លោក​ជំទាវ​ហ៊ុន ស៊ី​ណាត ស្នើ​ឲ្យ​ស មត្ថកិច្ច​ចាត់​វិធានការ​លើ​Love Riya

ភ្នំពេញ​ ៖​ ក្រោយពី​ឃើញ​អ្នកល ក់​ផលិ តផល​តាម​អន​ឡាញ​ដ៏​ល្បី​អ្នកនាង​សេង ស្រីរ័ត្ន ហៅ​Love Riya បាន​ប្រឌិត​ព័ត៌មាន​រឿង​បាត់​លុយ​អស់​៣០​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មក​តាមដាន​រឿង​នាង​នោះ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​រូប​នាង ដើម្បី​កុំ​ឲ្យ​គេ​យល់​ច្រឡំ​មើល​លើ​សមត្ ថកិច្ច​ថា​អស មត្ថភាព។

ជុំវិញ​រឿងនេះ កាលពី​ម្សិលមិញ​អ្នកនាង Love Riya ក៏បាន​ឡាយ​វីដេអូ​សុំទោស​ដល់​ស មត្ថកិច្ច​ផងដែរ និង​បកស្រាយ​ថា រូបនាង​និយាយថា​បាត់​លុយ​បែបនេះ ដើម្បី​ឲ្យ​ចោរ​ចេញមុខ​មក​តវ៉ា​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ អ្នកនាង​ក៏បាន​និយាយ​ភ្ជាប់​ជាមួយ​រឿង​កំប្លែង ពាក់ព័ន្ធ​នឹង​ករណី​ស្រដៀង​នាង​នេះ​ផងដែរ​។​

​អ្នកនាង​ បាន​លើកឡើង​ដែរ​ថា ក្នុង​វីដេអូ​ឡាយ​នោះ​ដំបូង​នាង​និយាយថា​បាត់​លុយ​មែន តែ​និយាយ​លេង​ទេ ហើយ​នៅ​ក្នុង​វីដេអូ​ដដែល​នោះ អ្នកនាង​ក៏បាន​ប្រាប់​វិញ​ហើយ​ថា​ មិន​មាន​ការ​បាត់​បង់លុយ​នោះទេ​។​

​ទោះជា​មានការ​បកស្រាយ​យ៉ាងណាក្ដី ក៏​មតិ​មួយ​ចំនួន​នៅ​មិន​អាច​ទទួល​យក​បាន​នោះ​ដែរ និង​នៅតែ​ស្នើ​ឲ្យ​ស មត្ថកិច្ច​ចាត់វិធានការ​លើ​រូប​នាង​ដដែល​។ ជាក់ស្ដែង​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្អូន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​បញ្ចេញយោបល់​ជុំវិញ​រឿង​នេះ​ថា «​នាង​នេះ​បំពុលសង្គម​ធ្វើអោយ​គេអែង​ខ្វល់​តែ​រឿង​គាត់​រហូត​អញ្ចឹង សូម​ស មត្ថកិច្ច​ចាត់វិធានការ​លើ​នាង​នេះ​ម្ដង​មើល​ពីព្រោះ​ខ្ញុំ​ដើរ​មាន​អ្នក​ជេរ​ស មត្ថកិច្ច​ខេត្តកណ្ដាល​ថា​របប​ចោរលួច​របស់​ស្រី​ម្នាក់នេះ ស្រី​នេះ​ហ៊ាន​ឡាយ​ព័ត៌មាន​មិន​ពិត​នាំ​ឲ្យ​មហាជន​មាន​ការយល់ច្រលំ​លើ​ស មត្ថកិច្ច​ថា​អស មត្ថភាព​ការពារ​សន្តិសុខ​ជូន​រាស្ត្រ​មិនបាន​»​។​

គួរ​បញ្ជាក់​ថា កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​​ លោក​ឧត្ដមសេនីយ៍ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា ៖ ក្នុង​រឿង នេះ​លោក បានឱ្យ​មន្ត្រី​ចុះ​ទៅដល់​កន្លែង​កើត​ហេ តុ ប្រមូល​វត្ថុ​តាង​ស្តាប់​ចម្លើយ ម្ចាស់​ទីតាំង ហើយ​ពិនិត្យ​ពិតប្រាកដ មិន​មា ន​លុ យ​ដែល​ត្រូវ​បាត់ ខណៈ​លុយ ក្នុង​ទូដែក អត់​មាន​១​វៀល។
លោក​បន្តថា ​៖ ការ Live របស់ Love Riya លើក​ឡើង​ថា ​បាត់​លុយ ៣០​ម៉ឺន​ដុល្លារ ជាការ​បំផ្លើស​ការពិត ប៉ុន្តែ​បើ​បន្ត​ធ្វើ​អ្វី​មិន​មាន​ហេតុផល លោក​នឹង​ចាត់​ការ​បន្ត​តាមច្បាប់។ តាមពិត​ការ​បំ ប៉ោង​ព័ត៌មាន ការផ្តល់​ព័​ត៌ មាន​ក្លែង ដល់ ស មត្ថកិច្ច ក្នុង​ចេតនា ណាមួយ ក្នុង​គោ ល​បំណង​បម្រើឱ្យ​ផល​ប្រយោជន៍​ខ្លួន អាចជា​បទល្មើស​៕​



        

Related posts

Leave a Comment