ស្ត្រី​ខ្មែរ​ម្នាក់ បាត់បង់​ជីវិត​ភ្លាម វិញ្ញាណ​ចូល​សណ្ឋិត​ប្ដី យំ​រៀបរាប់​គួរ​ឲ្យ​អាណិត

ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​ម្នាក់ ក្រោយ​បាត់បង់​ជីវិត​នៅ​ឯ​ប្រទេស​ថៃ​ភ្លាម​នោះ វិញ្ញាណ​របស់​នាង​មិន​ដាច់​អាល័យ​ពី​លោកិយ​ឡើយ ក៏​មក​ចូល​សណ្ឋិត ប្ដី រួច​ស្រែកយំ​រៀបរាប់​នូវ​ពាក្យពេចន៍​គួរ​ឲ្យ​អាណិត​ជា​ពន់ពេក។

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ វិញ្ញាណ​ចូល​សណ្ឋិត ​ប្ដី​យំ​រៀបរាប់​យ៉ាង​កម្សត់​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sokun Thear» បាន​សរសេរ​រៀបរាប់ថា «​សុំទោស​ដល់​គ្រួសារ​នៃ​ស ព​ផង ដែល ផុស​វីដេអូ​នេះ​ តែ​ខ្ញុំ​គ្រាន់តែ​ឃើញ​វីដេអូ​នេះ​គឺ រន្ធត់ចិត្ត​ណាស់​​ស្លា ប់​ភ្លាម​វិញ្ញាណ​មករក​ក្រុមគ្រួសារ​ភ្លាម ពិតជា​គួរ​អោយ​អាណិត​ខ្លោចចិត្ត​ណាស់​​សូម​បងស្រី​ទៅកាន់​សុគតិភព មាន​ជាតិ​ក្រោយ​ពិត​សូម​បង​មាន​វាសនា​ល្អ​ជាង​នេះ​ស្លា ប់​ភ្លាម​វិញ្ញាណ​មក​សណ្ឋិត ​ប្ដី​ទាំង​យប់​»​។​

តាមរយៈ​នេះ មហាជន​ជាច្រើន ដែល​បានឃើញ​ទិដ្ឋភាព និង​ទទួលដំណឹង​ដ៏​អកុសល​នេះ បាន​សម្ដែង​ការ​សោកស្ដាយ និង​​​អាណិត​ជា​ពន់ពេក ក្នុង​នោះ​អ្នកខ្លះ​ក៏បាន​លើក​ជា​ចម្ងល់​ជាច្រើន​ជុំវិញ​រឿងនេះ​ផងដែរ​។

គួរ​បញ្ជាក់ថា ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ៅ ស្រី ពៅ អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​បាត់​បង់ជីវិត​នៅឯ​ប្រទេស​ថៃ ក្នុង​ហេតុ ការ ណ៍​បា ញ់ ប្រ ហារ នៅ​ទីនោះ​។

ប្រភពព័ត៌មាន​ពី​កន្លែង កើត ហេ តុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រង គ្រោះ ធ្វើការ​នៅ​ប ន​ល្បែ ង មួយកន្លែង​នៅ​ផ្លូវ​(​ផា​រ៉ា​ម​៣)​អគារ​មាន​កម្ពស់​៤​ជាន់ តែ​តុ​ល្បែង​លេង​នៅ​ជាន់​ក្រោម​ដី (​រាម​មា​ទី​៣)​ប្រទេស​ថៃ​។​ មុន​កើ ត​ហេ តុ គេ​បានឃើញ​បុរស​ម្នាក់​ស​ង្ស័ យ​ជា តម្រួត បាន​មក​លេង​ល្បែ ង​ស៊ី សង​នៅ​ទីនោះ បើក​តុ​VIP​ក្រោយមក ​ស្រាប់តែ​ពួកគេ​ផ្ទុះ​ជ ម្លោះ​ជាមួយ​ប្រុស​ដែល​អង្គុយលេង​នៅ​តុ​ក្រោយ​ស្រី​ពៅ​ចែក​បៀរ គេ​សង្ស័ យថា​ជា​មន្ត្រី​យោ ធា​(​ទា ហាន​) ហើយក៏​បា ញ់​លើ​បុរស​នោះ បណ្តាល​ឲ្យ​ស្លា ប់​៣ នាក់ ប្រុស​២​នាក់​និង ស្រី​ម្នាក់​។​

​ហេតុ ការណ៍​បា ញ់​ប្រ ហារ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ខែសីហា ​ឆ្នាំ​២០២០​។ ក្រោយ​កើតហេតុ កម្លាំ ង​តម្រួ ត​ក្រុង បាន​ចុះទៅ​ហ៊ុមព័ទ្ធ​​ដល់ទី​តាំង​បន​ល្បែ ង​នោះ ដើម្បី​ស្រាវជ្រាវ​បើក​ការស៊ើ បអង្កេត ហេតុ ការ ណ៍​នៃ​ការ​បា ញ់ប្រ ហារ​ខាងលើ​។​

ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​ខ្មែរ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹងថា ក្រោយ​កើតរឿង​នាង បាន​ទៅដល់​គឺ ឃើញ នារី​រង គ្រោះ​ស្លា ប់​អង្គុយ​នៅ លើ​តុ​ល្បែ ង​ពោរពេញ​ដោយ​ឈា ម​ដាប ហើយ​នៅ​ពីក្រោយ​ស ព​នាង មាន​សា កស ព​បុរស​ម្នាក់ ស្លា ប់ និង​នៅក្បែរ​ខាង​នាង មាន​ស ព​បុរស​ម្នាក់ទៀត​បាន​ស្លា ប់​ដែរ​។ ចំណែក​ជនសង្ស័យ​ប្រភព​ថា ត្រូវបាន​គេចខ្លួន​ចូល​បន្ទប់ទឹក​ ហើយ​ត្រូវ​ស មត្ថកិច្ច​បា ញ់​ឲ្យ​ស្លា ប់​នៅក្នុង​បន្ទប់ទឹក​នោះ​តែម្តង​ដើម្បី​បំ បាត់ភស្តុតាង។​

​ដោយឡែក កាសែត​បាងកក ប៉ុស្តិ៍​បាន​ផ្សាយ​ថា មូលហេតុ​នៃ​ការបា ញ់ ប្រ ហារ​មនុស្ស​នៅ​កន្លែង​បន​ល្បែង គឺ​បុរស​ជនជាតិ ចិន​ខឹ ង​គេ​បោ កលុយ ហើយក៏​បា ញ់ ស​ម្លា ប់​ប៉ូ លិស​ម្នាក់ និង ស្ត្រី​២​នាក់​។ កាសែត​ថា ក្រោយ​កើតហេតុ ប៉ូលិ ​ស​ដែល​នៅ​ទីនោះ​ចូលទៅ​មើល ហើយ​ចេញ​មកវិញ ពេល​សារព័ត៌មាន​ដេញ​សួរ មិន​ព្រម​ឆ្លើយតប​ឡើយ។​

​ជុំវិញរឿងនេះ មកទល់​និង​ម៉ោង​នេះ​ ក្រុមគ្រួសារ​សព របស់ ម៉ៅ ស្រី​ពៅ កំពុងតែ​ស្វែងរក​កិច្ច​អន្ត រាគមន៍ ដើម្បី​នាំយក​សព​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា នៅ​ប្រទេស​កំណើត​វិញ តែ​យ៉ាងណា មន្ត្រី​ជំនាញ​កម្ពុជា ហាក់​បោះ​បាល់​ដាក់គ្នា ធ្វើ​ឲ្យ​គ្រួសារ​សព​ពិបាក​ក្នុងការ​ទាក់ទង​៕

 

Posted by Sokun Thear on Monday, August 3, 2020

 

Related posts

Leave a Comment