ស្រីអូន សម្រស់ធម្មជាតិ ពីមុនមិនជឿនូវការនិយាយពាក់ព័ន្ធនឹងភាពលំ,បាករបស់មនុស្សស្រី ដោយពេលឆ្លងទ,ន្លេ ត្រូវគេ រិះគ,ន់ ថាឲ្យ ពោលគឺចាំតែខុសនោះទេ តែពេលបានជួបខ្លួនឯងផ្ទាល់ហើយនោះ ក៏ភ្ញាក់ខ្លួនព្រើត ហើយចែករំលែកបទពិសោធន៍ដ៏ឈឺ,ចាប់ឲ្យមហាជនបានដឹងតែម្ដង។
ពេលឆ្លងកាត់ខ្លួនឯងនោះ ស្រីអូន បានធ្វើការចែករំលែកបទពិសោធន៍របស់ខ្លួនដូច្នេះថា «បទពិសោធន៍ផ្ទាល់របស់ខ្ញុំពេលឆ្លងទន្លេ មនុស្សស្រីចាំតែខុស ពេលខ្ញុំវះ, កាត់គេថាខ្ញុំទម្រន់មិនចេះទ្រាំប្រឹងតែមួយដង្ហើមកើតបាត់ហើយ ទាំងដែលខ្ញុំខំដាក់ថ្នាំអោយឈឺ,
ពោះដល់ទៅ២ដងពេទ្យប្រាប់ថា ដាក់ថ្នាំចឹងឈឺខ្លាំងជាងធម្មជាតិគុណជា២ក៏ខ្ញុំសុខចិត្តអោយតែបានកើតដោយធម្មជាតិ ឈឺពោះ៩ម៉ោងបែកទឹកភ្លោះ ចំណែកស្បូនបើកបានតែកន្លះលេខក៏សម្រេចចិត្តវះ ព្រោះមិនចង់អោយកូនខ្សោយ»។
ស្រីអូន បន្តទៀតថា «ពេលកើតបាន៧ម៉ោងអោយកូនបៅដោះផ្ទាល់សប្បាយចិត្តណាស់ ព្រោះបំណងប្រាថ្នាចង់បំបៅដោះកូនមិនចង់អោយបៅទឹកដោះគោទេ ប៉ុន្តែដោយសារការងារច្រើនការបំបៅដោះកូនបានត្រឹមតែ៣ខែទេ ក៏សម្រេចអោយកូនបៅទឹកដោះគោវិញ»។
ស្ត្រីចិត្តធម៌រូបនេះ បានបញ្ជាក់ទៀតថា «ពាក្យសំដី ដែលគេនិយាយថា ក្មេងសម័យឥឡូវវាចឹង អាងទឹកដោះគោមិនប្រឹងស៊ីចុកអោយសម្បូរទឹកដោះទេ ខ្លាចខូចដោះ មិនចង់អោយកូនបៅ ទាំងដែរខ្ញុំធ្វើការផង រត់ទៅបូមទឹកដោះផងថ្ងៃមួយពេលដែល ខ្ញុំជួយជនពិការម្នាក់ ទម្រាំចប់ការជួយដោះខ្ញុំឡើងកាង ឡើងក្ដៅខ្លួនភ័យខ្លាចតែលៀសដោះ តែទ្រាំព្រោះចង់អោយកូនបៅដោះ បើមិនចង់បំបៅដោះកូនខ្ញុំមិនអោយបៅតាំងពីដើមម្ល៉េះ»។
ស្រីអូន បានសរុបជាចុងក្រោយថា «ជាមនុស្សស្រីចាំតែខុសមែន ពីមុនមិនជឿ តែពេលនេះជឿហើយ ការដែលយើងពពោះហើយឆ្លងទន្លេប្រថុយគ្រោះ,ថ្នាក់គឺមិនស្មើតម្លៃនៃការកើតដោយធម្មជាតិ និងបំបៅដោះផ្ទាល់ទេ តើការកើតកូនដោយវះ,កាត់ និងអោយកូនបៅទឹកដោះគោវាអាក្រក់ត្រង់ណា និយាយត្រង់បើកុំតែប្ដីលើកទឹកចិត្តកុំអី មិនទ្រាំឲ្យគេដៀលទេដាក់ទៅវិញចំៗវិញហើយ»៕