ពិតជា​កំពូល​សំណាង​មែន​! បុរស​ម្នាក់​ រកឃើញ​ត្បូង​កម្រ​ទី​បី​ ដែលមាន​តម្លៃ​រហូតដល់​ទៅ​…

អ្នករុករក​រ៉ែ​ខ្នាតតូច​ក្នុងប្រទេស​តង់​ហ្សា​នី​បាន​រកឃើញ​ត្បូង​ដ៏​កម្រ​បំផុត​របស់​ពិភពលោក​មួយទៀត​ក្នុង​ខែ​នេះ​ដោយ​គាត់​បាន​រកឃើញ​ត្បូង​ទម្ងន់​ជាង​៦​គីឡូ​ដែលមាន​តម្លៃ​២​លាន​ដុល្លារ​អាមេរិក​។​

លោក Saniniu Laizer អាយុ​៥២​ឆ្នាំ​បាន​ក្លាយជា​មហាសេដ្ឋី​ត្រឹម​មួយ​ប៉ព្រិចភ្នែក​កាលពី​ខែមិថុនា​បន្ទាប់ពី​គាត់​បាន​លក់​ត្បូង Tanzanite ពណ៌​ខៀវ​ចំនួន​ពីរ​គ្រាប់​ដែល​ត្រូវបាន​គេ​និយាយថា​ជា​ត្បូង​ដែល​ធំជាងគេ​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​នេះ​។ ដោយមាន​ទម្ងន់​សរុប​១៥​គីឡូ គាត់​បាន​លក់​វា​ក្នុងតម្លៃ​៧.៧៤​ពាន់​លាន​សៀ​ល​លីង​តង់​ហ្សា​នី​ស្មើនឹង​៣.៤​លាន​ដុល្លារ​អាមេរិក​។​

លោក Laizer បានប្រកាសថា លោក​នឹង​សម្លាប់​គោមួយ​ក្បាល​ក្នុងចំណោម​សត្វ​គោ​របស់គាត់​ចំនួន​២,០០០​ក្បាល​ដើម្បី​ជប់លៀង​ហើយ​ធ្វើការ​វិនិយោគ​នៅក្នុង​សហគមន៍​មូលដ្ឋាន​បន្ទាប់ពី​បាន​រកឃើញ​ត្បូង​ចំនួន​២​គ្រាប់​កាលពីដើម​រដូវក្តៅ​នេះ​។​

លោក Laizer បាន​និយាយថា គាត់​នឹង​បន្ត​ក្តី​សុ​បិ​ន្ត​របស់គាត់​ក្នុងការ​ប្រើប្រាស់​ប្រាក់​ពី​ការ​លក់បាន​នេះ​ដើម្បី​សាងសង់​សាលារៀន​ក៏ដូចជា​មណ្ឌល​សុខភាព​នៅក្នុង​សហគមន៍​របស់គាត់​ផងដែរ​ដែលមាន​ទីតាំង​នៅ​តំបន់ Manyara ភាគ​ខាងជើង​។​ Tanzanite ត្រូវបាន​គេ​និយាយថា​ជា​ត្បូង​ដែល​មានតែ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​ប៉ុណ្ណោះ​៕​

Related posts

Leave a Comment