តារាចម្រៀងសួស វីហ្សា ស្របពេលកំពុងពពោះនោះ ក៏បានលើកឡើងពីប្រវត្តិស្នេហារបស់ខ្លួន ផ្ដើមចេញពីមនុស្សមិនស្គាល់គ្នា ក្លាយជាមិត្ត មិត្តក្លាយស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រ ដែលបានអានសំណេរនេះរួច មានអារម្មណ៍រំភើបជំនួសអ្នកនាងតែម្ដង។
បង្ហោះរូបថតជាមួយស្វាមី, តារាចម្រៀង សួស វីហ្សា បានសរសេររៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនដូច្នេះថា ៖ គូរជីវិត Tommy&Visa (Baby Jenny), ផ្ដើមពីមនុស្សមិនស្គាល់គ្នា ក្រោយមកក៏ស្គាល់គ្នា ពេលស្គាល់គ្នាហើយក៏មិនសូវត្រូវគ្នា(ឌឺដងឈ្លោះអត់ឈប់) បន្ទាប់ពីត្រូវគ្នាហើយក៏ក្លាយជាមិត្តល្អ បន្ទាប់ពីក្លាយជាមិត្តល្អក៏បាត់មុខគ្នាលែងបាន បន្ទាប់មកស្គាល់គ្នាបានជិត២ឆ្នាំគាត់ ក៏សារភាពថាសុំស្រលាញ់ខ្ញុំ គាត់ថាកាតឿ..ខ្ញុំសុំលើសពីមិត្តបានអត់ ? ពេលនុងខ្ញុំឡើងអៀន ហើយក៏ឆ្លើយថា(No ?)បន្ទាប់មកគាត់ក៏sad ហើយគាត់និយាយថា Visaធ្វើត្រូវហើយព្រោះគាត់ក្រ គាត់នៅក្មេង នៅមិនទាន់មានអីច្បាស់លាស់.ល!»។
តារាចម្រៀង មានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ បានបន្តថា «តែតាមពិតឯងអរចង់ងាប់ព្រោះលួចCrush friendខ្លួនឯងដែរសោះ បន្ទាប់មកក៏សាកល្បងទាក់ទងគ្នាមើលចិត្តគ្នា តែពេលទាក់ទងគ្នាខ្ញុំធ្វើបាបគាត់សាហាវណាស់ ព្រោះតែចង់សាកល្បងគាត់ តែគាត់ក៏មុខក្រាស់សាហាវដែរ គឺគាត់កំពូលពូកែទ្រាំ និងអាចស្របបត់បែនតាមខ្ញុំបានគ្រប់កាលៈទេសៈ គាត់និយាយថា ស្រីចរិតកាចឆ្នាសចឹង គាត់នឹងតាមយកធ្វើប្រពន្ធអោយទាល់តែបាន»។
អ្នកនាងបន្តថា «រយៈពេលបន្ទាប់មក ខ្ញុំក៏ស្រលាញ់គាត់ ហើយស្រលាញ់ខ្លាំងទៀត ព្រោះឃើញថាគាត់ជាមនុស្សតស៊ូ ទោះអ្នកណានិយាយអ្វីបំបែកបំបាក់ពួកយើងក៏យើងមិនស្តាប់ យើងមិនខ្វល់យើងមានតែជួយគ្នា ព្រោះអ្នកចាំតែថាគឺបានតែថា គឺគ្មានដឹងអីទេ មានតែយើងពីរនាក់ទេ ដែលដឹងពីគ្នាច្បាស់.!»។
តារាចម្រៀងជ្រកក្រោមដំបូលផលិតកម្មហង្សមាសរូបនេះ បន្តទៀតថា «បន្ទាប់មកស្គាល់គ្នាកាន់តែយូរ យើងក៏បង្ហាញខ្លួនអោយចាស់ទុំទាំងសងខាងស្គាល់ដឹងឮថា យើងទាំងពីរជាសង្សារនឹងគ្នា ខ្ញុំនឹងគាត់មាននិស្ស័យដូចគ្នា ចរិតឫកពាចំណង់ចំណូលចិត្តគឺដូចគ្នាស្ទើរតែ90% ទាក់ទងគ្នាបានជាង3ឆ្នាំពួកយើងក៏សម្រេចចិត្ត ភ្ជាប់ពាក្យ ក្លាយជាគូរដណ្ដឹង»។
សួស វីហ្សា រៀបរាប់ទៀតថា «ក្រោយភ្ជាប់ពាក្យបានមួយ1ឆ្នាំ ពួកយើងក៏សម្រេចចិត្តរៀបការជាមួយគ្នាក្លាយជាប្តីប្រពន្ធស្របច្បាប់ បន្ទាប់ពីរៀបការរួចឥឡូវនេះពួកយើងកំពុងតែមាបេប៊ីជាមួយគ្នា ដោយពេលនេះ ម៉ាក់ៗពពោះបាន 32សប្ដហា៍3ថ្ងៃហយ បន្តិចទៀតពួកយើងក៏នឹងក្លាយជាប៉ាម៉ាក់គេផងដែរ true love Tommy Real Sous Visa»៕