ដូច​ការសន្យា​មែន​! អ្នកស្រី ទ្រី ដា​ណា នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​២​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​និយាយ​ថា​…

ក្នុង​ពេល​ឈប់សម្រាក​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បាន​សន្យា​ថា នឹង​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​២​ម៉ឺន​ដុល្លារ ទៅ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដើម្បី​ចូលរួម​ចំណែក​សង្គ្រោះ​កុមារ​នៅ​កម្ពុជា។

នៅ​ថ្ងៃ​នេះ ដូច​ការសន្យា​មែន ដោយ​អ្នកស្រី និង​ស្វាមី បាន​នាំ​យក​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ ទៅ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ ព្រមទាំង​បង្ហាញ​ពី​អារម្មណ៍​រំភើប ក្រោយពី​បាន​ស្ដាប់​សម្ដី​របស់​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​នេះ។

អ្នកស្រី បាន​បង្ហោះ​រូប​ពេល​ជាច្រើន​សន្លឹក​ក្នុង​ពេល​នាំ​យក​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា អមដោយ​ការរៀបរាប់​ដូច្នេះ​ថា «​ពេញចិត្ត​ណាស់ អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គាត់​ប្រាប់​ថា លុយ​ទាំងអស់​មិនមែន​ដើម្បី​ពួកគាត់​ទេ គឺ​ដើម្បី​ក្មេងៗ រំភើបចិត្ត​នឹងចូលរួម​ជួយ ទោះ​ពេលនេះ​នាង​ខ្ញុំ​មិនទាន់មាន​លទ្ធភាព​ច្រើន​។ បើ​ជួយ​កន្លែង​ផ្សេង ខ្ញុំ​ជួយ​បានតែ​ម្នាក់ៗ តែ​ជួយ​នៅ​នេះ គឺអាច​ចូលរួម​សង្គ្រោះ​ក្មេងៗ​»​។​

ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ មានជីវិត​សូ​ក្លាយ​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​រូប​នេះ បានបញ្ជាក់​ទៀតថា «​ខ្ញុំ​មានលទ្ធភាព​ច្រើន ខ្ញុំ​នឹង​ជួយ​កាន់តែច្រើន​។ មិនដឹងថា​មាន​ក្មេង​ប៉ុន្មាន​នាក់ ឆ្លងកាត់​មន្ទីរពេទ្យ​នេះ ដើម្បី​បាន​ធំធាត់​ពេញ​រូបរាង​ដូច​សព្វថ្ងៃ ខ្ញុំ​គ្រាន់តែ​ដឹងថា ម្ដាយ​ណា ដែល​មិន​ស្គាល់​គន្ធ​បុប្ផា​នោះ​។ អរគុណ​ដល់​លោកតា ស្ថាបនិក ដែល​ខិតខំ​ដើម្បី​ពេទ្យ​នេះ អរគុណ​អ្នក​ទាំងអស់​ដែល​តែង​ជួយ ហើយ​សង្ឃឹមថា​បងប្អូន​នឹង​បន្ត​ជួយ​ទាំង​អស់គ្នា​»​។​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ អ្នកស្រី​ទ្រី ដា​ណា បាន​សន្យា​ដូច្នេះ​ថា «​ផុត​ពី​ថ្ងៃ​ឈប់សម្រាក​នេះ នាង​ខ្ញុំ​នឹង​យក​ថវិកា ២​ម៉ឺន​ដុល្លារ ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដើម្បី​រួមចំណែក​ជួយ​ដល់​ក្មេងៗ សម្រាប់​ការចំណាយ​របស់​មន្ទីរ​ពេទ្យ​។ ទឹកប្រាក់​ប៉ុណ្ណឹង​មិន​ច្រើន​ទេ តែបើ​យើង​រួមគ្នា វា​នឹង​អាចជួយ​សង្គ្រោះ​កុមារ​បាន​រាល់​ឆ្នាំ​។ ខ្ញុំ​ជួយ​តាម​លទ្ធភាព​ខ្ញុំ ហើយ​បើ​ខ្ញុំ​បាន​ប្រសើរ​ជាង​នេះ ខ្ញុំ​នឹង​ជួយ​កាន់តែច្រើន​»​។ លុះ​នៅថ្ងៃនេះ អ្នកស្រី​ក៏​ធ្វើតាម​ការសន្យា​មែន ពិតជា​ស្ត្រី​គួរ​ឲ្យ​គោរព ស្រឡាញ់ មែនទែន​៕



Related posts

Leave a Comment