ពី​កម្មករ​អូស​រទេះ​សល់​លុយ​រាប់​ម៉ឺន​រាប់សែន​ដុល្លារ​! កូន​អ្នក​មេសាង ខេត្តព្រៃវែង!

វាសនា​មនុស្ស​ពិតជា​មើលមិនឃើញ​មែន តែ​មិនមែន​វា​ធ្លាក់​មកពី​លើ​មេឃ ឬ​ដេក​រង់ចាំ​ព្រេងសំណាង​នោះទេ អ្វី​គ្រប់​ៗ​យ៉ាង​កើត​ចេញ​ ពី​ការ​រៀប​ចំ​ផែន​ការ ការ​តស៊ូ ព្យាយាម​ពុះពារ​គ្រប់​ឧបសគ្គ រហូត​សម្រេច​គោលដៅ​តាម​សេចក្ដីប្រាថ្នា។

ជាក់ស្ដែង​បុរស មាន​ដើមកំណើត​ពី​ស្រុក​មេសាង ខេត្តព្រៃវែង​ម្នាក់ បាន​វិវឌ្ឍ​ខ្លួន​ពី​កម្មករ​អូស​រទេះ​ក្រណាត់ រហូត​សល់​លុយ​រាប់​ម៉ឺន រាប់សែន​ដុល្លារ ធ្វើ​ឲ្យ​អ្នក​បាន​ដឹង​រឿង​មាន​ការ​កើត​សរសើរ​ចំពោះ​រូបលោក​ជាខ្លាំង។

ជាក់ស្ដែង​លោក​ផែង វណ្ណៈ ដែល​មាន​ដើមកំណើត​ពី​ខេត្តព្រៃវែង​ដែរនោះ បាន​លើកសរសើរ​ថា «​បង​សូម​អបអរសាទរ​អាប្អូន​តក ដែល​បាន​តស៊ូ​ពី​ក្មេង​កម្មករ អូស​រទេះ​ក្រណាត់ ក្លាយជា​អ្នកមាន​សល់​លុយ​រាប់​សែន​ដុល្លារ និង​មាន​ដី​ជា​ច្រើ​ន​កន្លែង។ និយាយ​នេះ​មិនមែន​អួត​វា​ជា​ប្អូន​ទេ តែ​ចង់​ប្រាប់ថា​ព្រេងសំណាង​មិន​ធ្លាក់​ពី​លើមេឃ​មករក​យើង​ទេ បើយើង​មិន​ខិតខំ​ដោយ​ខ្លួនឯង​»​។​

​លោក​ផែង វណ្ណៈ ចាងហ្វាង​គេហទំព័រ pheng vannak news បាន​បញ្ជាក់​ថា «​ថ្ងៃ​ណា​ទំនេរ ហៅ​វា​មក​សម្ភាសន៍​អំពី​ជីវិត​ជោគជ័យ​របស់​វា ដើម្បី​ជា​បទពិសោធន៍​អោយ​បងប្អូន​មួយចំនួន​យក​គំរូ​តាម​»​។ ទោះ​យ៉ាង​ណា​ លោក​ផែង ​វណ្ណៈ ​​មិន​បាន​បញ្ជាក់​ទេ​ថា ​បុរស​ខាងលើ​នេះ ​បាន​ប្រកប​របរ ឬ​មុខ​ជំនួញ​អ្វី ​បាន​ជា​សល់​លុយ​រាប់​ម៉ឺន ​រាប់​សែន​បែប​នេះ។

តាមរយៈ​នេះ​ផងដែរ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​ជីវិត​គឺជា​តស៊ូ​ខ្ញុំ​ក៏​ជា​អ្នក​មេសាង​ដែរ ហើយ​ធ្លាប់​ឆ្លងកាត់​លំបាក​ជាច្រើន​!​សូម​បងប្អូន​យើង​ត្រូវខិតខំ​តស៊ូ​ឡើង​ទាំងអស់គ្នា​ដើម្បី​យកជ័យ​ជម្នះ​ជូន​ក្រុមគ្រួសារ​និង​ពូជពង្ស​អ្នកព្រៃ​វែង​យើង​ទាំងអស់​គ្នា​»​។

«​ការតស៊ូ​ព្យាយាម​គង់​មានបាន មិន​បោះបង់​មិន​ពិការ​ចិត្ត ក្រ​ខំប្រឹង​ជោគជ័យ ជា​មនុស្ស​ឧស្សាហ៍​មានការ​អត់ធន់ សូម​សរសើរ​ជា​គំរូ​ត្រូវ លើក​យក​មក​បង្ហាញ​បងប្អូន​ហើយ បង​វណ្ណៈ​»​។ «​ខ្ញុំ​ក៏​ជា​អ្នក មេសាង ដែរ​សូម ស​រសើ​បង យើង​អ្នក​ព្រៃវែង ស៊ូ​​ៗ​ៗ ទាំង​អស់​គ្នា​»​។ «​សូម​ចូលរួម​អបអរសាទរ​ពូ​អ្នក​ព្រៃវែង​មានការ​តស៊ូ​ចឹ​ង​ខ្ញុំ​ស្រលាញ់​អ្នក​ព្រៃវែង​ព្រោះ​ឪពុកម្តាយ​ខ្ញុំ​ជា​អ្នក​ខេត្តព្រៃវែង​ដូច​គាត់​ដែរ​»៕​

 

Related posts

Leave a Comment