មាន សូ​នី​តា ​៖​ ពិភពលោក​មួយ​នេះ​ធំ​ពេក​ហើយ​ធំ​រហូតដល់​ខ្ញុំ​រក​មនុស្ស​ម្នាក់​ពិតប្រាកដ​គ្មាន

ភ្នំពេញ ​៖​ តារា​សម្តែង​កញ្ញា មាន សូ​នី​តា ជាការ​កត់សម្គាល់​ប៉ុន្មាន​ថ្ងៃនេះ​ បាន​បញ្ចេញ​សារ​ប្លែកៗ​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ជីវិត​ស្នេហា ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មាន​ចម្ងល់​គ្រប់គ្នា​ជុំវិញ​បញ្ហា​មួយ​នេះ។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ មាន សូ​នី​តា បាន​ថ្លែង​សារ​ថា​ ឱប​ណែន​ប៉ុណ្ណា ចុងក្រោយ​ក៏ត្រូវ​លែង​…..! សុ​បិន​ល្អ​យ៉ាងណា ចុងក្រោយ​ក៏ត្រូវ​ភ្ញាក់ គេ​ថា​ក្មេងៗ​យល់សប្តិ​ហើយ​មិនសូវ​ចាំ​ទេ។តាមរយៈ​ខ្លឹមសារ​នេះ​គេ​មិនដឹង​ទេ​ថា ​តារា​ស្រី មាន សូ​នី​តា ចង់​មាន​អត្ថន័យ​សំដៅលើ​អ្វី​ឡើយ។

ទន្ទឹមគ្នានេះ​កាលពី​១​ម៉ោង​មុននេះ​ នា​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​តារា​សម្តែង​ជាប់​ងារ​ជា​រាជិនី​ក្រមា​ក​ញ្ញា មាន សូ​នី​តា បានលើកឡើង​ប្រយោគ​១​ឃ្លា​ដោយ​ខ្លី​ថា ​ពិភពលោក​មួយ​នេះ​ធំ​ពេក​ហើយ ធំ​រហូតដល់​ខ្ញុំ​រក​មនុស្ស​ម្នាក់​ពិតប្រាកដ​គ្មាន។ ខ្លឹមសារ​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួនធំ​សួរនាំ​គ្រប់​គ្នា តែ​នាង​មិន​ផ្តល់​ចម្លើយ​នោះទេ៕

Related posts

Leave a Comment