តំណាង​ចែកចាយ​ម្នាក់​របស់ ​ទ្រី ដា​ណា ដែល​ទើប​ទិញ​រថយន្ត​Rolls Royce ឡើង​ផឹ ក​ទឹក​សម្បថ​រួច​និយាយ​ច្បាស់​ៗ​ថា​…

អ្នក​តាមដាន​ព័ត៌មាន​មួយ​ចំនួន​ច្បាស់​ជា​ទទួល​ជ្រាប​រួចហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ ស្ត្រី​ជា​តំណាង​ចែកចាយ​របស់​អ្នកស្រី​ទ្រី ដា​ណា ម្នាក់ ទើបតែ​ទិញ​រថយន្ត​Rolls Royce ព្រមទាំង​បាន​បង្ហាញ​ពី​ភាព​មាន​បាន​របស់​ខ្លួន​ជាច្រើន​ទៀត ក្នុង​ការ​ធ្វើជា​តំណាង​ចែកចាយ​នេះ។

ក្រៅពី​ស្ត្រី​ខាងលើនេះ មាន​តំណាង​ចែកចាយ​ជាច្រើន​ទៀត​របស់​អ្នកស្រី ទ្រី ដា​ណា ដែល​កាក់កប​នឹង​ជំនួញ​មួយ​នេះ ​​បានបង្ហាញ​ពី​ភាព​ជោគជ័យ ក៏​ដូច​បង្ហាញ​ទ្រព្យសម្បត្តិ ដែល​ជា​សមិទ្ធផល​ខ្លួន​ទទួល​បាន​ជារឿយៗ​​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។​

​ជុំវិញ​ព័ត៌មាន​នេះ មានមតិ​ខ្លះ​ក៏​លើក​សរសើរ​ពី​ភាព​តស៊ូ​ទាំងនេះ​រហូត​ទទួល​បាន​ជោគជ័យ​មានទ្រព្យ​សម្បត្តិ​ច្រើន​។ ចំណែក មតិ​ខ្លះទៀត ក៏​លើកឡើងថា​ជាការ​សម្ដែង ក្នុងនោះ តារាចម្រៀង​ពេជ្រ សោភា ក៏បាន​ឡាយ​វីដេអូ និយាយ​ពាក់ព័ន្ធ​នឹង​ភាព​អួត​ទ្រព្យសម្បត្តិ ក៏ដូចជា​និយាយ​ពី​ល្បិចកល​ផ្សព្វផ្សាយ​រើស​តំណាង​ចាយ​ចែក ដែល​អាច​មាន​ក្នុង​រយៈពេល​ខ្លី​ផង​ដែរ​។ ប៉ុន្តែ​គេ​មិនដឹង​អ្នកនាង និយាយ​សំដៅ​លើ​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ។

ដោយឡែក​នៅ​រសៀល​ថ្ងៃនេះ​អ្នកស្រី​ទ្រី ដា​ណា បានរៀបចំ​ពិធី ធ្វើ​សច្ចាប្រណិធាន​បញ្ជាក់​ពី​ភាពស្មោះត្រង់​របស់ខ្លួន ជាមួយនឹង​ការផឹ ក​ទឹកសម្បថ និង​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា អ្វីដែល​ខ្លួន​ធ្វើ អ្វីដែល​ខ្លួន​ទទួល​បានជា​ការពិត មិនមែនជា​ការសម្ដែង​នោះទេ​។

​ទោះយ៉ាងណា ការធ្វើ​ពិធី​នេះ មិនដឹងថា​អ្នកនាង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​អ្នកនាង​ពេជ្រ សោភា ឬ​​​អ្នក​ផ្សេងទៀត​មួល បង្កាច់​អ្នកនាង​ថា​ជាការ​សម្ដែង​នោះទេ ព្រោះ​អ្នកនាង​និយាយ​ក្នុងន័យ​ទូទៅ ឯ​តារាចម្រៀង ពេជ្រ សោភា ក៏​និយាយ​ក្នុងន័យ​ទូទៅ មិន​សំដៅលើ​បុគ្គល​ណា​ជាក់លាក់​នោះដែរ​។​

ងាក​មក​មើល​ពិធី​សច្ចាប្រណិធាន​ឯណោះ​វិញ ក្រោយពី​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រុមហ៊ុន ផឹ កទឹក​សម្បថ​បញ្ជាក់​ពី​ស្មោះត្រង់​របស់ខ្លួន​ហើយ​នោះ ក៏បាន​ប្រកាស​ឲ្យ​តំណាង​ចែកចាយ ដែល​ស្ម័គ្រចិត្ត​ឡើង​ផឹ ក​ទឹកសម្បថ​ផងដែរ​។ ក្នុង​ការ​ឡើង​ផឹ កទឹក​សម្បថ​ជាច្រើន​នាក់​ពី​សំណាក់​តំណាង​ចែកចាយ​នេះ ក៏មាន​ស្ត្រី​ម្នាក់ ដែល​ទើបនឹង​ទិញ​រថយន្ត​Rolls Royce​ផងដែរ​។​

​នៅក្នុង​ការផឹ ក​ទឹកសម្បថ​នោះ តំណាង​ចែកចាយ​រូបនេះ បានបញ្ជាក់​ច្បាស់ៗ​ថា អ្វីដែល​ខ្លួន​បានលើកឡើង​កន្លងមក​ជា​ការពិត​ទាំងអស់ សមិទ្ធផល ដែល​ខ្លួន​ទទួលបាន សុទ្ធតែ​កើតចេញពី​ការធ្វើជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​NNP​ក្រោម​ការដឹកនាំ​របស់​អ្នកស្រី​ទ្រី ដា​ណា និង​ស្វាមី​ទាំងអស់​។​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តំណាង​ចែកចាយ​របស់​អ្នកស្រី​ទ្រី ដា​ណា​ម្នាក់​ឈ្មោះ​អ៊​ន់ ធីតា ស្ថិតក្នុង​វ័យ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ បាន​ទិញ​រថយន្ត​មួយគ្រឿង​ម៉ាក​Rolls Royce ព្រមទាំង​បានបញ្ជាក់​ថា ពីមុន​ធ្លាប់​ធ្វើការ​ឲ្យ​គេ​ប្រាក់ខែ​ជាង​៣០០​ប៉ុណ្ណោះ ហើយ​ពេល​ឈប់​ធ្វើការ​ឲ្យ​គេ មក​ធ្វើ​តំណាង​ចែកចាយជាង២ឆ្នាំ មាន​គ្រឿង​ពាក់ ខ្លួន មានផ្ទះ​នៅ រហូត​ទិញ​រថយន្ត​ដូច​ខាងលើនេះ​តែម្ដង​៕


Related posts

Leave a Comment