ការ​ចាប់​ដៃគូ ​រវាង បាន មុនីលក្ខ័ និង​ម៉ៅ ហាជី ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​​​ពី​ទស្សនិកជន

តារា​ចម្រៀង​នាង បាន មុនី​ល​ក្ខ័ និង ម៉ៅ ហា​ជី ដែល​បាន​ធ្វើ​អោយ​ទស្សនិកជន ទទួលស្គាល់ រួចហើយ ពី​សមត្ថភាព តាមរយៈ​ការ​ប្រឡង​ចម្រៀង​នោះ ពេល​នេះ​ពួកគេ​បាន​មក​ប៉ះ​គ្នា ជា​ដៃគូ​ចម្រៀង​ធ្វើ​អោយ ទស្សនិកជន មានការ​តាមដាន​ខ្លាំង​និង​មានការ​ចាប់​អារម្មណ៍​ជាពិសេស​ផង​ដែរ។

មាន​ការ​កត់សម្គាល់ ឃើញ​ថា មួយរយៈ​កន្លងទៅ​រវាង ម៉ៅ ហា​ជី និង បាន មុនី​ល​ក្ខ័ តាំងពី រួម​ផលិតកម្ម​ជាមួយគ្នា ឃើញថា កាន់តែ​ចូល​កៀក​គ្នា រាល់ថ្ងៃ​។ ពួកគេ​បាន បង្ហាញ នូវ​បណ្តា​ស្នាដៃ​ការងារ​ថ្មីៗ នា​ទ្រនំ​ការងារ​ជាមួយ​ក្រុមការងារ។ លើស​ពី​នេះ​ ខាង​ផលិតកម្ម ក៏​កំពុង រៀបចំ​អោយ មុនី​ល​ក្ខ័ និង ម៉ៅ ហា​ជី​មាន​បទ​ល្អ​ច្រើន​ដើម្បី​ទាក់ចិត្ត​អ្នក​តាម​ដាន និង​មហាជន។

មិន​ត្រឹមតែ មាន បទ​ចម្រៀង ចេញ​បង្ហាញ អោយ​អ្នកគាំទ្រ ទទួល​ដឹង​ឭ​នោះ​ទេ តែ​នូវ​មាន ការងារ​មួយ​​ចំនួន​ទៀត​ដែល​ហា​ជី​និង​ដៃគូ ​មានការ​បង្អួត​គ្នា​។ មុនី​ល​ក្ខ័ និង​ហា​ជី មាន​ទាំង ការថត​ខ្សែភាពយន្ត​ជាមួយគ្នា ក្រោយពេល ចូល​មក​កាន់​ផលិតកម្ម​ថោ​ន។ ពួកគេ​ទាំង​២មានការ​សប្បាយចិត្ត ដែល​បានដើរ​ចំ​ឱកាស​ចង់បាន ហើយ​ត្រូវ​បាន​ស្ថាប័ន​ថ្មី យកចិត្តទុកដាក់ និង​ជូន​កាដូ​ការងារ​ជា​បន្តបន្ទាប់ ដើម្បី​បាន សាង​កេរ្តិ៍ឈ្មោះ។

មុនី​ល​ក្ខ័ ធ្លាប់​និយាយ​ថា នាង និង​លោក ម៉ៅ ហា​ជី​គ្រាន់តែ​ជា ដៃគូ​ចម្រៀង ដែល​ធ្វើ​អោយ មហាជន​ឆ្ងល់​ប៉ុណ្ណោះ។ បើ​​​លើស​ពី​នេះ គឺ​មិន​អាច​ដូច​អ្វី​ ដែល​គិត​ឡើយ។ យើង​សុទ្ធ​តែ​ជា​មិត្តភាព ហើយ ជ្រៀត​ចូល​មក​ចាប់​ដៃគូ ក៏​ព្រោះតែ​ថៅកែ​ផលិតកម្ម​មើល​ឃើញ​ថា ចម្រៀង​ចេញទៅ​មាន​សន្ទុះ​គាំទ្រ​។ ប្រសិនបើ​គេ​ថា​ជា​គូ​គាប់ អាច​ប៉ះពាល់​គេ​ម្ខាង ព្រោះ​អត់​ដឹង​ថា ជីវិត​ឯកជន​គាត់ មាន​អ្នក​ក្នុង​ចិត្ត រួច​ឬ​នៅ​ទេ។

សង្ឃឹមថា នឹង​មិន​យល់​ច្រឡំ​អី​ធំដុំ​ជាង​នេះ ហើយ​រឿង​ស្នេហា ចំពោះ​នាង​សុំ​មិនទាន់​គិត ​ដោយ​ផ្ដោត​លើ​ការងារ​ជា​គោល​សិន​ទាន់​ឱកាស​កំពុង​មាន។ បុរស​ជា​គូ មិន​រើស​ទេ សំខាន់​មាន​ចំណេះវិជ្ជា គោរព​ចាស់​ទំ ស្រឡាញ់​ភរិយា​គឺ​គ្រប់គ្រាន់។ រវាង​បាន មុនី​ល​ក្ខ័ និង ម៉ៅ ហា​ជី ជា​អតីត បេក្ខជន​ឆ្នើម នា​ការប្រឡង​ចម្រៀង កម្រិត​អន្តរជាតិ ដែល​មហាជន​ទទួលស្គាល់​៕​

 

Related posts

Leave a Comment