង និង​ឥឡូវ​គឺ​ខុសគ្នា​ដាច់ ហើយ​ខ្ញុំ​ក៏​ជឿ​បងប្អូន ខ្ញុំ​ជឿ​ថា​បងប្អូន​នឹង​ជឿ​ថា ការដែល​សម្រក​គីឡូ​ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​ផ្លាស់ប្ដូរ​នៃ​ទម្រង់​មុខ​ដែរ​»​។​

សី​ម៉ា បាន​ពន្យល់​ទៀត​ថា «​កាលពី​ពេល​ដែល​ខ្ញុំ​ប្រឡង​នោះ ខ្ញុំ​មាន​គីឡូ​៥០​ជាង ដែល​ពេល​ឥឡូវ​ខ្ញុំ​មាន​គីឡូ​តែ​៤៧​គីឡូ​ទេ បូក​ឡំ​នឹង​ការ​ធ្វើ​ច្រមុះ​របស់ខ្ញុំ ហើយ​អ្វី​ដែល​កាន់តែ​ប្ដូរ​នោះ គឺ​ការ​ក្រៀប​ធ្មេញ ពត់​ធ្មេញ​របស់ខ្ញុំ ធ្វើ​ឲ្យ​ទម្រង់​មុខ​របស់ខ្ញុំ​ចូល​សងខាង​នេះ​អស់ ចឹ​ង​ធ្វើ​ឲ្យ​មាន​អ្នកខ្លះ​យល់​ច្រឡំ​ថា​ខ្ញុំ​នឹង​ចាក់​ថ្គាម​ កាត់​វី​អី ឬក៏​អី គឺ​អត់​មាន​ទេ គឺ​ខ្ញុំ​បាន​ពត់​ធ្មេញ ហើយ​សម្រាប់​ការ​ពត់​ធ្មេញ​នេះ​ដែរ​មាន​រយៈពេល​១​ឆ្នាំ​ជាង​ហើយ ហើយ​ទម្រង់​មុខ​របស់ខ្ញុំ​ពីមុនមក វា​ផ្លាស់ប្ដូរ ដោយសារ​អី ឥឡូវ​វា​៧​ឆ្នាំ​ហើយ​បងប្អូន ចឹ​ង​ការ​អាប់​ដេ​ត​ខ្លួនឯង ការ​ចេះ​តែងខ្លួន ក៏​ធ្វើ​ឲ្យ​យើង​ផ្លាស់ប្ដូរ​ពីមួយ​ឆ្នាំទៅ​ដែរ ចឹ​ង​ខ្ញុំ​ជឿ​ថា​បងប្អូន​នឹង​យល់​ពី​ចំណុច​ហ្នឹង​»៕

Related posts

Leave a Comment